រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?
ខ្ញុំបាទទើបតែមាន ទំនាក់ទំនងជាមួយ នារីម្នាក់ តែមិនទាន់បានរួមភេទ ជាមួយនាងនៅឡើយទេ ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទ ដំបូងជាមួយបុរស តើស្ដ្រីមានអារម្មណ៍យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ រស់នៅខេត្ដកណ្ដាល ។
វេជ្ជបណ្ឌិតយើងៈ គ្រាដំបូងពិតជាធ្វើឱ្យ មនុស្សមានអារម្មណ៍ខ្លះៗ មិនអាចគេចវេសបានឡើយ ។ នារីមានអារម្មណ៍ ចង់ថែរក្សាព្រហ្មចារីយ៍ និងភាពបរិសុទ្ធរបស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញដោយសារ បុរសម្នាក់នេះឬ ។ យ៉ាងណាមិញ ពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ដូចដែលតែងបន្លឺពាក្យថា មានអារម្មណ៍យ៉ាងម៉េចទេ ថាមិនត្រូវសោះ ។
ប្រសិនបើស្ដ្រីគិតថា ការរួមភេទនឹងធ្វើឱ្យ នាងឈឺចាប់ នុះនាងកាន់តែមានអារម្មណ៍ ភ័យខ្លាចទ្វេឡើង ។ បុរសអាចជាអ្នកកំណត់ ការភ័យខ្លាច ឬត្រេកត្រអាល តាមរយៈកាយវិការ និងសម្ដីសំដៅជាមួយនាង ។ ការរួមភេទដំបូងរបស់ស្ដ្រី ជាអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមសម្រាប់ មួយជីវិតរបស់នាង ។ ហើយជាគ្រាដែល នាងទទួលជាលើកដំបូង នៃការឈឺចាប់រូបកាយ និងរសជាតិសួគ៌ាផ្លូវភេទ ។
ពេលមានអារម្មណ៍ច្របូកច្របល់ ក្នុងគ្រាដំបូង បើបានបុរសជាស្វាមី ឬជាសង្សារ មានកាយវិការទន់ភ្លន់ សម្ដីសំដៅផ្អែមល្ហែម និង ទឹកចិត្ដយល់ចិត្ដយល់ថ្លើម នាងពិតជាមានអារម្មណ៍ សុខស្រួលក្នុងចិត្ដ ។ ផ្ទុយទៅវិញ នាងនឹងមានអារម្មណ៍ខ្លាចរអាពេញមួយជីវិត បើជួបរឿងសោកសៅ ក្នុងគ្រាដំបូងនេះ ៕
អត្ថបទរក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់សូមចុច www.healthcambodia.com