ការសម្រេចកាមដោយខ្លួនឯង ឆាប់អោយអ្នកឆាប់ចាស់ និង ជ្រុះសក់!!!!

2/24/2015 0 Comments A+ a-

24-4 (2)សុខភាព ៖ ការជួយ​ខ្លួនឯង (​សម្រេច​កាម​ដោយ​ខ្លួនឯង​) ជា​ជម្រើស​មួយបែប ​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង បន្ធូរ​ភាព​តានតឹង និង​ចៀសវាង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កាមរោគ ពេល​រួមភេទ​ផ្ទាល់ ​​ជាមួយ​ដៃគូ​ខាងក្រៅ​។​ ​ ទន្ទឹមនឹង​ពេលនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម និង​សំណួរ​ចោទសួរ​ជាច្រើន​ថា តើ​ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ​មែនឬ​យ៉ាងណា​? សំណួរ​បែបនេះ មាន​យ៉ាងច្រើន​នៅក្នុង​ប្រអប់​ស្វែងរក​របស់ Google ពេលដែល​អ្នកស្វែងរក​ចម្លើយ​របស់​សំណួរ​នេះ​។​
​តាម ពិត​ទៅ ការជួយ​ខ្លួនឯង គ្មាន​ផលប៉ះពាល់​ដូច​សំណួរ​ចោទ​លើ​នោះទេ​។ នេះ​បើ​យោងតាម​គេហទំព័រ kinseyconfidential.org​។ ប៉ុន្តែ វា​ក៏​អាស្រ័យ​លើ​ថា​តើ អ្នក​ជួយ​ខ្លួនឯង​ញឹកញាប់​ប៉ុណ្ណា​ដែរ​? ​ការជួយ​ខ្លួនឯង​ញឹកញាប់​ពេក ក៏មាន​ផលវិបាក​សំខាន់​ធំៗ​ពីរ​គឺ​៖
car-couple-hand-holding-love-sex-Favim.com-78835១. អសមត្ថភាព​ផ្លូវភេទ​
​ការ ជួយ​ខ្លួន​ដោយ​ដៃ ឬ​ដោយ​ឧបករណ៍​សិច ពិត​ជាមាន​អារម្មណ៍​ផ្លូវភេទ​ប្លែក​គ្នា​ទាំងស្រុង ពី​ការ​រួមភេទ​ពិតជា​មួយ​ដៃគូ​។ ការជួយ​ខ្លួនឯង​ជាប្រចាំ ឆាប់​ធ្វើ​ឲ្យ​អ្នកសម្រេច​កាម​ក្នុង​រយៈពេល​ខ្លី ដែល​ទម្លាប់​នេះ​នឹង​អាច​ប៉ះពាល់​ដល់​រយៈពេល​អ្នក​ធ្វើបាន ពេល​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ ពោលគឺ​ឆាប់​បាញ់​ទឹកកាម​។​
២. ហានិភ័យ​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត (​ក្រពេញ​ផលិត​ទឹកកាម​ក្នុង​ពងស្វាស​)
​ក្នុង ការសិក្សា​ចុងក្រោយ​ចេញផ្សាយ​ក្នុង BJU International ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ការជួយ​ខ្លួនឯង​ញឹកញាប់​សម្រាប់​បុរស​វ័យក្មេង (​ខ្ទង់​ជាង ១០ ឆ្នាំ និង​ខ្ទង់ ២០ ឆ្នាំ​) មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនជាង​បុរស​មាន វ័យ​ចំណាស់​ជាង​។ ប៉ុន្តែ ការ​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ មិន​នាំ​ឲ្យ​មាន​មហារីក​ប្រូ​ស្ដា​ត​នោះឡើយ​។​

​សរុប មក ការជួយ​ខ្លួនឯង​ក្នុង​បរិមាណ​សមស្រប នៅតែ​ជម្រើស​មួយបែប ដើម្បី​សម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​មិន​ប្រថុយ​នឹង​ជំងឺ​កាមរោគ តែបើ​ធ្វើ​ញយ​ដង​ពេក នឹង​នាំ​បញ្ហា​ដល់​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​មិន​ខាន​។ វិធី​ដ៏​ល្អ អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ បើសិន​អ្នកមាន​អារម្មណ៍​ថា ឆាប់​សម្រេច​កាម​ពេក បន្ទាប់ពី​ជួយ​ខ្លួនឯង​។​
_____________
ប្រភពពីវត្តភ្នំ