វិធី​ងាយ​ៗ ជួយ​​ដោះ​ស្រាយ​​បញ្ហា​ភ្នែក​ស្រវាំង​បាន​​យ៉ាង​ឆាប់​រហ័ស​

3/14/2015 0 Comments A+ a-

ភ្នែក​ជា​អវយវៈ​​សំខាន់​បំផុត​សម្រាប់​មនុស្ស​។ នៅ​​ពេល​បច្ចុប្បន្ន​នេះ ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​បញ្ហា​នៅ​ត្រង់​កន្លែង​នេះ។ ជាក់​ស្ដែង​ដូចជា​​បញ្ហា​​ស្រវាំង​ភ្នែក​ជា​ដើម​គឺ​កំពុង​តែ​កើត​មាន​ទៅ​លើ​ ​យុវវ័យ​ច្រើន​ឡើង​ៗ​ ដោយសារ​​ពួក​គេ​ប្រើ​សម្លឹង​​នៅ​មុខ​កុំព្យូទ័រ ​ឬ​លេង​ទូរសព្ទ​ច្រើន​ពេក។ នៅ​ពេល​​កើត​មាន​បញ្ហា​​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​តែងតែ​រក​គ្រូពេទ្យ​ដើម​ពិនិត្យ​ និង​កាត់​វ៉ែនតា​ពាក់​ហើយ ដោយ​មិន​បាន​រក​វិធី​សស្ត្រ​ងាយ​ៗ​ដើម្បី​ដោះស្រាយ​នោះ​ទេ។

eye-369557_640


យ៉ាង​ណា​មិញ​ថ្ងៃ​នេះ Sabay ​នឹង​ប្រាប់​ពី​ថ្នាំ​មួយ​ប្រភេទ ​ដែល​ងាយ​រក​ និង​នៅ​កៀក​ខ្លួន​របស់​អ្នក​គ្រប់​គ្នា​ទៀត​ផង​ ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ភ្នែក​បាន​យ៉ាង​ស្រួល នៅ​​គឺ​រមៀត​។ រមៀត​នេះ​គឺ​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​ភ្នែក​ដែល​មាន​បញ្ហា​បាន​ច្រើន​សឹង​ មិន​គួរ​ឱ្យ​ជឿ​មែន ប្រសិន​បើ​យើង​អាច​ចេះ​ប្រើ​ប្រាស់​តាម​ក្បួន​នោះ។

saffron-extract


យើង​តាម​សាស្ត្រាចារ្យ​ Silvia Bisti ​ដែល​សិក្សា​ស្រាវជ្រាវ​ខាង​ភ្នែក​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រមៀត​ជា​ឱសថ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក ដោយ​គ្រាន់​តែ​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ពោល​គឺ​មួយ​ថ្ងៃ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​រមៀត​នេះ​ឱ្យ​បាន​២០​មីលីក្រាម​ទៅ​បាន​ ហើយ។ មួយ​វិញ​ទៀត ​ប្រសិន​បើ​អ្នក​ណា​ដែល​ទើប​តែ​មាន​បញ្ហា​ភ្នែក​បន្តិច​បន្តួច​ ពោល​គឺ​ទើប​តែ​ស្រវាំង​ភ្នែក​ព្រិល​ៗ​បន្តិច​នោះ ​ញ៉ាំ​រមៀត​មួយ​ថ្ងៃ​២០​មីលីក្រាម​រយៈពេល​​៣​ខែ​ គឺ​ពិត​ជា​អាច​ធូរស្បើយ​វិញ​ហើយ។

លើស​ពី​នេះ​ទៅ​ទៀត​ សាស្ត្រាចារ្យ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​អំឡុង​ពេល​ព្យាបាល​នេះ​គឺ​មិន​ឱ្យ​អ្នក​ជំងឺ​ប្រឹង​មើល​អ្វី​ដោយ​ប្រើ​ ភ្នែក​ខ្លាំង​នោះ​ទេ ពោល​គឺ​បើ​ប្រើ​កុំព្យូទ័រ​ត្រូវ​រក​ពេល​សម្រាក​ខ្លះ​កុំ​ប្រឹង​មើល​វា​ពេក ព្រោះ​ពន្លឺ​ដែល​ជះ​មក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ភ្នែក​កាន់​តែ​ស្រវាំង​នោះ៕



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ complete-health-and-happiness