ផលិត​ Oppo Find 5 ថ្មី​​​ដោយ​​បំពាក់​​ CPU Snapdragon 600

7/04/2013 0 Comments A+ a-

Oppo Find 5 គឺ​ជា​ទូរស័ព្ទ​​​ទំនើប​​ និង​ជា​ទូរស័ព្ទ​ឆ្នើម​​របស់​ក្រុមហ៊ុន Oppo Electronics Corp., Ltd ​​ដែល​ត្រូវ​បាន​​​ប្រកាស​ចេញ​​​កាល​ពី​ចុង​ ឆ្នាំ​២០១២​ ។ ដោយ​ឡែក​បន្ទាប់​ពី​ទូរស័ព្ទ​ត្រូវ​បាន​​ចេញ​លក់​​នៅ​លើ​ទីផ្សារ​មក​ យើង​បាន​ទទួល​​​នូវ​ព័ត៌មាន​ជា​ច្រើន​ដែល​​ចេញ​ផ្សាយ​ថា​ ក្រុមហ៊ុន​នឹង​​​​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី​ផ្សេង​​ទៀត​របស់​ខ្លួន​​​សម្រាប់​ឆ្នាំ​២០១៣ ដែល​ទូរស័ព្ទ​ទាំង​នោះ អាច​​ជា Oppo Find 6 និង Oppo Find 7 ។ ប៉ុន្តែ​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ​ ។
​យ៉ាង​ណា​មិញ​ពេល​នេះ​ក្រុមហ៊ុន​ Oppo ទើប​តែ​បាន​​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ Oppo Find 5 ​ម៉ូដែល​ថ្មី​​​ដែល​ត្រូវ​បាន​​បំពាក់​ដោយ​ CPU Snapdragon 600 និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean ។ ទូរស័ព្ទ​ Oppo Find 5 ម៉ូដែល​មុន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​លក់​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​ត្រូវ​បាន​បំពាក់​ដោយ CPU Qualcomm Snapdragon S4 Pro processor and និង​ដំណើរការ​ដោយ​ Android 4.1.2 Jelly Bean ​ដោយ​ឡែក​ក្រៅ​​ពី​លក្ខណសម្បត្តិ​ទាំង​ពីរ​នេះ​ទូរស័ព្ទ Oppo Find 5​ ទាំង​ពីរ​ម៉ូដែល​គឺ​មិន​មាន​អ្វី​ផ្សេង​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ឡើយ ​ដូច​ជា កាមេរ៉ា​មុខ 19MP ​ក្រោយ​ 13MP អេក្រង់ 5-inch Full HD និង​ RAM 2GB ជា​ដើម​(អាន​លំអិត​) ។
​បើ​យោង​ទៅ​តាម​ប្រភព​ Phone Arena បាន​ឲ្យ​ដឹង​ថា ​ថ្វី​បើ​ទូរស័ព្ទ​ Oppo Find 5 ថ្មី​ត្រូវ​បាន​​បំពាក់​ដោយ CPU Snapdragon 600 និង​ដំណើរការ​ដោយ​ Android 4.2 Jelly Bean ​ប៉ុន្តែ​សម្រាប់​តម្លៃ​ទូរស័ព្ទ​នេះ​នឹង​មិន​ខុស​គ្នា​ទៅ​នឹង​ម៉ូដែល​មុន​នោះ​ទេ ​ដែល​មានតម្លៃ​ប្រហែល $516 (​ម៉ូដែល​ 16 GB) និង $555 (​ម៉ូដែល 32 GB) ៕