តារា​ចម្រៀង​ ល្បី​ថៃ Film ត្រូវ​ប៉ូលិស ​ចាប់​ខ្លួន​នៅ​កូរ៉េ

8/25/2014 0 Comments A+ a-

តារា​ចម្រៀង និង​សម្ដែង​ថៃ​ល្បី​ឈ្មោះ Film Rattapoom  Tokongsup ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង នៅ​ពេល​កំពុង​ថត​វីដេអូ​លេង​ល្បែង​ចាក់​ទឹក​កក “Ice Bucket Challenge” កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
​បន្ទាប់​ពី​វីដេអូ​របស់​គេ​ត្រូវ​បាន ​បង្ហោះ​​ព្រោងព្រាត​លើ​អ៊ីនធឺណិត តារា​វ័យ ២៩​ឆ្នាំ Film បាន​អះអាង​តាម​រយៈ Instagram របស់​ខ្លួន​ថា ប្រជាជន​នៅ​ទី​នោះ​បាន​ប្ដឹង​ប៉ូលិស​ ដោយ​និយាយ​ថា “មាន​បុរស​​រោគ​ចិត្ត​ម្នាក់​កំពុង​ស្រែក​ជេរ​ពាក្យ​អ្វី​ទេ​ពួក​យើង​ស្ដាប់ ​មិន​បាន​សោះ និង​បាន​ចាក់​ទឹក​ស្រោច​ពេញ​ផ្លូវ”។ ដោយ​​ឃើញ​ថា​ល្បែង​នេះ​ជា​សកម្មភាព​សប្បុរសធម៌ តារា​រូប​នេះ​ក៏​ត្រូវ​ដោះ​លែង​វិញ ប៉ុន្តែ​ត្រូវ​ផាក​ពិន័យ​ចំនួន ៥០០០​បាត (១៥៦​ដុល្លារ)។
ល្បែង Ice Bucket Challenge កំពុង​ទទួល​បាន​ការ​ពេញ​និយម​ជុំ​វិញ​ពិភពលោក ដែល​គោល​បំណង​នៃ​ការ​លេង​ល្បែង​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​បរិច្ចាគ​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​ជំងឺ​ប្រព័ន្ធ​ប្រសាទ ASL។
ទស្សនា​វីដេអូ Film លេង Ice Bucket Challenge ត្រូវ​ប៉ូលិស​កូរ៉េ​ចាប់​ខ្លួន៖
បទ​ចម្រៀង​ល្បី​មួយ​បទ​របស់ Film៖
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖
coconuts ,nationmultimedia.