ទទួលទានផ្លែឈើបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង
ការស្រាវជ្រាវថ្មីពីអង់គ្លេសបង្ហាញថា អ្នកទទួលទានជាប្រចាំផ្លែឈើប្រមាណ ១៥០ ក្រាម ក្នុង១ថ្ងៃ មានលទ្ធភាពបន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង (CUD) ដល់ទៅ ៤០% ។
បណ្ឌិត Huaidong Du ប្រធានក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford (អង់គ្លេស) រួមជាមួយសហសេវិកបានដំណើរការតាមដានតួលេខពីជនជាតិចិន ៤៥១៦៨១ នាក់ គ្មានប្រវត្តិកើតជំងឺសរសៃឈាមបេះដូង និងមិនព្យាបាលប្រឆាំងការលើសឈាម នៅកម្រិតមូលដ្ឋាន, ក្របខ័ណ្ឌស្រាវជ្រាវនៅ ១០ តំបន់ផ្សេងគ្នា នៃប្រទេសចិន, ក្នុងនោះ ៥ តមបន់ជនបទ និង ៥ តំបន់ទីក្រុង ។ ទម្លាប់ប្រើប្រាស់ផ្លែឈើត្រូវបានកត់ត្រានៅមូលដ្ឋានតាម ៥ ប្រភេទេ៖ មិនដែល, រាល់ខែ, ១-៣ ថ្ងៃ ក្នុង១សប្តាហ៍, ៤ ទៅ ៦ ថ្ងៃ ក្នុង១សប្តាហ៍ និងរាល់ថ្ងៃ ។ ក្នុងរង្វង់ ៧ ឆ្នាំ មាន ១៩.៣០០ ករណីខ្វះឈាមដោយកន្លែង (IHD) និង ១៩៦៨៩ ករណីស្ត្រូក ។
ក្នុងចំណោមអ្នកចូលរួមមានប្រមាណ ១៨% ទទួលទានប្រមាណ ១៥០ ក្រាម រាល់ថ្ងៃ និង ៦,៣% មិនដែលទទួលទាន ។ ពួកអ្នកស្រាវជ្រាវរកឃើញថា ប្រៀបនឹងអ្នកមិនដែលទទួលទានផ្លែឈើ, នោះអ្នកទទួលទានរាល់ថ្ងៃ ថយចុះហានិភ័យជំងឺសរសៃឈាមបេះដូង ពី ២៥ ទៅ ៤០% (ប្រមាណ ១៥% សម្រាប់ IHD, ២៥% ស្ត្រូក ខ្វះឈាមដោយកន្លែង និង ៤០% ចំពោះស្ត្រូកហូរឈាម ។
តាមបណ្ឌិត Du: “ទិន្នន័យរបស់យើងខ្ញុំបង្ហាញច្បាស់លាស់ថា ទទួលទានផ្លែឈើស្រស់អាចបន្ថយហានិភ័យកើតជំងឹសរសៃឈាមបេះដូង រួមមានជំងឺបេះដូង, ស្ត្រូក, ខ្វះឈាមដោយកន្លែង” ៕