ស៊យ​មែន​​ Nani! ​ចូល​លេង​ថ្ងៃ​​ដំបូង​​ឱ្យ Sporting ​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​មិន​ចូល​ហើយ ​បាន​កាត​លឿង​ទៀត

8/25/2014 0 Comments A+ a-

ការ​ប្រកួត​ ដំបូង​របស់​ Nani ​នៅ​ក្លិប​ Sporting Lisbon ​ដូចជា​មិន​​កាក់កប​សោះ​ព្រោះ​ទទួល​កាត​លឿង​មួយ​និង​ស៊ុត​បាល់​ពិន័យ​១១​ ម៉ែត្រ​មិន​ចូល​​ទៀត​ ហើយ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​ទី​៧៧។
Nani ​ដែល​ក្លិប​ Sporting ​បាន​ខ្ចី​ជើង​ពី​ Manchester United កាល​ពី​សប្ដាហ៍​មុន​នោះ​បាន​ចូល​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​​ក្នុង​​ ការ​ប្រកួត​​លីក​កំពូល​ព័រទុយហ្គាល់​​ទល់​នឹង​ក្រុម Arouca ​ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ដោយ​សារ​ទទួល​កាត​ លឿង​មួយ​ និង​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី​៦៣​ហើយ​ក៏​ត្រូវ​ប្ដូរ​ ចេញ​ទៀត​នៅ​នាទី​ទី​៧៧។ ការ​ស៊ុត​មិន​ចូល​១​គ្រាប់​របស់​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ស្ទើរ​តែ​ ឱ្យ​ម្ចាស់​ផ្ទះ​មិន​អាច​ឈ្នះ​ទៅ​ហើយ ​ប៉ុន្តែ​ជា​សំណាង​ល្អ​ខ្សែ​ប្រយុទ្ធ​ Carlos Mane ​រក​បាន​គ្រាប់​ជ័យ​ជម្នះ​​នៅ​នាទី​ទី​៩០​+២​ដែល​ធ្វើ​ឱ្យ​ Sporting ​រក​បាន​៣​ពិន្ទុ​ដោយ​ឈ្នះ​ក្រុម​ Arouca ​ក្នុង​លទ្ធផល​១-០។
ការ ​ផ្លាស់​មក​លេង​នៅ​ក្លិប​ដើម​វិញ​នេះ​គឺ​ដោយ​សារ​តែ​កីឡាករ​ខ្សែ​បម្រើ​ ស្លាប​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​២៧​​រូប​នេះ​បង្ហាញ​ទម្រង់​លេង​មិន​ ត្រូវ​ចិត្ត​របស់​គ្រូ​បង្វឹក​ថ្មី​ របស់​ Man Utd ​លោក​ Louis van Gaal ​​និង​ដើម្បី​​ជា​ថ្នូរ​សម្រាប់​ផ្ទេរ​​ខ្សែ​ការពារ​ Marcos Rojo ​ទៅ Old Trafford៕
​ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ​
ប្រភព​៖​ sport