គោលការណ៍ “មាស” ៨ ដើម្បីនៅរស់ក្នុងគ្រោះថ្នាក់យន្តហោះ
ថ្មីៗនេះ ករណីកើតមានគ្រោះថ្នាក់យន្តហោះជាបន្តបន្ទាប់ ធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច ពេលត្រូវធ្វើដំណើរតាមផ្លូវអាកាស, ប៉ុន្តែ ប្រសិនក្តាប់បានគោលការណ៍ទាំងឡាយខាងក្រោមនេះ អ្នកនឹងមានឱកាសមានជីវិត ។
១- ជ្រើសរើសកន្លែងអង្គុយៈ ពួកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវអ្នកមានសំណាងនៅរស់ ២០០០ នាក់ ក្នុង ១០៥ ករណីគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក ។ លទ្ធផល ភ្ញៀវដែលអង្គុយគៀកផ្លូវដើរ នោះមានលទ្ធភាពរួចផុតពីសេចក្តីស្លាប់ខ្ពស់ជាងអ្នកអង្គុយក្បែរបង្អួច ។
អ្នកអង្គុយចងុបង្អស់នៃកន្ទុយយន្តហោះនឹងមានអត្រារួចផុតពីស្លាប់ខ្ពស់ ស្មើនឹងអ្នកអង្គុយកៅអី VIP គឺ ៦៥%, មិនតែប៉ុណ្ណោះ អង្គុយនៅកន្ទុយនៅមានសំណាងជាងយ៉ាងច្រើន ។
២- កំណត់ទ្វាគេចគ្រោះថ្នាក់ៈ ពេលឡើងលើយន្តហោះ ចូរកំណត់ទីតាំងរបស់ទ្វាគេចគ្រោះថ្នាក់២ នៅជិតអ្នកបំផុត (មុខ និងក្រោយ) និងវិធីទៅដល់ទ្វាគេគ្រោះថ្នាក់ ប្រសិនមានឧបសគ្គលើផ្លូវ ។
៣- ផ្ទៀងស្តាប់ការណែនាំអំពីសុវត្ថិភាព និងអានក្រដាសណែនាំមានស្រាប់លើយន្តហោះ ។ នេះជាកិច្ចការដ៏សាមញ្ញងាយត្រូវអ្នកដំណើរជាច្រើនមើលរំលង ។
៤- ចូរដាក់ខ្សែសុវត្ថិភាពទាប, កាន់តែជិតឆ្អឹងត្រគាក អ្នកកាន់តែល្អ ។ រឿងនោះនឹងបញ្ចៀសឲ្យអ្នកមិនត្រូវរបួសអាចង្កឡើងដោយខ្សែសុវត្ថិភាព ក្នុងករណីប៉ះទង្គិច ។ ចូរអានម៉ត់ចត់ពីរបៀបណែនាំប្រើប្រាស់អាវពោង ។
៥- ពួកជំនាញការសន្តិសុខឲ្យដឹងថា ៨០% នៃករណីគ្រោះថ្នាក់ គឺនៅក្នុង ៣ នាទី ក្រោយពេលហោះហើរ និង ៨ នាទី មុនពេលចុះចត ។ ដូច្នេះ ក្នុងពេលវេលានេះ ចូរអ្នកយកចិត្តទុក, ប្រមូលផ្តុំកម្រិតខ្ពស់, កុំដោះស្បែកជើង, គេង, ស្តាប់ភ្លេង ឬ លេបថ្នាំងងុយគេង ។
៦- ដាក់អីវ៉ាន់យូរដៃពីក្រោមកន្លែងអង្គុយខាងមុខអ្នក ។ ប្រការនោះនឹងបង្កើតជាឧបសគ្គមួយ ដើម្បីជើងអ្នកមិនអាចដាក់ក្រោមកន្លែងអង្គុយប៉ែកខាងមុខ, បញ្ចៀសឲ្យអ្នកមិនត្រូវបាក់ជើង, រឿងឧស្សាហ៍កើតឡើងក្នុងគ្រោះថ្នាក់យន្តហោះ ។
៧- ប្រសិនយន្តហោះមានបញ្ហា ចូរនឹងនរៈ ចលនាជាសត្រូវរបស់ជីវិត ។ អ្នកដំណើរមួយចំនួនស្លន់ស្លោដល់ថ្នាក់មិនអាចដោះខ្សែក្រវាត់ ។ បន្ទាប់ពីនោះ ប្រព្រឹត្តតាមសញ្ញាបញ្ជាររបស់អ្នកបម្រើលើយន្តហោះ ។
៨- កាយវិការសុវត្ថិភាពៈ ពេលមានសញ្ញាប៉ះបោក, ប្រសិនមានជួរកៅអីខាងមុខ អ្នកក្រពាត់ដៃទាំង២លើខ្នងកៅអីខាងមុខ និងឱនក្បាលចុះ, ក្បាលនៅចន្លោះដៃទាំង ។ ប្រសិនអ្នកអង្គុយនៅកៅអីជួរដំបូង, ចំកោងខ្នងទៅប៉ែកខាងមុខ, ឱបក្បាលជង្គង់, ក្បាលបន្ទាបចុះ ៕