ឡើង​កំពូលភ្នំ ប្រទះ​សាកសព​ត្រូវ​ទឹកកក “​ក្លាស្សេ​”

3/08/2015 0 Comments A+ a-

ពលរដ្ឋ​នៅឯ​តំបន់​នោះ​១​ក្រុម បាន​ប្រទះ​នូវ​សាកសព​ត្រូវ​បង្កក ពេល​ពួកគេ​ផ្សងគ្រោះថ្នាក់​ធ្វើដំណើរ​ទៅកាន់​កំពូលភ្នំ​ខ្ពស់បំផុត នា​ប្រទេស​ម៉ិចស៊ីកូ ។​
​ដំបូង ពួកគេ​ប្រទះ​នូវ​រាងកាយ​មនុស្ស​ម្នាក់​ត្រូវបាន​បង្កក ដោយ​ពួកគេ​ទាក់​ជើង​នឹង​ប្រអប់​ខួរ ហើយក៏​ដួល​ទៅលើ​ដងខ្លួន​តែម្តង ។​
​សាកសព​បង្កក​នេះ គេ​បាន​រកឃើញ​នៅ​រយៈកម្ពស់ ៣១០ ម៉ែត្រ គិតពី​កំពូលភ្នំ Pico de Orizaba កាលពី​ថ្ងៃទី ៣ មីនា កន្លងមកនេះ ។ រីឯ​កំពូលភ្នំ Pico de Orizaba មាន​រយៈកម្ពស់ ៥៦១០ ម៉ែត្រ ប្រៀប​នឹង​ទឹកសមុទ្រ ។​
a1​ផ្នែក​ក្បាល​ដែល​ស្ថិតនៅ​ខាងលើ​ផ្ទាំង​ទឹកកក​
a2​វា​អាចជា​សាកសព​ត្រូវបាន​បង្កក​របស់​អ្នក​ឡើង​ភ្នំ​បាន​បាត់​ខ្លួន​មុននេះ ៥៥ ឆ្នាំ គ្រា​មាន​ព្យុះ​ព្រិល​១ ។​
a3​បន្ទាប់មក ពលរដ្ឋ​នៅ​តំបន់​នេះ​ទាំង ១២ នាក់ បន្ត​ឆ្ពោះទៅ​កំពូលភ្នំ គេ​ក៏​បានឃើញ​សាកសព​បង្កក​គួរ​ឲ្យ​តក់ស្លុត​ទី​២ ។ វា​ក៏​ស្ថិតនៅ​រយៈកម្ពស់​ប្រហែល​គ្នា​នេះដែរ ។​
​សមត្ថកិច្ច​ម៉ិចស៊ីកូ សង្ស័យថា វា​ជា​សាកសព​២ ក្នុងចំណោម​មនុស្ស ៣ នាក់ បាន​បាត់​ខ្លួន​កាលពី ៥៥ ឆ្នាំ មុន ។ មុ​នោះ ពួកគេ​ពុំមាន​តម្រុយ​នឹង​រុករក ។​
a4​សំណល់​សម្លៀកបំពាក់​សេសសល់​របស់​សាកសព​បង្កក
​អត្តសញ្ញាណ​របស់​សាកសព​បង្កក​ទាំងពីរ​អាច​ត្រូវ​បានដឹង លុះត្រា​គេ​បញ្ជូន​មកដល់​ក្រោម​បាន ។ ប៉ុន្តែ ពេលនេះ​ការ​ជញ្ជូន​សាកសព​ចុះមក គឺមាន​ការលំបាក ដោយសារ​អាកាសធាតុ​អាក្រក់​ពេក ។​
​ឥឡូវនេះ គេ​កំពុង​រៀបចំ​ប្រតិបត្តិ​ការដឹក​ជ​ញ្ចូ​ន​១ រួមទាំង​ការចូលរួម​របស់​ឧទ្ធម្ភាគចក្រ ។​
​សាកសព​ទាំងពីរ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​អយ្យការ​នៃ​រដ្ឋ Puebla ដើម្បី​វិភាគ ADN កំណត់​អត្តសញ្ញាណ ៕​