លេចចេញរូបភាពនិងលក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy NX
ក្រុមហ៊ុន Samsung មានគម្រោងនឹងប្រកាសចេញម៉ាស៊ីនថតប្រភេទឥតប្រើកញ្ចក់ឆ្លុះ (mirrorless camera) និងដំណើរការដោយ Android OS ម៉ាស៊ីនថតមួយម៉ូដែលនេះគឺ Galaxy NX នេះបើយោងតាមប្រភពពី Gsmarena ។ នៅខណៈដែលក្រុមហ៊ុនមិនទាន់ទាំងបានប្រកាសចេញជាផ្លូវការនូវម៉ាស៊ីនថតនេះផងនោះ ពេលនេះរូបភាពរបស់វាត្រូវបានបង្ហាញនៅលើបណ្ណាញអ៊ឺនធឺណិតបាត់ទៅហើយ ។
បើពិនិត្យលើរូបភាពរបស់ Galaxy NX យើងអាចសង្កេតឃើញថាវាមានរូបរាងខុសពី Galaxy S4 Zoom ប៉ុន្តែវាមានដូចនឹងម៉ាស៊ីនថត Galaxy NX 20 DSLR ។ យោងតាមប្រភពចចាមអារ៉ាមបានឲ្យដឹងខ្លះៗពីលក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy NX ដែលមានដូចខាងក្រោម៖
- APS-C sensor 20.3 MP
- ISO ទំហំរហូតដល់ 25,600
- អាចថតវីឌីអូកម្រិត 1,080p (Full HD)
- អេក្រង់ទំហំ 4.3-inch (touchscreen)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
បញ្ជាក់៖ ចំពោះកាលបរិច្ឆេទចេញលក់ តម្លៃ និងលក្ខណសម្បត្តិបច្ចេកទេសលម្អិតជាងនេះទៀតរបស់ម៉ាស៊ីនថត Galaxy NX នឹងត្រូវលាតត្រដាងនៅសប្ដាហ៍ក្រោយ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕