មិន​ធម្មតា​​មែន វេស្ទើន តែង​តាំង​ អតីត​កីឡាករ​ បាល់ទាត់​​ល្បី​ឈ្មោះ ប៉ែន​ ផាត​ ​​ជា​គ្រូ​បង្វឹក​​

8/25/2014 0 Comments A+ a-

អតីត​តារា​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​ក្នុង​ទសវត្ស​ទី​៦០​ លោក​ប៉ែន​ ផាត​ ត្រូវ ​បាន​ក្លិប​បាល់​ទាត់​វេស្ទើន​យូនីអេហ្វស៊ី​សម្រេច​តែង​តាំង​ជា​គ្រូ​បង្វឹក ​ថ្មី​របស់​ក្រុម​សម្រាប់​រដូវ​កាល​ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ក្លិប។

លោក ប៉ែន ផាត (ស្តាំ) និង លោក គល់ សុផាន់ណា (ឆ្វេង) អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
ក្រោយ ​ការ​ពិភាក្សា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ក្លិប​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ ទី​បំផុត​អតីត​កីឡាករ​បាល់​ទាត់​ដែល​មាន​រហ័ស​នាម​ថា​ចៅ​ពស់​កេង​កង​បាន​ សម្រេច​ចិត្ត​មក​ដឹកនាំ​ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ​សម្រាប់​រដូវ​កាល​លីក ​២០១៥។ លោក​ប៉ែន​ ផាត​ទើប​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​កាល​ពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ ហើយ​​​នឹង​​វិល​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែ​វិច្ឆិកា​ខាង​ មុខ​។ ចំណែក​​​លោក​ ឡុង​ រិទ្ធធា​ នឹង​កាន់​តួនាទី​ជា​ជំនួយ​ការ​គ្រូ​បង្វឹក។
អ្វី​ដែល​កាន់​តែ​ពិសេស​ នោះ​គឺ​វត្តមាន​របស់​លោក​ប៉ែន​ ផាត​នៅ​ពេល​នេះ​ ចាំ​ពេល​ដែល​ក្រុម​វេស្ទើន​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សាកល​ វិទ្យាល័យ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។
បច្ចុប្បន្ន ​នេះ​លោក​ឡុង​ រិទ្ធធា​ កំពុង​ដឹកនាំ​ក្រុម​ធ្វើ​ការ​ហ្វឹក​ហាត់​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ហើយ​នឹង​ប្រកួត​មិត្តភាព​ជា​ក្រុម​កីឡាករ​អាហ្រ្វឹក​នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​៩​ខាង​កញ្ញា​ខាង​មុខ៕
អត្ថបទ៖ អៀង សូទ្រី​