រវាង នាង Go Hara , Suzy និង Park Shin Hye មួយ​ណា​សិចស៊ី​ជាងគេ?

3/08/2015 0 Comments A+ a-

កូរ៉េ៖ នាង Go Hara នាង Suzy និងនាង Park Shin Hye តារាចម្រៀង និងសម្ដែងកូរ៉េខាងត្បូង បានបង្ហាញវត្តមានលើ គេហទំព័រកម្សាន្តមួយ ដើម្បីប្រកួតប្រជែង យកពានរង្វាន់ តំណាងទេពកោសល្យ នៃសម្រស់ក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៤នេះ ។
នាង Go Hara ជាតារាចម្រៀង សមាជិកក្រុម KARA ដ៏ស្រស់ស្អាត និងសិចស៊ី វ័យ ២៣ ឆ្នាំ ហើយនាងបានបង្ហាញវត្តមាន នៅលើទស្សនាវដ្តីម៉ូដ និងបញ្ចេញរាងកាយដ៏សិចស៊ីថ្មី លើទស្សនាវដ្តីនេះ គួរជាទីគយគន់។
នាង Suzy ជាតារាចម្រៀង និងសម្តែង ត្រូវបានក្លាយតារាសិចស៊ីបំផុត ដែលទាក់ទាញអារម្មណ៍បុរសពេលនាងឡើងលើឆាក ហើយនាងបានបង្ហាញខ្លួន នៅលើទស្សនាវដ្តីម៉ូដ។
នាង Park Shin Hye ជាតារាចម្រៀង និងសម្តែងបានបង្ហាញសិចស៊ី រ៉ូបដ៏ស្ដើង និងស្រស់ស្អាត លេចធ្លោឡើង នៅលើ Instyle សម្រាប់ខែកក្កដាខាងមុខនេះ៕
Go Hara 
Suzy
Park Shin Hye