រដ្ឋាភិបាល​កម្ពុជា​៖ ​ខេត្ត​​ព្រះសីហនុ​​នឹង​​ក្លាយ​ជា​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​គំរូ​​ពហុ​​បំណង

3/08/2015 0 Comments A+ a-

សេចក្តី​ព្រាង​​គោល​នយោបាយ​​អភិវឌ្ឍន៍​​វិស័យ​​ ឧស្សាហកម្ម​ ដែល​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​កម្ពុជា​​ប្រជុំ​​ពិនិត្យ​​និង​​អនុម័ត​​នៅ ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​ បង្ហាញ​​វិធានការ​​គន្លឹះ​​ជាក់ស្តែង​​បួន ​ដើម្បី​​ជំរុញ​​ការ​អនុវត្ត​។ ​ក្នុង​ចំណោម​​នោះ ​ការ​អភិវឌ្ឍ​​និង​​ការ​​ប្រែក្លាយ​​ខេត្ត​​ព្រះសីហនុ​​ឱ្យ​ទៅ​ជា​«តំបន់​​ សេដ្ឋកិច្ច​​ពិសេស​​គំរូ​​ពហុ​​បំណង​» ​គឺ​ជា​​វិធានការ​​គ​ន្លឺះ​​ទី៤ ​ដែល​​អាច​ធ្វើ​ឱ្យ​​ខេត្ត​​ទេសចរណ៍​​ជាប់​មាត់​​សមុទ្រ​​មួយ​​នេះ​​មាន​ ឈ្មោះ​​ជា​«​ទីក្រុង​​ឧស្សាហកម្ម​​បៃតង​​អាស៊ាន​» ​យ៉ាង​យូរ​​ត្រឹម​​ឆ្នាំ​២០២៥។​
plage_kampong_som_432ឆ្នេរ​សមុទ្រ​នៅក្នុងខេត្តព្រះសីហនុ
«ទីក្រុង​ឧស្សាហកម្ម​បៃតង​ អាស៊ាន»អាច​នឹង​ក្លាយជា​ងារ​ថ្មី​មួយទៀត​នាពេល​អនាគត​សម្រាប់​ខេត្ត​ ព្រះសីហនុ​ដែល​បច្ចុប្បន្ន​ជា«តារា​រះ​នា​ទិសនិរតី»របស់​កម្ពុជា។ នេះ​មិនមែនជា​ការស្រមើស្រមៃ​ទេ ព្រោះ​វា​ជា​គោលដៅ​នៃ​វិធានការ​គន្លឹះ​ជាក់ស្តែង​ទី៤សម្រាប់​ជំរុញ​ ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ពី​ឆ្នាំ២០១៥ដល់​ ឆ្នាំ២០២៥។
សេចក្តីព្រាង​នៃ​ឯកសារ​ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិនិត្យ​និង​អនុម័ត​រួច នា​ព្រឹក​ថ្ងៃ​សុក្រ បង្ហាញថា ដើម្បី​សម្រេច​គោលដៅ​ខាងលើ រដ្ឋាភិបាល​គ្រោង​អភិវឌ្ឍ​និង​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ​ដែលមាន​ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កម្រិត​អន្តរជាតិ​នោះ ឱ្យទៅជា«តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង»។ ក្នុងន័យនេះ ខេត្ត​ព្រះសីហនុ​ទៅ​ថ្ងៃ​អនាគត​គឺជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ និង​ជា​មជ្ឈមណ្ឌល​ឧ​ស្សហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​រីកចម្រើន«ប្រកបដោយ​ចីរភាព និង​មាន​តុល្យភាព​បរិស្ថាន»។
បើ​យោងតាម​ឯកសារ​ដដែល​នោះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​អនុវត្តតាម​គោលការណ៍​តំបន់​រដ្ឋបាល​ពិសេស​សម្រាប់ ​ខេត្ត​ព្រះសីហនុ ដោយ​ត្រូវ​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ ក្របខ័ណ្ឌ​ច្បាប់​និង​និយ័តកម្ម ព្រមទាំង​យន្តការ​គ្រប់គ្រង​ចាំបាច់​នានា ដែល​ផ្តល់​សិទ្ធ​អំណាច និង​យុត្តាធិការ​ពេញលេញ សម្រាប់​គៀរគរ ទាក់ទាញ និង​ប្រមូលផ្តុំ​ធនធាន បញ្ញាញាណ សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ។
ចំណែកឯ​វិធានការ​គ​ន្លឺះ​ជាក់ស្តែង​បី​ទៀត​សម្រាប់​ជំរុញ​ការអនុវត្ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​គឺ៖ ១) ការរៀបចំ​និង​អនុវត្ត​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី ២) រៀបចំ​និង​អនុវត្ត​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជិ​ស្ទិ​ក និង៣) ពង្រឹង​និង​បន្ត​អភិវឌ្ឍ​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម និង​ការបណ្ដុះបណ្ដាល​ជំនាញ៕ ប្រភពៈ RFI