Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

ចំណុច៧យ៉ាងដែល ស្ដ្រីយល់ខុសអំពីបញ្ហា ពាក់ព័ន្ធផ្លូវភេទ

មានព័ត៌មានជាច្រើនបាននិយាយថា ការជួយ សម្រេចតណ្ហា ដោយខ្លួនឯងធ្វើ ឱ្យភ្នែកខ្វាក់ ស្ដ្រីនៅលីវ មិនគួរឱ្យបុរសប៉ះ ដើមទ្រូងនាំឱ្យខូចទ្រង់ទ្រាយ រូបរាងជាដើម ។ តើការពិតវាយ៉ាងណានោះ សូមអានដំបូន្មានខ្លះៗ ដូចខាងក្រោមនេះ ៖
១- បុរសងប់ងុល ផ្លូវភេទជាងស្ដ្រី តាមលទ្ធផលស្រាវជ្រាវ កាលពីពេលកន្លង មកនេះបានបង្ហាញថា បុរសតែងមាន ដៃគូរួមដំណេក ច្រើនជាងស្ដ្រី៣ដង ប៉ុន្ដែស្ថិតិចុងក្រោយនេះបាន ប្រែប្រួលគឺស្ដ្រីក៏មាន ចំណែកដៃគូច្រើន ដូចបុរសដែរ ។
២-ការរួមភេទ បើមិនថ្ងូរឱ្យ ចេញសំឡេង មិនមានសេចក្ដីសុខ អ្នកខ្លះចូលចិត្ដរួមសិច បែបក្រហល់ក្រហាយ ស្រែកថ្ងូររហឹសចេញមក ។ ទម្លាប់បែបនេះ គេ ច្រើនអនុវត្ដ នៅប្រទេសប៉ែកអឺរ៉ុប ឬលោកខាង លិច ប៉ុន្ដែសម្រាប់អាស៊ី គេចូលចិត្ដស្ងប់ស្ងាត់ និងលាក់បាំង ។ តាមពិត ការរួមសិចបែបណាសុទ្ធ តែផ្ដល់ភាពកក់ក្ដៅ ដូចគ្នាទាំងអស់ តែសំខាន់ដៃគូ មានភាពប៉ិនប្រសប់ និងចេះសហការគ្នាបានល្អ ។
៣-សិចសំខាន់ បំផុតក្នុងគូជីវិត មិនអាចខ្វះ បាន ជីវិតមនុស្សមិនមែនងប់ងុល ជាមួយគ្នានៅតែ លើគ្រែមិនក្រោកធ្វើការងារ ឬដើរហើរទៅណា មកណានោះទេ ។ តាមពិត សិចមានត្រឹមតែមាន ចំណែក២៥ ភាគរយ នៃជីវិតប៉ុណ្ណោះ ។ ក្នុងស្ទាបស្ទង់មតិ បានបង្ហាញថា មានក្រុម មនុស្សត្រឹមតែ ២០ភាគរយ ដែលយល់ឃើញថា សិចជារឿងសំខាន់ បំផុតសម្រាប់គេ ឯចំនួន៨០ ភាគរយទៀតគិតថា សិចគ្រាន់តែជា ចំណែកមួយ នៃជីវិត ។ ក្រៅពីនេះ គេនៅបាន រកឃើញផងដែរ ថា សិចមិនមែនជា បញ្ហាសំខាន់ក្នុងមូលហេតុ នៃការលែងលះប្ដីប្រពន្ធ ។
៤-គូស្នេហ៍នីមួយៗ តែងមានសិច ដល់កំពូល រាល់លើក មនុស្សជាច្រើនតែងយល់ថា សិចរបស់អ្នក ដទៃមានភាពប្រសើរ ជាងខ្លួនឯង តែតាមពិតវា អាចអន់ខ្សោយ និងអាក្រក់ជាងនេះទៅទៀត ។ បុរស-ស្ដ្រីជាច្រើនតែង ជួបស្ថានការណ៍សិចពុំបាន ដូចបំណងដូចជា បុរសឆាប់ឈានដល់ចំណុច កំពូលពេកនាំឱ្យរំខានចិត្ដ ឯគូស្នេហ៍នៅ វ័យក្មេងពុំ ចេះវិធីបបោសអង្អែល ពេលរួមភេទដល់ដៃគូ ជាដើម ។
៥-ទំហំអវយវៈភេទ មិនមែនជារឿងសំខាន់ ត្រូវខ្លះ មិនត្រូវខ្លះ ។ សម្រាប់គ្រួសារខ្លះការ រួមដំណេក គេពុំបានផ្ដល់ភាព សំខាន់ជាងការមាន ប្រាក់កាស និងសុភមង្គលទេ ហើយមួយចំនួនទៀត ពុំខ្វាយខ្វល់ពីទំហំខ្នាត អវយវៈភេទរបស់បុរសនោះ ឡើយ ។
៦-ស្ដ្រីដែលមាន រូបរាងសិចស៊ីការរួមសិចក៏ ខ្លាំងក្លា តាមលទ្ធផលការស្រាវជ្រាវ បានបង្ហាញថា ស្ដ្រីសិចស៊ី និងបុរសសង្ហា ពុំមែនសុទ្ធសឹងតែមាន ទេពកោសល្យ ពិសេសក្នុងការរួម ដំណេកនោះទេ ។ ផ្ទុយទៅវិញបុរស-ស្ដ្រីទាំងនេះ បែរជាអន់ខ្សោយពី បញ្ហាផ្លូវភេទ ។ ក្នុងចំណោមស្ដ្រី-បុរសជាងមួយ ពាន់នាក់ដែលគេ សាកសួរបានឱ្យដឹងថា ដៃគូរួម ដំណេករបស់គេ ដែលមានរូបរាងសិចស៊ី ច្រើនតែ មិនប៉ិនប្រសប់ ក្នុងការបញ្ចេញស្នៀត ស្រើបស្រាល ដល់ដៃគូជាបុរស ឯស្ដ្រីវិញបាននិយាយថា ពេលគេ បានរួមភេទជាមួយ បុរសសង្ហាច្រើនតែឆ្លងដល់ កោះត្រើយ ។
៧-គិតជាមធ្យម ប្ដីប្រពន្ធមានសិច២,៥ លើកក្នុង មួយសបា្ដហ៍ មិនត្រឹមត្រូវទេ ការរួមភេទរបស់មនុស្ស ម្នាក់ៗអាស្រ័យ ទៅលើស្ថានភាពសុខភាព និង តម្រូវការរបស់គេប៉ុណ្ណោះ ។ អ្នកដែលស្ថិតនៅ វ័យក្មេង អាចមានការរួមភេទ មួយសបា្ដហ៍ពី៥ទៅ ១០ដង ឯបុរសវ័យចំណាស់ អាចមានត្រឹមតែ១ដង ឬ២ដង ឯខ្លះទៀតមាន រហូតដល់រាប់ខែផង ៕

ទទួលទាន​ផ្លែឈើ​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង

ការស្រាវជ្រាវ​ថ្មី​ពី​អង់គ្លេស​បង្ហាញថា អ្នក​ទទួលទាន​ជាប្រចាំ​ផ្លែឈើ​ប្រមាណ ១៥០ ក្រាម ក្នុង​១​ថ្ងៃ មានលទ្ធភាព​បន្ថយ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង (CUD) ដល់​ទៅ ៤០% ។​images​បណ្ឌិត Huaidong Du ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Oxford (​អង់គ្លេស​) រួមជាមួយ​សហសេវិក​បាន​ដំណើរការ​តាមដាន​តួលេខ​ពី​ជនជាតិ​ចិន ៤៥១៦៨១ នាក់ គ្មាន​ប្រវត្តិ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​មិន​ព្យាបាល​ប្រឆាំង​ការ​លើសឈាម នៅ​កម្រិត​មូលដ្ឋាន​, ក្របខ័ណ្ឌ​ស្រាវជ្រាវ​នៅ ១០ តំបន់​ផ្សេងគ្នា នៃ​ប្រទេស​ចិន​, ក្នុងនោះ ៥ តមបន់​ជនបទ និង ៥ តំបន់​ទីក្រុង ។ ទម្លាប់​ប្រើប្រាស់​ផ្លែឈើ​ត្រូវបាន​កត់ត្រា​នៅ​មូលដ្ឋាន​តាម ៥ ប្រ​ភេ​ទេ​៖ មិនដែល​, រាល់​ខែ​, ១-៣ ថ្ងៃ ក្នុង​១​សប្តាហ៍​, ៤ ទៅ ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ និង​រាល់ថ្ងៃ ។ ក្នុង​រង្វង់ ៧ ឆ្នាំ មាន ១៩.៣០០ ករណី​ខ្វះ​ឈាម​ដោយ​កន្លែង (IHD) និង ១៩៦៨៩ ករណី​ស្ត្រូ​ក ។​
​ក្នុងចំណោម​អ្នកចូលរួម​មាន​ប្រមាណ ១៨% ទទួលទាន​ប្រមាណ ១៥០ ក្រាម រាល់ថ្ងៃ និង ៦,៣% មិនដែល​ទទួលទាន ។ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ប្រៀប​នឹង​អ្នក​មិនដែល​ទទួលទាន​ផ្លែឈើ​, នោះ​អ្នក​ទទួលទាន​រាល់ថ្ងៃ ថយចុះ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង ពី ២៥ ទៅ ៤០% (​ប្រមាណ ១៥% សម្រាប់ IHD, ២៥% ស្ត្រូ​ក ខ្វះ​ឈាម​ដោយ​កន្លែង និង ៤០% ចំពោះ​ស្ត្រូ​ក​ហូរឈាម ។​
​តាម​បណ្ឌិត Du: “​ទិន្នន័យ​របស់​យើងខ្ញុំ​បង្ហាញ​ច្បាស់លាស់​ថា ទទួលទាន​ផ្លែឈើ​ស្រស់​អាច​បន្ថយ​ហានិភ័យ​កើត​ជំ​ងឹ​សរសៃឈាម​បេះដូង រួមមាន​ជំងឺ​បេះដូង​, ស្ត្រូ​ក​, ខ្វះ​ឈាម​ដោយ​កន្លែង​” ៕​

វិធី​ងាយ​ៗ ជួយ​​ដោះ​ស្រាយ​​បញ្ហា​ភ្នែក​ស្រវាំង​បាន​​យ៉ាង​ឆាប់​រហ័ស​

ភ្នែក​ជា​អវយវៈ​​សំខាន់​បំផុត​សម្រាប់​មនុស្ស​។ នៅ​​ពេល​បច្ចុប្បន្ន​នេះ ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​បញ្ហា​នៅ​ត្រង់​កន្លែង​នេះ។ ជាក់​ស្ដែង​ដូចជា​​បញ្ហា​​ស្រវាំង​ភ្នែក​ជា​ដើម​គឺ​កំពុង​តែ​កើត​មាន​ទៅ​លើ​ ​យុវវ័យ​ច្រើន​ឡើង​ៗ​ ដោយសារ​​ពួក​គេ​ប្រើ​សម្លឹង​​នៅ​មុខ​កុំព្យូទ័រ ​ឬ​លេង​ទូរសព្ទ​ច្រើន​ពេក។ នៅ​ពេល​​កើត​មាន​បញ្ហា​​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​តែងតែ​រក​គ្រូពេទ្យ​ដើម​ពិនិត្យ​ និង​កាត់​វ៉ែនតា​ពាក់​ហើយ ដោយ​មិន​បាន​រក​វិធី​សស្ត្រ​ងាយ​ៗ​ដើម្បី​ដោះស្រាយ​នោះ​ទេ។

eye-369557_640


យ៉ាង​ណា​មិញ​ថ្ងៃ​នេះ Sabay ​នឹង​ប្រាប់​ពី​ថ្នាំ​មួយ​ប្រភេទ ​ដែល​ងាយ​រក​ និង​នៅ​កៀក​ខ្លួន​របស់​អ្នក​គ្រប់​គ្នា​ទៀត​ផង​ ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ភ្នែក​បាន​យ៉ាង​ស្រួល នៅ​​គឺ​រមៀត​។ រមៀត​នេះ​គឺ​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​ភ្នែក​ដែល​មាន​បញ្ហា​បាន​ច្រើន​សឹង​ មិន​គួរ​ឱ្យ​ជឿ​មែន ប្រសិន​បើ​យើង​អាច​ចេះ​ប្រើ​ប្រាស់​តាម​ក្បួន​នោះ។

saffron-extract


យើង​តាម​សាស្ត្រាចារ្យ​ Silvia Bisti ​ដែល​សិក្សា​ស្រាវជ្រាវ​ខាង​ភ្នែក​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រមៀត​ជា​ឱសថ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក ដោយ​គ្រាន់​តែ​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ពោល​គឺ​មួយ​ថ្ងៃ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​រមៀត​នេះ​ឱ្យ​បាន​២០​មីលីក្រាម​ទៅ​បាន​ ហើយ។ មួយ​វិញ​ទៀត ​ប្រសិន​បើ​អ្នក​ណា​ដែល​ទើប​តែ​មាន​បញ្ហា​ភ្នែក​បន្តិច​បន្តួច​ ពោល​គឺ​ទើប​តែ​ស្រវាំង​ភ្នែក​ព្រិល​ៗ​បន្តិច​នោះ ​ញ៉ាំ​រមៀត​មួយ​ថ្ងៃ​២០​មីលីក្រាម​រយៈពេល​​៣​ខែ​ គឺ​ពិត​ជា​អាច​ធូរស្បើយ​វិញ​ហើយ។

លើស​ពី​នេះ​ទៅ​ទៀត​ សាស្ត្រាចារ្យ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​អំឡុង​ពេល​ព្យាបាល​នេះ​គឺ​មិន​ឱ្យ​អ្នក​ជំងឺ​ប្រឹង​មើល​អ្វី​ដោយ​ប្រើ​ ភ្នែក​ខ្លាំង​នោះ​ទេ ពោល​គឺ​បើ​ប្រើ​កុំព្យូទ័រ​ត្រូវ​រក​ពេល​សម្រាក​ខ្លះ​កុំ​ប្រឹង​មើល​វា​ពេក ព្រោះ​ពន្លឺ​ដែល​ជះ​មក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ភ្នែក​កាន់​តែ​ស្រវាំង​នោះ៕



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ complete-health-and-happiness

អាហារទាំង៣យ៉ាង ជួយ​ឲ្យ​ក្រពះ​មាន សុខ​ភាព​ល្អ

បរទេស៖ ពិតណាស់ថា អាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃអាចមាន ផលប៉ះពាល់ចំពោះក្រពះ និងប្រព័ន្ធសរីរាង្គ ផ្សេងៗទៀតរបស់យើង ។ ប៉ុន្តែក៏មាន អាហារមួយចំនួនទៀត បានផ្ដល់ផលប្រយោជន៍សម្រាប់ សុខភាពផងដែរជាក់ ស្ដែងខាងក្រោមនេះ ជាអាហារទាំង៣យ៉ាង អាចជួយឲ្យក្រពះមានសុខភាពល្អ៖
១. ផ្លែសារី
មានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យការបន្ទោបង់ស្រួល និងជំនួយដល់ការរំលាយអាហារ ។
២. ទឹកដោះគោយ៉ាអួ
ការបរិភោគទឹកដោះគោយ៉ាអួ អាចជួយធ្វើឲ្យប្រព័ន្ធភាពសុំារឹងមាំ និងប្រឆាំងជាមួយនឹងការបង្ករោគ ដោយពពួកបាក់តេរី ជាពិសេសថែមទាំងជួយឲ្យការរំលាយអាហារ មានភាពប្រសើរទ្បើងទៀតផង ។
៣. ខ្ញី
ត្រូវបានគេទទួលស្គាល់ថា ជាផ្នែកមួយនៃឱសថ ដែលអាចជួយបំបាត់អាការឈឺក្រពះ ចង្អោរ និងក្អួតបាន ៕

ក្បាច់រួមរ័កសម្រាប់អ្នកមាន ​បញ្ហាឈឺចង្កេះ

១-ប្រាប់ដៃគូឲ្យដឹង៖ ដៃគូរួមភេទរបស់អ្នក ប្រហែលជាមិនអាច ដឹងនូវការឈឺចាប់ របស់អ្នក បាននោះទេប្រសិន អ្នកមិនប្រាប់ រឿងនឹងទៅគេ ។ ប្រសិនការឈឺចាប់ កើតឡើង ទៅលើអ្នកក្នុងពេលរួមភេទ អ្នកក៏ត្រូវនិយាយរឿងនោះដែរ ។ ចូរពិភាគក្សា ក្នុងការរិះរក នូវក្បាច់ណាមួយដែល ធ្វើអោយជិវិតនៅ លើគ្រែរបស់អ្នកមាន ភាពល្អប្រសើ និងមិន ប៉ះពាល់ដល់ការឈឺចង្កេះ ។
២- វាយលុកតិចៗ៖ ការរួមភេទប្រៀបដូចជាការ កំដៅសាច់ដុំមុននឹងហាត់ប្រាណដែរ ហើយវាមានសារៈសំខាន់ ។ ការងូតទឹកក្តៅ នឹងអាចជួយអោយសាច់ដុំ របស់អ្នកសំរាក ។ ការម៉ាស្សាអាចជួយ ធ្វើអោយខ្លួនរបស់អ្នកស្រាល ។ មនុស្សជាច្រើនចូលចិត្ត ប្រើរបៀបហាត់ប្រាណបែប Yoga ដើម្បីបណ្តឹងសាច់ដុំ របស់ពួកគេជាលក្ខណៈថ្នមៗ ។ នៅពេលដែលអ្នករៀបចំនឹងរួមភេទ ចូរប្រើក្បាច់របស់អ្នកយឺតៗ និងថ្នមៗ ។
៣-ស្វែងរកក្បាច់ថ្មីសាកសមនឹងស្ថានភាព៖ អ្នកប្រហែលជាត្រូវការ សាកល្បងក្បាច់ថ្មីមួយផ្សេងទៀត ដែលអ្នកមិន ធ្លាប់គិតពីមុនមក ។ អ្នកប្រហែលជាត្រូវការ ប្រើគ្រែដែលរឹងជាងមុន ឬទន់ជាងមុន នៅកំរាលផ្ទាល់ ឬលើកៅអី ។ ការរួមភេទតាមមាត់ ប្រហែលជាចងាយស្រួល ជាងការរួមភេទផ្សេងៗទៀត ។
៤- ដឹងពីស្ថានភាពរបស់ខ្លួនឯង៖ នោះប្រហែលជារឿងជាក់ស្តែងមួយ ប៉ុន្តែនៅពេលដែល តណ្ហាឡើងដល់ កំរិតហើយ វាពិបាកក្នុងការគ្រប់គ្រងខ្លាំងណាស់ ។ ចូរព្យាយាមធ្វើវាបន្តិចម្តងៗ ដូច្នេះអ្នកអាចបញ្ឈប់ វាបានភ្លាម ប្រសិនបើចង្កេះរបស់អ្នកឈឺ ។

៥- ស្វែងរកជំនួយពីវេជ្ជបណ្ឌិត៖ ធ្វើដូច្នេះអាចជារឿងមួយ ពិបាកព្រោះ មនុស្សមួយចំនួនមានការ អៀនខ្មាសនឹង ការនិយាយទាក់ទងនឹង បញ្ហាផ្លូវភេទនេះណាស់ ។ ប៉ុន្តែអ្នកត្រូវតែរក អោយឃើញនូវរបៀបនៃការ រួមភេទប្រភេទណា ដែលវាល្អចំពោះ សុខភាពចង្កេះរបស់អ្នក ។ការឈឺចង្កេះមួយចំនួនកើតឡើង នៅពេលអោនទៅមុខ ហើយពេលខ្លះ ទៀតកើតឡើង ដោយសារអ្នកធ្វើ អោយឈឺតែម្តងក៏មាន ។ ចូរចងចាំថា នៅពេលដែលអ្នក បាននិយាយប្រាប់ រឿងនេះអោយគ្រូពេទ្យ ស្តាប់ហើយ គាត់នឹងអាចរិះរក មធ្យោបាយសំរាប់ ជួយអ្នកបានជាមិនខាន ៕

សិច​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ភាព​ឆ្លាត​វៃ​របស់​មនុស្ស និង​សិច អាច​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា។ ​រួម​ភេទ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​មនុស្ស​កាន់​តែ​សកម្ម និង​បំពេញ​តួនាទី​បាន​យូរ​អង្វែង។ បន្ថែម​លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពន្យារ​ការ​​ឆាប់​ភ្លេច​ភ្លាំង​នៅ​ពេល​ចាស់​ជរា​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Mirror កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

1

​ក្រុម​អ្នក​ស្រាវជ្រាវ​ហុល្លង់ បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន រក​ឃើញ​ថា​ចំណាប់​អារម្មណ៍​ក្នុង​រឿង​​ផ្លូវ​ភេទ​កាន់​តែ​ខ្ពស់ មុខងារ​ខួ​រ​ក្បាល​កាន់​តែ​ប្រសើរ និង​មាន​ភាព​ឆ្លាតវៃ​នៅ​អាយុ ៧១​ឆ្នាំ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​មាន​ការ​ចង​ចាំ​ល្អ គិត​លឿន និង​កម្រិត​នៃ​ការ​យល់​ដឹង​ទូទៅ​ខ្ពស់។ ​​​មិន​មែន​សម្រាប់​តែ​មនុស្ស​ចាស់​ទេ សិច​ក៏​អាច​បង្កើន​ភាព​ឆ្លាតវៃ​​សម្រាប់​មនុស្ស​ដែល​ទើប​ពេញ​វ័យ​ផង​ដែរ ប្រសិន​បើ​ប្រព្រឹត្ត​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​នោះ។

ការ​សិក្សា​ពី​ប្រទេស​អ៊ីតាលី មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​ខាង​លើ​នេះ។ អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Pavia បាន​បង្ហាញ​ថា រួមភេទ​ជា​ប្រចាំ​អាច​ជំរុញ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​ខួរ​ក្បាល។ ចំណែក​ឯ​ស្នេហា និង​ដំណាក់​កាល​ដំបូង​នៃ​ទំនាក់​ទំនង ក៏​អាច​ជួយ​​ឲ្យ​រីកចម្រើន​ផ្នែក​ខួរក្បាល​ផង​ដែរ។ ​​​​​​

ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​កណ្ដុរ​នៅ​សាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ។ កណ្ដុរ​ដែល​បាន​រួម​ភេទ​ជា​ប្រចាំ មាន​ការ​រីក​ចម្រើន​ផ្នែក​គំនិត​ប្រាជ្ញា និង​មុខងារ​ខួរ​ក្បាល ចំណែក​កណ្ដុរ​ដែល​ពុំ​មាន​ការ​រួម​ភេទ​គ្រប់គ្រាន់ មាន​ភាព​ចុះ​ខ្សោយ​ផ្នែក​ខួរ​ក្បាល។

យ៉ាង​ណា​មិញ ចង់​ឲ្យ​សិច​មាន​ប្រយោជន៍​ចំពោះ​អ្នក លុះ​ត្រា​តែ​អនុវត្ត​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ និង​មាន​ដៃគូ​ជាប់​លាប់​មួយ។ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​ត្រឹម​តែ​គ្មាន​ទទួល​គុណសម្បត្តិ ជួន​កាល​អាច​បង្ក​ទុក្ខទោស​ដល់​ខ្លួន​ផង៕

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Mirror