នៅឯតំបន់ផ្លូវវ៉េងស្រេងវិញ ឡានទ័ពប្រដាប់ដោយកាំភ្លើងយន្តចល័តនៅតំបន់នោះ
ឡាន
ទ័ពប្រដាប់ដោយកាំភ្លើងយន្តជាច្រើនគ្រឿង ចល័តចុះឡើងៗ
និងប្រកាសតាមមីក្រូតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៤ ខែមករា
ឆ្នាំ២០១៤។
កងកម្លាំងយោធា ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែង។ ការជួបជុំពិភាក្សាគ្នានៅតាមដងផ្លូវ ត្រូវបានហាមប្រាម។ ប្រជាពលរដ្ឋជាច្រើន ថ្លែងថា អាជ្ញាធរកំពុងធ្វើឲ្យស្ថានការណ៍កាន់តែវឹកវរបង្កការភ័យខ្លាចដល់ ពួកគាត់ និងជាការបំបាក់ស្មារតីក្រុមអ្នកតវ៉ាទាមទារសេរីភាព និងយុត្តិធម៌។
ក្រុមប្រជាពលរដ្ឋ បន្ថែមថា កម្លាំងទ័ព និងសព្វាវុធរបៀបនេះ គួរណាស់ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនឯណោះវិញទើបសម។
_____________________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី

