រកឃើញកុលសម្ព័ន្ធស៊ីសាច់មនុស្ស រស់នៅក្នុងខ្ទមសង់លើចុងឈើ
Korowai ត្រូវបានចាត់ទុកជាកុលសម្ព័ន្ធ១ក្នុងចំណោមកុលសម្ព័ន្ធដែលគួរឲ្យខ្លាចបំផុត នៅលើពិភពលោក ។ ផ្ទះរបស់ពួកគេច្រើនស្ថិតនៅកម្ពស់ដល់ទៅ ៤០ ម៉ែត្រ ពីដី ។

កុលសម្ព័ន្ធរស់នៅ
Papua ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌូនេស៊ី

កុលសម្ព័ន្ធរស់នៅក្នុងផ្ទះធ្វើលើចុងឈើ ដែលមានកម្ពស់ពី ១២ ទៅ ៤០ ម៉ែត្រ

តាមជនជាតិ Korowai នោះពួកគេសង់បែបនេះ ដើម្បីគេចពីការវាយប្រហាររបស់ពួកសត្វសាហាវៗ

ទន្ទឹមនោះ ពួកគេក៏អាចសម្លឹងឃើញ និងចៀសចេញឆ្ងាយពីព្រលឹងខ្មោចបិសាច ដែលតែងលាក់ខ្លួនក្នុងព្រៃ

ផ្ទះរបស់ពួកគេមាំទាំណាស់ ហើយអាចផ្ទុកមនុស្សបានដល់ទៅ ១០ នាក់

តាមទម្លាប់របស់គេ គឺពេលជនក្នុងគ្រួសារត្រូវរងអំពើអាបឆ្មប់នោះៗ គេនឹងសម្លាប់ ហើយស៊ីសាច់ជនត្រូវចោទប្រកាន់ថាជាអាបឆ្មប់

ក្រៅពីទម្លាប់រស់នៅលាក់បាំងនោះ កុលសម្ព័ន្ធ Korowai ក៏ល្បីល្បាញខ្លាំងក្លាពីការស៊ីសាច់មនុស្ស ។ ប៉ុន្តែ ខុសប្លែកទាំងស្រុងពីអ្វីដែលត្រូវគេបំប៉ោង គឺពួកគេបរិភោគតែសាច់របស់ជនត្រូវកុលសម្ព័ន្ធចោទប្រកាន់មានទោសប៉ុណ្ណោះ ។
ប្រពៃណីរបស់កុលសម្ព័ន្ធ គឺគ្រួសាររបស់ជនរងគ្រោះត្រូវបានអនុញ្ញាតឲ្យសម្លាប់ និងស៊ីសាច់មនុស្សណាដែលធ្វើរឿងអាក្រក់ប្រឆាំងនឹងកុលសម្ព័ន្ធពួកគេ ៕