លំហាត់ប្រាណធ្វើឲ្យសុដន់ស្រស់ស្អាត ដោយមិនចាំបាច់ធ្វើការវះកាត់
សព្វថ្ងៃនេះ ស្ត្រីដែលចាត់ទុកថា ជាអ្នកមានសុដន់ដ៏ស្រស់ស្អាតនោះ គឺសុដន់ដែលមានទ្រទ្រង់ ស័ក្តិសមនឹងដងខ្លួនកម្រើកចលនា ម្យ៉ាងវិញទៀត សុដន់ គួរតែមានសភាពមូលក្បំជាមួយ ភាពរលាស់ នឹងមានទំហំសមល្មមនឹងរូបរាងកាយ។ ចំណុចសំខាន់នៃភាពស្រស់ស្អាតរបស់សុដន់ គឺទ្រទ្រង់របស់វា។
១. លំហាត់ប្រាណរុញច្រាន
ចលនារុញច្រាន គឺជាលំហាត់ប្រាណសាមញ្ញបំផុត សម្រាប់ធ្វើឱ្យសុដន់របស់អ្នកស្អាត។ ឈរឱ្យត្រង់ ទល់មុខនឹងជញ្ជាំង រួចយកដៃទ្រោបនឹងជញ្ជាំង រុញច្រានសង្កត់នឹងជញ្ជាំងនោះឱ្យខ្លាំង តាមដែលអាចធ្វើបាន ១០ វិនាទី រួចសម្រាកបន្ដិច ហើយគ្រវីដៃរបស់អ្នក ធ្វើយ៉ាងដូច្នោះចំនួន១០ ដង ដដែលៗដូចគ្នា។

២. លំហាត់ប្រាណកែងដៃប៉ះគ្នា
ឈរឱ្យត្រង់ខ្លួន ដៃបោះដៃរបស់អ្នកទៅក្រោយ ដាក់លើត្រគាក រួចព្យាយាមប៉ះកែងដៃទៅវិញទៅមក (បាតដៃឆ្វេងប៉ះកែងដៃស្ដាំ បាតដៃស្ដាំប៉ះកែងដៃឆ្វេង) ចូរកុំធ្វើលឿនពេក អ្នកត្រូវធ្វើលំហាត់ប្រាណយ៉ាងដូច្នេះយឺតៗ ដើម្បីលាតពន្យឺតសាច់ដុំឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើយ៉ាងដូច្នេះ ៨ ដង។

៣. លំហាត់ប្រាណដោយយកបាតដៃម៉ាស្សា
ស៊កម្រាមដៃចូលគ្នា ដាក់លើដើមទ្រូងរបស់អ្នក ហើយគាបសុដន់ទាំងសងខាងចូលគ្នា ធ្វើយ៉ាងនេះពី ៣ ទៅ ៥ វិនាទី។ ធ្វើម្ដងហើយម្ដងទៀត ឱ្យបាន ៨ ទៅ ១០ ដង។

៤. ការបញ្ចប់លំហាត់ប្រាណ ធ្វើឱ្យសុដន់ស្រស់ស្អាត ជាមួយឥរិយាបថលំហាត់ប្រាណ មួយចំនួន
វិធីដ៏ល្អបំផុត ក្នុងការបញ្ចប់លំហាត់ប្រាណ ធ្វើឱ្យសុដន់ស្អាត គឺមានកាយវិការមួយចំនួនដែលអ្នកគួរប្រតិបត្ដិតាម ដូចជា យកសៀវភៅដែលមានកម្រាស់ក្រាស់មួយក្បាល ដាក់លើក្បាលរបស់អ្នក រួចដើរចុះឡើងក្នុងផ្ទះអ្នកឱ្យបាន ២ ទៅ ៣ នាទី ព្យាយាមទប់សៀវភៅដែលនៅលើក្បាលនោះឱ្យមានលំនឹង។

គួរបញ្ជាក់ថា ធ្វើយ៉ាងដូចនេះ វាអាចជួយឱ្យសាច់ដុំរបស់អ្នក មានសភាពធូរស្រាល យ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកមិនអាចធ្វើបាន យ៉ាងហោចណាស់ អ្នក គួរតែព្យាយាមឈរឱ្យត្រង់ ជាមួយការដាក់សៀវភៅនៅលើក្បាលវិញ៕បុរសស៊ីវិល័យ