ប្រជា​តុលាការ​សំរុកចូល​ក្នុង​គុក ចាប់​អូស​ក្បាល​ជនល្មើស​រំលោភ​និស្សិត​ស្រី​ម្នាក់ យកមក​ប្រហារជីវិត​យ៉ាង​សាហាវ​

3/08/2015 0 Comments A+ a-

នេះ​ជា​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ខណៈដែល​ពួក​បុរសៗ​ពោរពេញ​ដោយ​កំហឹង​ឈឺចាប់​ជាច្រើន​នាក់ បាន​សហការគ្នា​សំរុកចូល​ក្នុង​គុក​១​នៅ​ឥណ្ឌា ដើម្បី​អូស​ក្បាល​បុរស​ម្នាក់​ដែល​ជាប់ចោទ​បទ​រំលោភ​សេពសន្ថវៈ យកមក​កាត់ទោស​ដោយផ្ទាល់​ដៃ​រប​ស់​ពួកគេ រហូត​ទាល់​ស្លាប់​យ៉ាងនេះ ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ពួក​ប្រុសៗ​ទាំងនោះ​បាននាំគ្នា​ទៅកាន់​គុក​១​កន្លែង​ក្នុង​ទីក្រុង Dimapur ប្រទេស​ឥណ្ឌា និង​ជំនះបាន​ពី​ការព្យាយាម​ហាមឃាត់​រប​ស់​ឆ្មាំ​គុក ហើយក៏​សំរុក​ចូលទៅ​អូស​ក្បាល​បុរស​ម្នាក់នេះ ដែល​ត្រូវបាន​តុលាការ​ផ្ត​ទ្ទា​ទោស​ពីបទ​រំលោភ​សិស្សស្រី​ម្នាក់​ជាច្រើន​ដង កាលពី​ខែ​មុន ទាញ​ចេញពី​ក្នុង​គុក រួច​សម្រាត​ខោអាវ និង​វាយ​សំពង​…​រហូត​ស្លាប់​នៅ​ពីមុខ​មហាជន​ដ៏​ច្រើន​កុះករ​តែម្តង ។​
​សារព័ត៌មាន​ក្នុងស្រុក​១​របស់​ឥណ្ឌា​រាយការណ៍​ថា បុរស​នេះ​បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​ចងខ្សែ​អូស​តាមផ្លូវ​ចម្ងាយ ៦ គីឡូម៉ែត្រ ព្រមជាមួយ​ការ​វាយ​ដុំ និង​គប់​ដុំថ្ម ពី​សំណាក់​ប្រជា​តុលាការ​ដែល​ទប់​កំហឹង​ពុំបាន ។​
​យ៉ាងណាមិញ ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​គឺ​ចំពេល​ដែល​កំហឹង​មហាជន កំពុងពុះ​កញ្ជ្រោល​ទៅលើ​អត្រា​កើនឡើង​ខ្ពស់ នូវ​អំពើហិង្សា​ផ្លូវភេទ ក្នុងប្រទេស​នេះ ។​
​សូមបញ្ជាក់ថា បុរស​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកលក់ដូរ​រថយន្ត​ម្នាក់ មាន​អាយុ ៣៥ ឆ្នាំ ហើយ​រូបគេ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​រំលោភ​និស្សិត​ស្រី​ម្នាក់ កាលពី​ថ្ងៃទី ២៤ កុម្ភៈ និង​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់​ធ្វើ​សកម្មភាព​បាន​១​ថ្ងៃ ៕​265A51B200000578-2981515-image-a-9_1425579183145
265A51A900000578-2981515-image-a-11_1425580327309265BFEEB00000578-2981515-image-a-21_1425585074090