Samsung Galaxy Mega 2 ចេញលក់នៅ ម៉ាឡេស៊ីហើយ
កាលពីប៉ុន្មានថ្ងៃមុន domneng7 បានបង្ហាញពីរូបរាងមិនច្បាស់ការរបស់ Samsung Galaxy Mega 2
ដល់អ្នកទាំងអស់គ្នា។ ឥឡូវនេះ Smartphone
ស៊េរីនេះបានចាប់ផ្ដើមដាក់លក់ជាផ្លូវការនៅប្រទេសម៉ាឡេស៊ីហើយ
ដោយបានបង្ហាញទាំង
តម្លៃនិងជម្រើសពណ៌សម្រាប់ការពេញចិត្តរបស់អតិថិជន។
Galaxy Mega 2 ម៉ូដែលថ្មីបានបំពាក់អេក្រង់ទំហំ ៦ អ៊ីញប្រភេទ
TFT HD display ដែលអាចបង្ហាញរូបភាព និងវីដេអូបានយ៉ាងច្បាស់ល្អ។
វាបានដំណើរការមកជាមួយនូវ CPU ប្រភេទ Quad-Core
ដែលមានទំហំល្បឿនដល់ទៅ 1.5GHz ព្រមទាំងមាន Ram ទំហំ 1.5GB
ហើយមានអង្គចងចាំ 8 GB (Card Slot)។ កាមេរ៉ាក្រោយរបស់វាមានទំហំ
8MP និងកាមេរ៉ាមុខ 2.1 MP ក៏ដូចជាមានថាមពលថ្ម 2,800mAh ។
វាដំណើរការជាមួយ Android 4.4 KitKat។
Samsung Galaxy Mega 2 ចាប់ផ្ដើមដាក់លក់ក្នុងតម្លៃ ៤១០ ដុល្លារ ហើយមានពីរពណ៍សម្រាប់ជ្រើសរើសគឺ ស និង ខ្មៅ៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ gizmobic
ប្រភព៖ gizmobic