អ្នកដែលទទួលអាហារចំនួន ៧ មុខនេះ អាចមានឱកាសកើតមានជំងឺមហារីកសុដន់បាន
ជំងឺមហារីកសុដន់ គឺជាប្រភេទជំងឺដ៏កាចសាហាវមួយដែលស្ត្រីមួយចំនួនជាពិសេសស្ត្រីមកពីប្រទេសលោកខាងលិចកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន។ នេះអាចបណ្តាលមកពីកត្តាជាច្រើនដូចជាកត្តារស់នៅ និង ការហូបចុកមិនបានត្រឹមត្រូវមិនបានសមស្របជាដើម។
យោងតាមការស្រាវជ្រាវ សម្រាប់ប្រិយមិត្តជាពិសេសស្ត្រីដែលមិនទាន់កើតមានជំងឺមហារីកសុដន់គួរទទួលទានអាហារខាងក្រោមនេះឲ្យស្ថិតនៅក្នុងកម្រិតមួយទាបទើបជាការប្រសើរ។ ប៉ុន្តែ សម្រាប់ស្ត្រីដែលកំពុងប្រឈមមុខទៅនឹងជំងឺនេះការទទួលទានអាហារទាំងនេះមិនមែនជាជម្រើសដ៏ល្អនោះឡើយ ហើយនៅមានប្រភេទអាហារជាច្រើនទៀតដែលបង្កឲ្យកើតមានជំងឺនេះ។
១) ទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ (High-fat dairy)
យោងតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់ និង បង្កឲ្យមានបញ្ហាដល់ក្រពេញប្រូស្តាតផងដែរ (prostate)។ ស្ត្រីដែលកើតមានជំងឺមហារីកសុដន់ហើយទទួលទានអាហារប្រភេទនេះ មានកំណើនអត្រាស្លាប់ ៥០% ខ្ពស់ជាងអ្នកជំងឺដូចគ្នា។

២) តែបៃតង ( Green Tea)
នេះជាដំណឹងអាក្រក់សម្រាប់អ្នកដែលកើតមានជំងឺមហារីកសុដន់ដែលចង់ទទួលទានតែបៃតង ត្បិតអីវាជាប្រភេទភេសជ្ជៈដ៏គ្រោះថ្នាក់មួយបង្កឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរឡើង។ ការស្រាវជ្រាវបានបង្ហាញថា តែបៃតងបានកំហិតការលូតលាស់សាច់ដុំរបស់អ្នកជំងឺ ហើយសារធាតុគីមីនៅក្នុងតែបៃតងដែលមានឈ្មោះថា ប៉ូលីហ្វីណុល (polyphenols) នឹងរាំងខ្ទប់មិនឲ្យជាតិប្រូតេអ៊ីនជួយធ្វើឲ្យកោសិកាសាច់ដុំលូតលាស់បាននោះឡើយ។

៣) ប្រភេទអាហារដែលមានផ្ទុកអាស៊ីដហ្វូលេត (Folate Acid)
អាហារដែលមានផ្ទុកអាស៊ីដហ្វូលេត គឺជាប្រភេទអាហារមានផ្ទុកជីវជាតិវីតាមីន B ( B vitamin)។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលទទួលទានអាហារប្រភេទនេះច្រើនអាចមានលទ្ធភាពកើតមានជំងឺមហារីកសុដន់ ២២% បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានប្រភេទអាហារនេះតិច។ អាហារដែលមានផ្ទុកជីវជាតិវីតាមីន B រួមមាន ស៊ុត ទឹកដោះគោ ផលិតផលផលិតចេញពីទឹកដោះគោ សាច់ក្រហម ត្រី និង ប្រភេទសាច់សត្វបក្សីមួយចំនួនទៀត។

៤) សណ្តែក (Soy)
អ្នកស្រាវជ្រាវអាមេរិកកាលពីឆ្នាំ ២០១២ បានរកឃើញថា ក្នុងចំណោមជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់កើតជំងឺមហារីកសុដន់ បានទទួលទានសណ្តែកប្រមាណ ៤២,៣ មិល្លីក្រាមក្នុងមួយថ្ងៃ។ នេះអាចបញ្ជាក់ថា ស្រ្តីដែលកាត់បន្ថយទទួលទានសណ្តែក នឹងអាចកាត់បន្ថយជំងឺមហារីកសុដន់បាន។

៥) ដំឡូងចៀន (Fried Potatoes)
ដំឡូងចៀន ឬ ប្រភេទអាហារសម្រន់ផ្សេងៗទៀតដែលចម្អិនដោយប្រេងខ្លាញ់ មានផ្ទុកសារធាតុ អាគ្រីឡាមីដ (acrylamide)។ សារធាតុនេះ គឺជាប្រភេទអាហារឱកាសនិយមមួយជួយឲ្យអ្នកកើតមានជំងឺមហារីកសុដន់កាន់តែធ្ងន់ធ្ងរជាងមុន។

៦) ខ្លាញ់ត្រី (Fish Fat)
ជាការពិតខ្លាញ់ត្រី មានផ្ទុកសារជាតិអូមីកា៣ (omega-3 ) ដែលមានគុណប្រយោជន៍សម្រាប់សុខភាព។ ផ្ទុយទៅវិញស្រ្តីដែលទទួលទានខ្លាញ់ត្រីច្រើន គឺជាមុខសញ្ញាណដ៏គ្រោះថ្នាក់មួយដែលអាចបង្កឲ្យមានកំណើនអត្រាកើតជំងឺមហារីកសុដន់ខ្ពស់ជាង ១៤% បើប្រៀបធៀបទៅនឹងស្ត្រីដែលទទួលទានខ្លាញ់ត្រីតិច។

៧) គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅ (Sunflower and pumpkin seeds)
នេះជាដំណឹងអាក្រក់មួយទៀតចំពោះស្រ្តីដែលកើតមានជំងឺមហារីកសុដន់ ហើយចូលចិត្តទទួលទានគ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅ។ យោងតាមការស្រាវជ្រាវរបស់អាមេរិកលើអ្នកជំងឺនេះ ៣ ០០០ នាក់ បានបង្ហាញថា អ្នកដែលទទួលទានអាហារប្រភេទនេះ រួមទាំងគ្រាប់សណ្តែកសៀង អាចមានលទ្ធភាពបង្កឲ្យកើតមានជំងឺនេះកាន់តែធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ livescience