បុរស៤០០នាក់ កាត់លិង្គខ្លួនឯងចោល ព្រោះជឿមេដឹកនាំសាសនា ថានឹងបាននៅជិតព្រះ
ឥណ្ឌា៖ មេដឹកនាំសាសនាដ៏មានប្រជាប្រិយភាព ម្នាក់នៅប្រទេសឥណ្ឌា ដែលមានអ្នកដើរតាមគាត់ដល់ ទៅ៥០លាននាក់នៅទូទាំងពិភពលោក បានលួងលោមបុរសប្រមាណ ៤០០នាក់ឲ្យកាត់លិង្គខ្លួនឯងចោល ដើម្បីឲ្យពួកគេបាននៅក្បែរព្រះជាម្ចាស់ ។ Gurmeet Ram Rahim Singh អាយុ៤៧ឆ្នាំ កំពុងប្រឈមនឹងការ ចោទប្រកាន់ថា បានបង្កអន្តរាយមកលើរាងកាយមនុស្សជាច្រើននាក់ចំពោះការ លួងលោមក្រុមបុរសដែលដើរតាមសាសនា របស់គាត់ឲ្យកាត់ប្រដាប់ភេទខ្លួនឯងចោលដូច្នេះ ។
ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ក្រោយពីមានបុរសរងគ្រោះម្នាក់ឈ្មោះ Hans Raj Chauhan ប្រាប់សមត្ថកិច្ចថា គាត់បានកាត់លិង្គខ្លួនឯងព្រោះតែជឿថា គាត់នឹងបាននៅជិតព្រះដូចដែលមេដឹកនាំសាសនាខ្លួនប្រាប់ឲ្យធ្វើ ហើយមានបុរសជាច្រើននាក់ទៀត ក៏បានធ្វើដូចគាត់ដែរ ពួកគេកំពុងស្ថិតនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ក្រោយពីកាត់ប្រដាប់ភេទខ្លួនឯងរួច ៕