ទស្សនាឆ្នេរខ្សាច់ដ៏ អស្ចារ្យនៅអង់គ្លេស ដែលកម្រមានអ្នកទៅដល់
បើនិយាយពីទីកន្លែងដែលមានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឆ្លុះពណ៌ខៀវស្រងាត់ ក្នុងបរិស្ថានធម្មជាតិ ១០០% មនុស្សភាគច្រើនប្រាកដជាគិតដល់ឆ្នេរខ្សាច់នៅអាស៊ី ជាពិសេសនៅម៉ាល់ឌីវ។ ក៏ប៉ុន្តែថ្ងៃនេះយើងនឹងបានឃើញ ឆ្នេរខ្សាច់ដ៏អស្ចារ្យជាច្រើន នៅអង់គ្លេសវិញម្ដង។
អ្នកនិពន្ធ Daniel Star បានចំណាយពេលមួយទសវត្ស ដើម្បីស្រាវជ្រាវឆ្នេរខ្សាច់អាថ៌កំបាំងជាច្រើននៅចក្រភពអង់គ្លេស ហើយក៏បានចងក្រងជាសៀវភៅមួយក្បាលរៀបរាប់ពីសម្រស់ឆ្នេរខ្សាច់ទាំងនោះ។ សៀវភៅរបស់គាត់មានចំណងជើងថា “ឆ្នេរខ្សាច់អាថ៌កំបាំង” (Hidden Beaches) ដែលបានបង្ហាញនូវឆ្នេរ ឆក ឈូងសមុទ្រដ៏ស្រស់ស្អាតពីគ្រប់ជ្រុងនៃប្រទេសអង់គ្លេស។ ក៏ប៉ុន្តែដោយសារស្ថិតក្នុងតំបន់ដាច់ស្រយាល ពិបាកនឹងធ្វើដំណើរទៅដល់ ទីកន្លែងដ៏ស្រស់ស្អាតទាំងនេះមិនសូវមានអ្នកបានទៅដល់ឡើយ។
ដើម្បីជាការកម្សាន្តអារម្មណ៍នៅចុងសប្ដាហ៍នេះ យើងមកមើលរូបភាពមួយចំនួន ពីសៀវភៅឆ្នេរខ្សាច់អាថ៌កំបាំងនេះទាំងអស់គ្នាតែម្ដង៖
ឈូងសមុទ្រកូនភ្នំ៣ នៅភាគខាងជើងនៃឧបទ្វីប Gower
ឈូងសមុទ្រ Kingsgate នៅ Kent
អាងទឹក Chapman នៅ Dorset
កំពង់ផែ Beaumont នៅ Essex
ឆ្នេរ Port Gaverne នៅ North Cornwall
ឈូងសមុទ្រទឹកខៀវ North Gower
ឈូងសមុទ្រនៅ Porth Iago
ឈូងសមុទ្រ Kynance នៅឧបទ្វីប Lizard
ឆ្នេរខ្សាច់ Losgaintir នៅលើកោះ Harris
ឈូងសមុទ្រ និងឆ្នេរខ្សាច់ នៅ Pembrokeshire
បឹងទឹកខៀវ Abereriddi នៅ Pembrokeshire
ឆ្នេរខ្សាច់នៅ Crackington Heaven
Isle of Mull ស្ថិតនៅជាប់ឆ្នេរ Scotland ភាគខាងលិច
ឆ្នេរ Exmoor