Nokia នឹងប្រកាសចេញទូរស័ព្ទ Lumia EOS (41 MP PureView) នៅថ្ងៃទី១១ កក្ក
កាលពីសប្ដាហ៍មុនមានការលេចចេញជាបន្ដបន្ទាប់នូវរូបភាពទូរស័ព្ទទំនើប Nokia Lumia EOS ដែលល្បីថាមានកាមេរ៉ាទំហំរហូតដល់ទៅ 41 MP និងបំពាក់ដោយបច្ចេកវិទ្យា PureView ។ ដោយឡែកសម្រាប់ពេលនេះមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុន Nokia នឹងបើកសន្និសីទកាសែតប្រកាសចេញ Lumia EOS នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក ។
ប្រភពពីគេហទំព័រ WMPoerUser បានបញ្ជាក់ថាទូរស័ព្ទទំនើបនោះមានរូបរាងស្រដៀងនឹង Lumia 920 និងមានតួធ្វើពីធាតុផ្សំដោយកាបោនកាបូណាត ជាមួយនឹងអេក្រង់ទំហំ 4.5-inch កម្រិតភាពច្បាស់ 720p ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទថ្មីនោះនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាថ្មីគឺ Nokia Pro Camera ដើម្បីបំពេញបន្ថែមឲ្យកាមេរ៉ា 41 MP PureView រួមជាមូយគម្របការពារកែវឆ្លុះទៀតផង ហើយកែវឆ្លុះនោះនឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលកម្មវិធី កាមេរ៉ាត្រូវបានបើកឲ្យដំណើរការ និងថែមទាំងអាចបញ្ចូលថាមពលថ្មដោយមិនបាច់ប្រើឌុយ (wireless charging) ៕
រូបភាពនិងផ្នែកខ្លះៗនៃ Lumia EOS (41 PureView)



