ឡូយមែន! ទីផ្សារកណ្ដុរកម្ពុជា ល្បីដល់ BBC
កាលពីមុននេះ
បន្តិច កម្ពុជាបានលេចមុខលើគេហទំព័រដ៏ល្បីរបស់អង់គ្លេស BBC
សាជាថ្មី ដោយដាក់ចំណងជើងថា “Cambodian rat meat: A growing export
market” ដែលមានន័យជាខេមរភាសា “សាច់កណ្ដុរកម្ពុជា
កំពុងត្រូវប៉ាន់ក្នុងការនាំចេញទៅទីផ្សារក្រៅស្រុក”។
សារព័ត៌មាន
ដ៏ធំមួយនេះ បានបញ្ជាក់ថា ការចាប់កណ្ដុររបស់ប្រជាជនខ្មែរ
គឺធ្វើឡើងនៅលើវាលស្រែ ដែលទទួលបានប្រមាណ
១ម៉ឺនក្បាលក្នុងមួយថ្ងៃ។ សារព័ត៌មានដដែល បានឲ្យដឹងទៀតថា
ជំនួញកណ្ដុរកម្ពុជាកំពុងត្រូវប៉ាន់យ៉ាងខ្លាំង
ដោយសារកំណើនទីផ្សារក្រៅស្រុកដែលត្រូវការសាច់កណ្ដុរធម្មជាតិ
សុទ្ធសាធពីកម្ពុជានោះ។ បន្ទាប់ពីប្រមូលផលស្រូវរួច
អ្នកស្រុកស្រែចម្ការមួយចំនួនបានចាត់ទុកការចាប់កណ្ដុរលក់
ជាជំនួញទី ២ របស់ខ្លួន។ បុរសវ័យ ៣៧ឆ្នាំម្នាក់ឈ្មោះ ឈឿន ឈឹម
បានប្រាប់ BBC ថា ក្នុងមួយយប់លោកអាចចាប់កណ្ដុរបានដល់ទៅ ២៥
គីឡូក្រាម។
តាមពិត
ប្រជាជនកម្ពុជាផ្ដើមចាប់កណ្ដុរលក់ ដោយសារគិតថាវាជាសត្វចង្រៃ
និងបំផ្លាញដំណាំស្រូវរបស់ពួកគាត់។
ប៉ុន្តែសត្វចង្រៃដែលប្រជាជនខ្មែរនាំគ្នាចាប់លក់នោះ
បែរជាត្រូវប៉ាន់ទីផ្សារក្រៅស្រុក
ដោយសារគេគិតថាកណ្ដុរពីកម្ពុជាស៊ីស្រូវជាអាហារមានលក្ខណៈ
ធម្មជាតិពិតៗ មិនប៉ះពាល់សុខភាព។ យូរៗទៅ
ការចាប់កណ្ដុរលក់ក៏មានការរីកដុះដាល
និងក្លាយជាជំនួញដ៏ធំមួយរបស់ប្រជាជនដាច់ស្រយាល
រហូតពេលនេះល្បីដល់បរទេសទៀត៕
ដោយ៖ គង់ វិសាល
រូបភាព៖ bbc
រូបភាព៖ bbc