Sony Xperia Z Ultra ​អាច​ប្រើ​​ទាំង​ប៊ិក​​ ​និង​​ខ្មៅ​ដៃ​ធម្មតា​​បូក​រួម​​​គ្មាន​ button ​ផ្នែកខាង​​ក្រោម

6/14/2013 0 Comments A+ a-

​ប្រហាក់​ប្រហែល​គ្នា​​​ទៅ​នឹង Sony Xperia Z ដែល​ជា​ទូរស័ព្ទ​មិន​ជ្រាប​ទឹក និង​ធូលី ​ទូរស័ព្ទ​ទំនើប​ថ្មី Sony Xperia Z Ultra ឬ Z U ​នឹង​​​មាន​លក្ខណៈ​បន្ថែម​ដែល​​ដូច​ជា​​ស្រឡាយ Nexus របស់​ក្រុមហ៊ុន Google តាម​រយៈ​រូប​រាង​ដែល​មិន​មាន​បំពាក់​ដោយ button ​នៅ​ផ្នែក​ខាង​ក្រោម ​។

​ទូរស័ព្ទ​ប្រភេទ​ phablet ដំបូង​របស់​ក្រុមហ៊ុន Sony មិន​ត្រឹម​តែ​​មាន​លក្ខណៈ​រូប​ផ្នែក​ខាង​មុខ​ដោយ​មិន​ប្រើ button នៅ​ខាង​ក្រោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ទូរស័ព្ទ​នេះ​ថែម​ទាំង​អាច​ប្រើ​ដោយ​ប៊ិក ឬ​ខ្មៅ​ដៃ​ធម្មតា​បាន​​ផង​ដែរ​ នេះ​បើ​យោង​ទៅតាម​ប្រភព​ ​ពាក្យ​ចចាមអារ៉ាម​ ។ ​
លក្ខណសម្បត្តិ​របស់ Sony Xperia Z Ultra ៖​
  • អេក្រង់​ 6.44-inch full HD 1080p display
  • កាមេរ៉ា​មុខ 1.3MP ក្រោយ 8MP
  • CPU Qualcomm Snap 800 duad-core 2.2GHz
  • RAM 2GB
  • មាន​បន្ថែម microSD card
  • ​មាន​បំពាក់ ​NFC
  • ថាមពល​ថ្ម 3,000mAh
រូប​ដែល​​យើង​ទទួល​បាន​កាល​ពី​​សប្ដាហ៍​មុន​ :
សូម​បញ្ជាក់​ថា គ្រាន់​តែ​ឃើញ​រូប​​ភាព​មាន​មនុស្ស​​ច្រើន​គិត​ថា ​​គឺ​ជា​​រូប​របស់​​​ទូរស័ព្ទ Sony Xperia ZR ប៉ុន្តែ​​​យោង​ទៅ​​តាម​រូប​នោះ​​​​បាន​បង្ហាញ​ឲ្យ​​ឃើញ​ថា វា​នឹង​មិន​មែន​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​​ទំហំ 4.55-inch ​ដូច​អេក្រង់​​ជា​របស់ Xperia ZR នោះ​ទេ តែ​អេក្រង់​របស់​ទូរស័ព្ទ​​នៃ​រូប​ភាព​នោះ​អាច​នឹង​ធំ​ជាង​នេះ ។ ដូច្នេះ​គេ​ជឿ​ជាក់​ថា ​រូប​ដែល​គេ​ទទួល​បាន​​ក្នុង​ពេល​នេះ ​គឺ​ជា​រូប​ពិត​របស់​ទូរស័ព្ទ Sony Xperia Z Ultra ដែល​ជា​ phablet ដំបូង​របស់​ក្រុមហ៊ុន ៕