ទទួលទានទឹកក្តៅពេកអាចបណ្តាលឲ្យកើតមហារីកបំពង់អាហារ
ទទួលទានភេសជ្ជៈក្តៅដូចជា តែ, កាហ្វេ, អាហារក្តៅដូចជា ស៊ុប, មីកញ្ចប់… ជាទម្លាប់ទូទៅរបស់មនុស្សជាច្រើន ។ ប៉ុន្តែ តាមពួកអ្នកវិទ្យាសាស្ត្រ, ទទួលទានទឹកក្តៅពេក ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុបណ្តាលឲ្យកើតមហារីកបំពង់អាហារ ។
. ទឹកក្តៅបំផ្លាញបំពង់អាហារ
ការស្រាវជ្រាវ១ទើបត្រូវបានប្រកាសលើទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស British Medical Journal បានទូន្មានមនុស្សគ្រប់គ្នាមិនត្រូវទទួលទានតែពេលវាក្តៅពេក ព្រោះអាចធ្វើឲ្យកើនហានិភ័យកើតជំងឺមហារីកបំពង់អហារ ។ ដើម្បីឈានដល់ការសន្និដ្ឋាននេះ ពួកអ្នកស្រាវជ្រាវបានដំណើរការស៊ើបអង្កេតលើមនុស្សប្រមាណ ៥០.០០០ នាក់ នៅភាគខាងជើងអ៊ីរ៉ង់, កន្លែងដែលប្រជាជនសឹងតែទាំងអស់ចូលចិត្តទទួលទានទឹកតែដ៏ក្តៅរាល់ថ្ងៃ ។ ពួកអ្នកចូលរួមស្រាវជ្រាវសុទ្ធតែទទួលទានតែខ្មៅជាប្រចាំ និងជាមធ្យមលើសពី១លីត្រក្នុង១ថ្ងៃ ។

តួលេខប្រមូលបាននឹងត្រូវបានប្រៀបធៀបជាមួយក្រុមមនុស្សទទួលទានទឹកក្តៅនៅសីតុណ្ហភាពក្រោម ៦៥ អង្សាសេ ជាប្រចាំ ។ ពួកអ្នកស្រាវជ្រាវសង្កេតឃើញថា នៅក្រុមមនុស្សទទួលទានតែក្តៅពី ៦៥ ទៅ ៦៩ អង្សាសេ, ចំនួនអ្នកកើតមហារីកកើន២ដង,ប៉ុន្តែ ពេលនៅសីតុណ្ហភាពលើស ៧០ អង្សាសេ ឡើងទៅ នោះអត្រាកើតជំងឺគ្រោះថ្នាក់នេះ កើនខ្ពស់ដល់ ៨ ដង ។
បណ្តាការស្រាវជ្រាវវិទ្យាសាស្ត្រសុទ្ធតែអះអាងថា ទម្លាប់ទទួលទានតែ, កាហ្វេក្តៅហុយផ្សែង អាចធ្វើឲ្យកើនទ្វេដងហានិភ័យកើតមហារីកបំពង់ក ដោយសារទឹកក្តៅធ្វើឲ្យរបួសដល់កោសិកាផ្នែកនេះ ។
. ត្រជាក់ពេក ឬ ក្តៅពេក សុទ្ធតែបង្កគ្រោះថ្នាក់
តាមអ្នកជំនាញការ ទទួលទានទឹកក្តៅពេក ឬ ត្រជាក់ពេក សុទ្ធតែបង្កគ្រោះថ្នាក់ ។ ទទួលទានទឹកកកអាចនាំដល់ការរាករូស ឬ រមួលក្រពើ, ចំណែកទឹកក្តៅពេក នោះអាចបង្ករបួសភ្នាសបំពង់អាហារ និងអាចបណ្តាលឲ្យកើតមហារីក ។ អាស្រ័យហេតុនោះ ពេលទទួលទានទឹក, សីតុណ្ហភាពសមស្របបំផុត គឺ ១០ ទៅ ៣០ អង្សាសេ ។ ពិសេស ពេលទទួលទានអាហារដូចជាស៊ុប, មីកញ្ចប់ មិនត្រូវទទួលទានទឹកពីឆ្នាំងកំពុងពះកញ្ជ្រោល ៕