អរជួសនឹង MC ប្រេស៊ីល ត្រូវរលះរលួយជើង ព្រោះបញ្ចូលសារធាតុបំប៉ោងត្រគាក
ស្ត្រី MC សញ្ជាតិប្រេស៊ីលម្នាក់ បានសះស្បើយមកវិញបានស្ទើរតែពុំជឿ ព្រោះមុននេះ វេជ្ជបណ្ឌិតបាននិយាយថា នាងអាចប្រឈមនឹងការកាត់ជើងចោល ឬ ក៏ប៉ះពាល់ដល់អាយុជីវិត ។
ឥឡូវ នាងអាចដើរបានខ្លះៗហើយ ។
នារី MC ប្រេស៊ីល ធ្លាប់ប្រកាសថា បានដេកជាមួយ Cristiano Ronaldo បានឲ្យដឹងថា ៥ ឆ្នាំ កន្លងមក នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្ស ៩ ដង ដើម្បីធ្វើឲ្យច្រមុះ ថ្គាម សុដន់… ស្រស់ស្អាត ។ លើកលែងតែប្រដាប់ភេទប៉ុណ្ណោះ ពុំមានការប៉ះពាល់ ។
