ទី​បំផុត Facebook ​ដាក់​​​​​ឲ្យ​ប្រើ​ Hashtags ហើយ​ !!!

6/16/2013 0 Comments A+ a-

Facebook គឺ​ជា​បណ្ដាញ​សង្គម​ដែល​​មាន​ទំហំ​ធំ​ជា​ង​គេ​ក្នុង​ពេល​បច្ចុប្បន្ន ​មិន​តែ​ប៉ុណ្ណោះ Facebook ក៏​ជា​បណ្ដាញ​សង្គម​ដែល​គេ​និយម​ប្រើ​ច្រើន​គេ​ផង​ដែល​ក្នុង​ចំណោម​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត ។ យ៉ាង​ណា​មិញ​​ចំពោះ​ការ​ប្រើ​ Hastags ដែល​មាន​ទម្រង់​ ‘ #example ‘  ​គឺ​វា​សំខាន់​ណាស់​សម្រាប់​អ្នក​ប្រើ​គ្រប់​រូប​ក្នុង​ការ​​​​​ស្វែង​រក បញ្ចេញ​មតិ ឬ​បង្ហោះ​​រូប​ភាព​​​ទាក់​ទង​ទៅ​​នឹង​​​​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ណា​មួយ ឬ​នៅ​​ទីតាំង ក៏​ដូច​ជា​​អ្វី​មួយ​ជា​ដើម ។

បច្ចុប្បន្ន Hashtags ដែល​គេ​ពេញ​និយម​ប្រើ​ច្រើន​ជាង​គេ​នោះ​គឺ​មាន​តែ​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter តែ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នេះ​​ក៏​មាន​​មាន​បណ្ដាញ​សង្គម និង​​​ប្រភេទ​ប្លក់​មួយ​ចំនួន​​ក៏​បាន​ប្រើ​នូវ Hastags ផង​ដែរ​ ដូច​ជា Thumbr ជា​ដើម ។ ​ដោយ​ឡែក​​​ពេល​នេះ​ Facebook បាន​ដាក់​ឲ្យ​ដំណើរការ​ Hashtags នៅ​លើ​បណ្ដាញ​បណ្ដាញ​សង្គម​របស់​គេ​ជា​ការ​ជា​ផ្លូវ​ការ​ហើយ​​ ដូច្នេះ​យើង​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ប្រើ Hashtags នេះ ។
តើ​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន​ពី​ការ​ប្រើ Hashtags ? ៖
  • តាម​រយៈ​ Hastag យើង​អាច​ធ្វើ​ការ​ស្វែង​រក​នូវ​​​អ្វី​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ណា​មួយ​ ឬ ​ទីតាំង​ណា​មួយ​ដែល​យើង​ចង់​ដឹង​អំពី​វា ឧទាហរណ៍​លោក​អ្នក​បាន​ស្វែង​រក​ដោយ​ Hastag ដែល​មាន​ពាក្យ ‘ #cambodia ‘ ​ជា​លទ្ធផល​​អ្នក​នឹង​ទទួល​បាន​នូវ​​រូប​ភាព​ ក៏​ដូច​ជា​វីឌីអូ និង​ការ​សរសេរ​ផ្សេងៗ​ជា​ច្រើន​តាម​រយៈ​​អ្នក​ប្រើ​ប្រាស់​​ទាំង​ឡាយ​ដែល​​​បាន​បញ្ចូល​នូវ​​ Hashtags ‘#cambodia’ នៅ​ក្នុង​នោះ ។ ​
  • អាច​ចុច​ទៅ​លើ Hastags ​​ដែល​​ចេញ​ពី​​ប្រភព​​​​សេវាកម្ម​​ផ្សេងៗ​ទៀត​ដូច​ជា Instagram ជា​ដើម​
  • អាច​សរសេរ​រួច​ Post ដោយ​ផ្ទាល់​តាម​រយៈ Hastag មាន​នៅ​ក្នុង Feed និង លទ្ធផល​នៃ​ការ​​ស្វែង​រក (search)
សូម​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Facebook ​បាន​ព្យាយាម​កំណែ​ទម្រង់ និង​បន្ថែម​នូវ​លក្ខណសម្បត្តិ​ជា​ច្រើន​ដល់​បណ្ដាញ​សង្គម​​របស់​គេ​ ។ ដោយ​ឡែក​ Facebook ​ក៏​បាន​និយាយ​​​ផង​ដែរ​ថា ពួក​គេ​នឹង​បន្ត​​​ផ្ដល់​នូវ​លក្ខណសម្បត្តិ​ជា​ច្រើន​ទៀត​ដល់​បណ្ដាញ​សង្គម​នេះ​នា​សប្ដាហ៍ និង​ខែ​ក្រោយៗ ​ដើម្បី​​មាន​ភាព​កាន់​តែ​ងាយស្រួល​ដល់​​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​​ដែល​កំពុង​គាំ​ទ្រ​នូវ​បណ្ដាញ​សង្គម Facebook ដ៏​ធំ​មួយ​នេះ ៕