សំបកចេក អាចធ្វើឲ្យ​ធ្មេញ​សស្អាត

3/04/2015 0 Comments A+ a-

ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេក គឺជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមាន សុខភាពល្អ ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយ ប្រភពនៃសារជាតិរ៉ែ និងប្រភេទវីតាមីន ជាច្រើន ។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញ របស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍ តាមវិធីដោយប្រើសំបកចេក ដូចខាងក្រោម ៖
១. ដុសធ្មេញរបស់អ្នក ដូចធម្មតាជាមួយនឹង ថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់ សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញ ដោយច្រាស់ តាមក្រោយក៏បាន ។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំ ពីព្រោះវាផ្ទុកទៅដោយ សារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់ ។
២. យកផ្នែកខាងក្នុង នៃសំបកចេក បន្ទាប់មកយកមកដុសធ្មេញ របស់អ្នក ក្នុងរយៈពេល២នាទី ។ ទន្ទឹមនឹងនេះផងដែរ សារជាតិរ៉ែដ៏អស្ចារ្យ នៅក្នុងសំបកចេក ដូចជា សារជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្រូបចូលទៅក្នុងធ្មេញ ដែលវាអាចធ្វើឲ្យធ្មេញស ។
៣. អ្នកគួរតែធ្វើវា ២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់ ឬមុនពេលចូលគេង ដើម្បីធ្វើការដុសខាត់ ឲ្យធ្មេញរបស់អ្នក មានសភាសស្អាត និងមានភាពទាក់ទាញ ៕