កូនក្រមុំដើរចោលរោងការ ដោយសារកូនកំលោះដោះស្រាយគណិតវិទ្យាមិនចេញ
កូនក្រមុំជនជាតិឥណ្ឌាម្នាក់
បានសម្រេចចិត្តដើរចេញពីរោងការ
បន្ទាប់ពីកូនកំលោះឆ្លើយសំនួរគណិតវិទ្យាតូចមួយមិនចេញ។
ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងនៅភូមិ Rasoolabad ភាគខាងជើងរដ្ឋ
Uttar Pradesh កាលពីថ្ងៃពុធកន្លងទៅ។

កូនក្រមុំដែលមានឈ្មោះថា Lovely Singh បានសួរកូនកំលោះជាអនាគតស្វាមីឈ្មោះ Ram Baran ថា ១៥+៦ ស្មើនឹងប៉ុន្មាន? កូនកំលោះបែរជាឆ្លើយថា ស្មើនឹង ១៧ ដែលធ្វើឲ្យសុភាពនារីជាកូនក្រមុំមានការហួសចិត្តយ៉ាងខ្លាំង។ ភ្លាមៗនោះ នាងបានចាកចេញពីកន្លែងប្រារព្ធពិធី ដោយចោទប្រកាន់កូនកំលោះថាមិនចេះអក្សរ។
បើទោះបីមានការទទូចអង្វរពីក្រុមគ្រួសារកូនកំលោះក្ដី ក៏កូនក្រមុំមិនព្រមវិលត្រលប់ចូលរោងការវិញឡើយ ហើយបញ្ជាក់ថា នាងត្រូវគេបោកប្រាស់រឿងកម្រិតសិក្សារបស់កូនកំលោះ។ លោក Mohar Singh ដែលជាឪពុករបស់កូនក្រមុំ បានការពារកូនស្រីរបស់ខ្លួន និងបញ្ជាក់ថាគ្រួសារកូនកំលោះពិតជាមានចេតនាលាក់បាំងរឿងកម្រិត សិក្សាមែន។
មន្ត្រីប៉ូលិសក្នុងតំបន់ ជិតទីក្រុងឧស្សាហកម្ម Kanpur បានចូលរួមសម្របសម្រួលក្នុងរឿងរកាំរកូសនេះ ហើយគ្រួសារទាំងពីរបានយកគ្រឿងអលង្ការ និងអំណោយដែលជូនគ្នាមុនពេលរៀបការមកប្ដូរគ្នាវិញ ដោយមិនយល់ព្រមបន្តពិធីឡើយ៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ independent