ហ្វេសប៊ុក ចង់ក្លាយជាអ្នកជំនាញខាង«គេហទំព័រពត៌មាន» នៅលើទូរស័ព្ទដៃ
ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) កំពុងតែចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្លាយខ្លួនជា «គេហទំព័រពត៌មានដ៏សំខាន់មួយ» សម្រាប់ផ្តល់ជាសេវាកម្ម ដល់អ្នកប្រើប្រាស់តាមរយះទូរស័ព្ទដៃ។
ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៏ និងរចនាទ្រង់ទ្រាយបន្ថែមខ្លះៗ អស់រយៈពេលជាង១ឆ្នាំហើយ។ ការរចនាទ្រង់ទ្រាយថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក នៅលើទូរស័ព្ទដៃ ឬថេប្លិត អាចដឹងពត៌មានបានទាន់ហេតុការណ៏បំផុត។
ហ្វេសប៊ុក នឹងក្លាយខ្លួនស្រដៀងទៅនឹង ហ្វីលីបបដ (Flipboard) ដែលទាញយកចំណង ជើងពត៌មានសំខាន់ៗ មកពីគេហទំព័រជាច្រើន ដើម្បីមកបង្ហាញជូនដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបាន ដឹងថា អ្នកប្រើប្រាស់ភាគច្រើន ចំណាយពេលច្រើននៅតាមទូរស័ព្ទដៃ ដូច្នេះការ បន្ថែមមុខងារថ្មីនេះ ពួកគេសង្ឃឹមថានឹងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។លោកម៉ាក ស្ស៊ាកឃឺបឺក (Mark Zuckerberg) បានបង្កើតហ្វេសប៊ុក កាលពីឆ្នាំ២០០៤ នៅក្នុងសាកល វិទ្យាល័យមួយ សម្រាប់ប្រើប្រាស់ទំនាក់ទំនងគ្នាជាមួយនឹងមិត្តភក្តិ និងមិត្តរួមថ្នាក់។ ប៉ុន្តែពេលនេះ វាក្លាយជាបណ្តាញ សង្គមដ៏មានប្រជាប្រិយភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ងាយស្រួល ក្នុងការចែករំលែករូបភាព ឬក៏បង្ហាញពីអារម្មណ៏ផ្ទាល់ខ្លួន និងទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រូសារផងដែរ។លោកស្ស៊ាកឃឺបឺក បាននិយាយថាគាត់ចង់ឲ្យហ្វេសប៊ុក ក្លាយជា «គេហទំព័រពត៌មានមួយដ៏ល្អបំផុត នៅក្នុងពិភពលោក»។អ្នកមូលធន របស់ក្រុមហ៊ុនហ្គ្រេឡក់ ផាតណឺ (Greylock Partners) ដែលពីអតីតកាលគាត់ធ្លាប់ ធ្វើការខាងផ្នែកផលិតផល នៅក្នុងក្រុមហ៊ុនហ្វេសប៊ុកដែរនោះ បាននិយាយថា «ឱកាសដែលធ្វើឲ្យមនុស្សកាន់តែមានភាពងាយស្រួលក្នុងការអាននូវពត៌មាន ជាឱកាសដ៏ធំមួយ ជាពិសេសនឹងមានអ្នកផ្សាយពាណិជ្ជកម្មជាច្រើនចាប់អារម្មណ៏។»
អ្នកវិភាគនៅមន្ទីរស្រាវជ្រាវហ្វរែស្ទើរ (Forrester) លោកណាត់ អេលឡុត (Nate Elliot) បាននិយាយថា «ជាច្រើនឆ្នាំមកនេះ មានអ្វីៗជាច្រើនដែលអ្នកប្រើប្រាស់ហ្វេសប៊ុក មិនទាន់បានធ្វើ ប៉ុន្តែពេលនេះ ពួកគេនឹងដឹងនូវអ្វីបន្ថែមទៀត។ ប៉ុន្តែចំពោះក្រុមហ៊ុន ខ្ញុំគិតថាវាប្រហែលជាជួបការលំបាកដែរ ខណៈដែលមានគូប្រជែងខ្លាំងៗ ដូចជា ធ្វីតថើ (Twitter) និងលីងអ៊ីន (LinkedIn)៕»
