ទម្លាប់ធម្មតា១០យ៉ាងដែលនាំឲ្យខូចតម្រងនោមដោយមិនដឹងខ្លួន
តម្រងនោមគឺជាសរីរាង្គដ៏សំខាន់របស់មនុស្ស
ដូចនេះត្រូវថែរក្សាឲ្យបានប្រសើរទើបធ្វើឲ្យអ្នកមានសុខភាពល្អបាន។
ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងទេថាគ្រាន់តែសកម្មភាព
ប្រចាំថ្ងៃរបស់ខ្លួន អាចបំផ្លាញសរីរាង្គដ៏សំខាន់នោះបាន។ ថ្ងៃនេះ
Sabay
នឹងបង្ហាញទម្លាប់ធម្មតា១០យ៉ាងដែលនាំឲ្យខូចតម្រងនោមដោយមិនដឹង
ខ្លួន៖
១. ផឹកទឹកមិនគ្រប់គ្រាន់
ទម្លាប់មួយនេះបានរួមចំណែកដ៏ធំបំផុតដែលធ្វើឲ្យខូចតម្រងនោម។ ការងារដ៏សំខាន់របស់តម្រងនោមគឺបង្ហូរកាកសំណល់កង្វក់ចេញពីប្រព័ន្ធ រំលាយអាហារ និងគ្រប់គ្រងតុល្យភាព erythrocyte ។ ដូច្នេះនៅពេលដែលគ្មានជាតិទឹកគ្រប់គ្រាន់ លំហូរឈាមរបស់តម្រងនោមថយចុះ ទីបំផុតមានការប្រមូលផ្ដុំជាតិពុលក្នុងឈាម។
២. ទ្រាំនោមយូរពេក
មួយនេះជាទម្លាប់ធ្ងន់ធ្ងរជាងគេ ហើយក៏ជាទម្លាប់ធម្មតាបំផុតដែលមនុស្សរាល់គ្នាតែងតែធ្វើ។ ផលវិបាករបស់វាគឺធ្វើឲ្យរលោកឬហើមប៉ោងតម្រងនោម។
៣. ជាតិសូដ្យូមច្រើនជ្រុល
ជាតិសូដ្យូមដែលមនុស្សតែងតែប្រើប្រាស់ធ្វើឲ្យខូចតម្រងនោមនោះគឺ អំបិលដែលយើងបរិភោគជារៀងរាល់ថ្ងៃ។ អំបិលជាប្រភពនៃជាតិសូដ្យូម ដែលធ្វើឲ្យអ្នកឃ្លានផឹកទឹកច្រើនហួសប្រមាណអ្នកផឹកទឹកច្រើន ជាចុងក្រោយត្រូវបន្ទោបង់ញឹកញាប់ដែលជាមូលហេតុឲ្យតម្រងនោមមានបញ្ហា។
៤. ទទួលទានជាតិកាហ្វេអ៊ីនច្រើន
នៅពេលដែលអ្នកស្រេកទឹកញឹកញាប់ត្រូវជ្រើសរើសយកភេសជ្ជៈផ្សេងៗ ដូចជា ទឹក ឬ ទឹកដូង ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនព្រោះអាចឲ្យសម្ពាធ ឈាមឡើងខ្ពស់រហូតដល់ខូចខាតតម្រងនោម។
៥. លេបថ្នាំបំបាត់ការឈឺចាប់
ការលេបថ្នាំបំបាត់ការគឺជាទម្លាប់អាក្រក់ដែលធ្វើឲ្យតម្រងនោម មនុស្សជាច្រើនមានបញ្ហាដោយសារការថ្នាំបំបាត់ឈឺចាប់ភាគច្រើនមានផល ប៉ះពាល់ធ្ងន់ធ្ងរ និងអាចបំផ្លាញសរីរាង្គផ្សេងគ្នា ជាពិសេសតម្រងនោម។
៦. ប្រូតេអ៊ីនច្រើនពេក
ការញ៉ាំសាច់ក្រហម និងអាហារសម្បូរប្រូតេអ៊ីនផ្សេងទៀតអាចធ្វើឲ្យស្ថានភាពតម្រងនោមខូចកាន់តែខ្លាំង។
៧. ផឹកគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណគឺជាទម្លាប់ដ៏អាក្រក់ ក្នុងការបំផ្លាញតម្រងនោម ដោយសារតែស្រាមានជាតិពុលដែលអាចធ្វើឲ្យតម្រងនោមខូច។
៨. ជក់បារី
បើយោងតាមការស្រាវជ្រាវ បានឲ្យដឹងថាការជក់បារី អាចបំផ្លាញសរីរាង្គតម្រងនោមទាំងមូល។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងការ ជក់បារី និងជំងឺតម្រងនោម។
៩. ជំងឺផ្ដាសាយ
ការមិនអើពើនឹងជំងឺផ្ដាសាយ ជាទូទៅអាចបង្កឱ្យមានជំងឺរលោកតម្រងនោម។ ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលមានជំងឺតម្រងនោមក៏មាន ប្រវត្តិទាក់ទងនឹងអាការៈផ្ដាសាយដែរ។
១០. អត់ងងុយ
ពេលគេងលក់បានស្កប់ស្កល់អាចធ្វើឲ្យជាលិកាសរីរាង្គក្នុងខ្លួន មនុស្សមានដំណើរការល្អ។ តែផ្ទុយទៅវិញអ្នក ដែលដេកមិនបានគ្រប់គ្រាន់ធ្វើឲ្យផ្អាកដំណើរការផលិតរបស់សរីរាង្គជា លទ្ធផលគឺខូចតម្រងនោមជាពិសេសតែម្ដង៕
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖yourstylishlife