Nokia EOS នឹងមានឈ្មោះ ជាផ្លូវការថា Lumia 1020
ពេលនេះឈ្មោះពិតរបស់ទូរស័ព្ទទំនើបដែលបំពាក់ដោយកាមេរ៉ាទំហំ 41 MP PureView នេះគឺ Nokia Lumia 1020 ប៉ុន្តែចំពោះលក្ខណសម្បត្តិបច្ចេកទេសលម្អិតរបស់ទូរស័ព្ទមួយនេះមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ។ ប្រភពពីគេហទំព័រ WMPoerUser បានបញ្ជាក់ថាទូរស័ព្ទទំនើបនោះមានរូបរាងស្រដៀងនឹង Lumia 920 និងមានតួធ្វើពីធាតុផ្សំដោយកាបោនកាបូណាត ជាមួយនឹងអេក្រង់ទំហំ 4.5-inch កម្រិតភាពច្បាស់ 720p ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទថ្មីនោះនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាថ្មីគឺ Nokia Pro Camera ដើម្បីបំពេញបន្ថែមឲ្យកាមេរ៉ា 41 MP PureView រួមជាមូយគម្របការពារកែវឆ្លុះទៀតផង ហើយកែវឆ្លុះនោះនឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលកម្មវិធី កាមេរ៉ាត្រូវបានបើកឲ្យដំណើរការ និងថែមទាំងអាចបញ្ចូលថាមពលថ្មដោយមិនបាច់ប្រើឌុយ (wireless charging) ។
ចំពោះព័ត៌មានទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសពិតប្រាកដរបស់ Nokia Lumia 1020 ប្រិយមិត្តនឹងបានជ្រាបបន្ទាប់ពីក្រុមហ៊ុន Nokia បើកសន្និសីទកាសែតនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
រូបភាពនិងផ្នែកខ្លះៗនៃ Lumia EOS (41 PureView)


