ជំងឺតម្រងនោម និងសាច់ក្រហម
ប្រសិនតម្រងនោមរបស់អ្នកកំពុងមានបញ្ហា, ចូរបន្ថយទទួលទានសាច់គោ ។ ការស្រាវជ្រាវថ្មីអះអាងថា ទទួលទានសាច់ក្រហមច្រើន អាចធ្វើឲ្យជំងឺតម្រងនោមប្រែជាធ្ងន់ធ្ងរ ។
តាមការស្រាវជ្រាវត្រូវបានដំណើរការនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រតិចសាស A & M (អាមេរិក), របបទទួលទានអាចរួមចំណែកជំរុញជំងឺតម្រងនោមវិវត្តន៍ជាអាក្រក់, នាំដល់ស្ថានភាពខ្សោយតម្រងនោម ។
ការស្រាវជ្រាវក៏បង្ហាញថា របបទទួលទានមានប្រូតេអ៊ីនសត្វច្រើន ពិសេសគឺសាច់ក្រហម អាចធ្វើឲ្យជំងឺឆាប់ប្រែប្រួលធ្ងន់ ។ ជាក់ស្តែង អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃមានរបបអាហារសម្បូរប្រូតេអ៊ីនសត្វនេះ ហានិភ័យជំងឺរីកចម្រើនទៅជាខ្សោយតម្រងនោមខ្ពស់ជាង ៣ ដង ប្រៀបនឹងអ្នកទទួលទានច្រើនបន្លែ និងផ្លែឈើ ។
ពេលដែលតម្រងនោមមិនអាចធ្វើសកម្មភាព, អ្នកជំងឺចាំបាច់ត្រូវលាងឈាម ៣ ដង ក្នុង១សប្តាហ៍ ឬ ប្តូរតម្រងនោម ដើម្បីរក្សាជីវិត ៕