តើក្នុងមួយសប្តាហ៍បុរស និងស្ត្រីជាធម្យម ​ដាស់សម្រើប ដោយខ្លួនឯងប៉ុន្មានដង?

3/08/2015 0 Comments A+ a-

បើយោងទៅតាមសាកលវិទ្យាល័យជាតិ ស្ទាបស្ទង់អំពីឥរិយាបថ និងសុខភាពផ្លូវភេទឥណ្ឌា ដែលបានចុះផ្សាយតាមគេហទំព័រ fivethirtyeight.com នាពេលថ្មីៗនេះបានឲ្យដឹងថា អត្រាមធ្យមភាគក្នុង ការអង្អែលលេងប្រដាប់ភេទ ដើម្បីដាស់អារម្មណ៍ខ្លួនឯង របស់បុរសខ្ពស់ជាងខាងស្រី ។
ផ្អែកទៅលើទម្លាប់ធ្វើឲ្យ សប្បាយរីករាយ ដោយខ្លួនឯង ការស្ទាបអង្អែលរសើបៗ គឺជាកត្តាមួយដែល ធ្វើឲ្យអ្នកស្រៀវស្រើប និងចាប់អារម្មណ៍ ហើយជាមធ្យមស្ត្រី ៥% ដែលមានអាយុចន្លោះពី ២៥ ទៅ ២៩ ឆ្នាំបានដាស់សម្រើបដោយស្ទាបអង្អែល ប្រដាប់ភេទរបស់ខ្លួន ច្រើនជាង ៤ ដងក្នុងមួយសប្តាហ៍ ស្របពេលដែលបុរសមានចំនួនដល់ទៅ ២០.១% នៅក្នុងក្រុមអាយុដូចគ្នា ។
ប៉ុន្តែបើប្រៀបធៀបអ្នក ដែលចូលចិត្តលេង ប្រដាប់ភេទខ្លួនឯងច្រើនដង នៅក្នុងរយៈមួយខែវិញ ចំនួនស្ត្រីកើនឡើងដល់ទៅ ២១.៥% ស្របពេលដែលបុរស មានចំនួនត្រឹមតែ ២៥.៤% តែប៉ុណ្ណោះ។ ជាទូទៅ គម្លាតខុសគ្នានេះ នឹងនៅតែបន្តរហូត ពេញមួយជីវិតរបស់យើង ៕