អាវុធសម្ងាត់ ៣មុខដែល Apple ត្រៀមវាយលុកទីផ្សារ អាចសម្ពោធនៅព្រឹត្តិការណ៍ ៩មីនាស្អែកនេះ!
នៅថ្ងៃទី៩ មីនាស្អែកនេះ ក្រុមហ៊ុន Apple នឹងប្រារព្ធពិធីសម្ពោធផលិតផលចេញថ្មីរបស់ខ្លួន ដែលនឹងមានវត្តមាននាឡិកាឆ្លាតវៃ Apple Watch នៅពេលនោះតែម្ដង។ ព្រឹត្តិការណ៍ពិសេសនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌល Yerba Buena សម្រាប់មហោស្រពសិល្បៈ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅម៉ោង ១០ព្រឹករបស់អាមេរិក។ សម្រាប់ប្រិយមិត្តដែលមានបំណងរង់ចាំអ៊ុតមើលលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាអស្ចារ្យយ៉ាងណានៅលើ Apple Watch នោះ អ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់នេះ នៅលើវែបសាយរបស់ក្រុមហ៊ុន នៅម៉ោង ១យប់ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ មីនាបាន។
ខាងក្រោមនេះគឺជា ផលិតផលចំនួន ៣មុខដែលគេរំពឹងថា Apple អាចនឹងប្រកាសចេញក្នុងព្រឹត្តិការណ៍របស់ខ្លួនថ្ងៃស្អែកបាន៖
១) Apple Watch៖
ជានាឡិកាដៃឆ្លាតវៃដែលក្រុមហ៊ុន Apple បានណែនាំដំបូងតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ប៉ុន្តែមិនទាន់ត្រូវបានលាតត្រដាង លក្ខណៈសម្បត្តិ ១០០% ក៏ដូចជាចេញលក់នៅលើទីផ្សារនៅឡើយ។ នាឡិការបស់ Apple នឹងចែកជាជំនាន់ផ្សេងៗ ដែលក្នុងនោះនឹងមានអេក្រង់ផលិតពីកញ្ចក់កាត់ ត្បូងកណ្ដៀង មានមុខងារពិសេសអាចលើកទូរស័ព្ទដោយប្រើ Siri បាន។ នាឡិកាដៃឆ្លាតវៃនេះត្រូវគេរំពឹងថា នឹងត្រូវបានផលិតសម្រិតសម្រាំងពីក្រុមហ៊ុន Apple ព្រោះដើម្បីប្រកួតប្រជែងក្រុមនាឡិកា SmartWatch ដែលប្រើ Android Wear។
យ៉ាងណា Apple Watch អាចបំពាក់មុខងារ មិនខុសគ្នានឹង SmartWatch ទូទៅដែលកំពុងចរាចរណ៍នៅលើទីផ្សារនោះទេ ជាក់ស្ដែងដូចជា Samsung Gear S ដែលបំពាក់មុខងារ GPS, ស្ទង់ល្បឿន, មុខងារតម្រង់ទិស (gyroscope ), ស្ទង់អាកាសធាតុ និងមុខងារវាស់ចង្វាក់បេះដូងជាដើម។
Apple Watch ដែលប្រើ iOS 8 ក៏មានលក្ខណៈស្រដៀងនឹង Android Were ដែរ គឺអាចបង្ហាញសារក្រើនរំលឹកដល់អ្នកពាក់នៅពេលមានទូរស័ព្ទខលចូល ហើយលើកទូរស័ព្ទដោយមិនចាំបាច់ចុចលើនាឡិកានោះទេ គឺដោយគ្រាន់តែប្រើមុខងារសំឡេង Siri បញ្ជក៏បាន។ ក្រុមហ៊ុនក៏បានបំពាក់បច្ចេកវិទ្យា GPS អាចពង្រីកពង្រួមផែនទីបាន មានមុខងារត្រួតពិនិត្យចង្វាក់បេះដូង ប៉ុន្តែពឹងផ្អែកលើ iPhone សម្រាប់បម្រើក្នុងតួនាទីជា GPS (ក្នុងពេលអ្នករត់)។
Apple Watch នឹងប្រើបច្ចេកវិទ្យាសាកថ្មឥតខ្សែដោយប្រើ Magsafe wireless adapter ដែលវាថែមទាំងចេះប្រាប់អ្នកប្រើឱ្យទុកដាក់នៅកន្លែងត្រឹមត្រូវ ក្នុងពេលសាកថ្មទៀតផង។ នាឡិកាពិសេសមុខចតុកោណនេះ អាចភ្ជាប់តែជាមួយចាប់ពីជំនាន់ iPhone 5 ឡើងទៅប៉ុណ្ណោះ ដែលមាន iPhone 6, iPhone 6 Plus, iPhone 5S, iPhone 5C និង iPhone 5 ហើយអាចប្រើជាតេឡេសម្រាប់បញ្ចូល Apple TV និងប្រើមុខងារ viewfinder សម្រាប់កាមេរ៉ា iPhone បានផងដែរ។
២) MacBook Air បច្ចេកវិទ្យាអេក្រង់ Retina Display ទំហំ ១២អ៊ីញ៖
កុំព្យូទ័រយូរដៃកម្រាស់ស្ដើងនេះ ក៏ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ៩មីនា ស្អែកនេះដែរ។ MacBook Air ស៊េរីថ្មីនេះ អាចត្រូវហៅឈ្មោះថា MacBook Stealth ដែលនឹងភ្ជាប់មកជាមួយរន្ធ full-sized UsB, MagSafe connector និងរន្ធ SD Card ហើយចំណុចដែលខុសប្លែកពី MacBook មុនៗស្ថិតនៅត្រង់ MacBook Air ថ្មីនេះ នឹងភ្ជាប់មកបន្ថែមជាមួយរន្ធ reversible USB Type-C ដែលអាចស៊កប្រើបានទាំងសងខាង ហើយក៏មានរន្ធ headphone jack និង dual-microphone ផងដែរ។
អ្វីដែលពិសេសនោះ គឺថា MacBook Stealth នឹងមានកម្រាស់រឹតតែស្ដែង និងស្រាលជាងជំនាន់មុនៗទៅទៀត។ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រ MacBook Air ក្នុងឆ្នាំ២០០៨ ហើយបច្ចុប្បន្ន MacBook Air មានអេក្រង់តែពីរជម្រើសប៉ុណ្ណោះគឺ ១១,៦អ៊ីញ និង ១៣,៣អ៊ីញ។
៣) iPad Pro ទំហំ ១២អ៊ីញ៖
ថេប្លេតដែលគេសន្និដ្ឋានឈ្មោះថាជា iPad Pro បានលេចឡើងតាំងពីខែមករាមកម្ល៉េះ តែក៏នៅមានចចាមអារ៉ាមខ្លះលើកឡើងថា iPad អេក្រង់ ១២អ៊ីញមិនធ្លាប់មាននេះ ក៏អាចមានឈ្មោះថា iPad Plus ដែរ។ យ៉ាងណាពេលនេះ មិនទាន់ត្រូវបានក្រុមហ៊ុន Apple អះអាងរូបរាង លក្ខណៈសម្បត្តិ ក៏ដូចជាឈ្មោះផ្លូវការនៅលើ iPad ស៊េរីថ្មីនេះនៅឡើយទេ។ គេរំពឹងខ្លះៗដែរថា iPad ជំនាន់ថ្មីសន្លាងនេះ អាចមានមុខនៅក្នុងព្រឹត្តិការណ៍ ៩មីនា ថ្ងៃស្អែកនេះ ថ្វីត្បិតមានរបាយការណ៍មកថា ក្រុមហ៊ុន Apple អាចនឹងពន្យារពេលដល់ឆ្នាំក្រោយក៏ដោយ។
យោងតាមប្រភពព័ត៌មានរបស់ចិនបានឱ្យដឹងមកថា ក្រុមហ៊ុន Apple មិនបោះបង់គម្រោងផលិត iPad អេក្រង់ ១២,៩អ៊ីញឡើយ ម្យ៉ាងពេលនេះថែមទាំងបានសម្រេចចិត្តហៅឈ្មោះ iPad អេក្រង់ធំមិនធ្លាប់មាននេះថា ជា iPad Plus មិនមែន iPad Pro នោះទេ។
យោងតាមប្រភពព័ត៌មានរបស់ចិនបានឱ្យដឹងមកថា ក្រុមហ៊ុន Apple មិនបោះបង់គម្រោងផលិត iPad អេក្រង់ ១២,៩អ៊ីញឡើយ ម្យ៉ាងពេលនេះថែមទាំងបានសម្រេចចិត្តហៅឈ្មោះ iPad អេក្រង់ធំមិនធ្លាប់មាននេះថា ជា iPad Plus មិនមែន iPad Pro នោះទេ។
យោងតាមប្រភពព័ត៌មានរបស់ចិនបានឱ្យដឹងមកថា ក្រុមហ៊ុន Apple មិនបោះបង់គម្រោងផលិត iPបើមើលតាមរូបរាងលេចឡើងពីបណ្ដាញព័ត៌មានចិនគួរឱ្យទុកចិត្តចំនួនពីរ gizmochina និង weibo បង្ហាញឱ្យឃើញថា iPad Plus នឹងមានអេក្រង់ ១២,៩អ៊ីញបច្ចេកវិទ្យា 2K display មានកម្រាស់ ៧មិល្លីម៉ែត្រ ទម្ងន់មិនដល់ ៧០០ក្រាម។ ចំណែកថ្មនឹងត្រូវបានបង្កើនដល់ 11000mAh ខ្ពស់ជាង iPad ស៊េរីមុនៗ បើធៀបនឹងកម្រិតថ្ម iPad Air 2 លើសជិត ១៥០%ឯណោះ។ iPad ថ្មីនេះ ត្រូវបានការរាយការណ៍ឱ្យដឹងទៀតថា នឹងមានស្រោម keyboard ផលិតឡើងសម្រាប់ការពារថេប្លេត ជាមួយគុណភាពខ្ពស់ថែមទៀត។ ad អេក្រង់ ១២,៩អ៊ីញឡើយ ម្យ៉ាងពេលនេះថែមទាំងបានសម្រេចចិត្តហៅឈ្មោះ iPad អេក្រង់ធំមិនធ្លាប់មាននេះថា ជា iPad Plus មិនមែន iPad Pro នោះទេ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ macrumors, theverge, gsmarena
