បះសក់ ច្រឡំលក់ចិញ្ចៀនភរិយា ដែលមានតម្លៃដល់ទៅ ២ ម៉ឺន ៣ ពាន់ដុល្លារ ក្នុងតម្លៃត្រឹមតែ ១០$
មិនគួរអោយជឿ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសអោយដឹងថា បុរសជាស្វាមីម្នាក់ បានច្រឡំលក់ចិញ្ចៀនភរិយារបស់ខ្លួនដែលមានតម្លៃដល់ទៅ២៣,០០០ដុល្លារ
ដោយអចេតនា ក្នុងតម្លៃជាសាច់ប្រាក់ត្រឹមតែ ១០ ដុល្លារតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា រឿងហេតុអចេតនាមួយនេះ អាចកើតមានឡើងដោយសារតែ នារីជា
ភរិយាឈ្មោះ Racquel Cloutier បានយកចិញ្ចៀន ដែលមានតម្លៃថ្លៃមួយវង់នោះ ទៅលាក់
នៅក្នុងប្រអប់ដាក់នាឡិកា ដោយដាក់អោយឆ្ងាយពីដៃកូនប្រុសភ្លោះរពិស ទាំងពីររបស់
នាង ខណៈទៅសម្រាលកូនទីប្រាំនៅឯមន្ទីរពេទ្យ។
ដោយឡែក អំឡុងពេលនៃការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បុរសជាស្វាមីបានយក
ឥវ៉ាន់របស់ខ្លួន ទៅលក់ឡៃឡុង ( garage sale ) ស្របពេលដែលមានមនុស្សបានទទួល
ទិញយកប្រអប់នាឡិកានោះ ក្នុងតម្លៃទឹកប្រាក់ត្រឹមតែ ១០ ដុល្លារ។
មួយថ្ងៃក្រោយមក ស្រ្តីជាភរិយា ដែលទើបតែបានចេញពីមន្ទីរពេទ្យ បានដឹងថា ប្រអប់នោះ
បានបាត់ទៅហើយ ទើបសួរស្វាមីរបស់ខ្លួន ថាគាត់យកវាទៅណា ? រំពេចនោះ នាងបាន
ស្រែកទ្រហ៊ោយំ បន្ទាប់ពីទទួលបានចម្លើយ ពីស្វាមីរបស់នាងថា គាត់បានលក់វាបាត់ទៅ
ហើយ។ (តាមពិតទៅ បុរសជាស្វាមី មិនបានដឹងថា មានចិញ្ចៀននៅក្នុងប្រអប់នោះទេ) ។
ដោយឡែក បុរសជាស្វាមីក៏បានបញ្ចាក់ថា អញ្ជឹងតើ បានជាមានស្រ្តីម្នាក់ទទួលទិញវា
ដោយភាពស្ទាក់ស្ទើរកាលពីគ្រានោះ ។ នាង Racquel ដែលត្រូវជាភរិយា នៅតែមានសុទិដ្ឋិ
និយម ដោយសង្ឃឹមថា នឹងមាននរណាម្នាក់បញ្ជូនវាមកវិញ "បើសិនជាអ្នកពិតជាមានភាព
ស្មោះត្រង់មែននោះ មេត្តានាំវាត្រលប់មកវិញផង ព្រោះវាគឺជារឿងអចេតនានោះទេ" ៕