@evleaks បង្ហាញរូបភាពទូរស័ព្ទ Nokia Lumia 1020
Nokia Lumia 1020 ដែលពីមុនត្រូវបានគេស្គាល់ថាជា Nokia EOS នោះធ្លាប់បានលេចចេញនូវផ្នែកខ្លះៗជាច្រើនដងមកហើយ ដោយឡែកសម្រាប់ថ្ងៃនេះវិញគេហទំព័រ @evleaks ដែលល្បីខាងបញ្ចេញនូវរូបភាពឧបករណ៍ចល័តជាពិសេសទូរស័ព្ទទំនើបតែម្ដងមុនថ្ងៃប្រកាសចេញជាផ្លូវការដោយក្រុមហ៊ុនផលិតនោះបានបង្ហាញរួចហើយនូវរូបភាព Nokia Lumia1020 ។
ប្រភពពីគេហទំព័រ WMPoerUser បានបញ្ជាក់ថាទូរស័ព្ទទំនើបនោះមានរូបរាងស្រដៀងនឹង Lumia 920 និងមានតួធ្វើពីធាតុផ្សំដោយកាបោនកាបូណាត ជាមួយនឹងអេក្រង់ទំហំ 4.5-inch កម្រិតភាពច្បាស់ 720p ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទថ្មីនោះនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាថ្មីគឺ Nokia Pro Camera ដើម្បីបំពេញបន្ថែមឲ្យកាមេរ៉ា 41 MP PureView រួមជាមូយគម្របការពារកែវឆ្លុះទៀតផង ហើយកែវឆ្លុះនោះនឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលកម្មវិធី កាមេរ៉ាត្រូវបានបើកឲ្យដំណើរការ និងថែមទាំងអាចបញ្ចូលថាមពលថ្មដោយមិនបាច់ប្រើឌុយ (wireless charging) ។
ចំពោះព័ត៌មានទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសពិតប្រាកដរបស់ Nokia Lumia 1020 ប្រិយមិត្តនឹងបានជ្រាបបន្ទាប់ពីក្រុមហ៊ុន Nokia បើកសន្និសីទកាសែតនៅថ្ងៃទី១១ ខែកក្កដា នេះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយដំណឹងប្រាំពីរ ៕
រូបភាព Nokia Lumia 1020 (Nokia EOS) ដែលធ្លាប់លេចចេញ៖

