ប្រទេសទាំង១០ មានបច្ចេកវិទ្យា ទំនើបបំផុត នៅលើពិភពលោក

3/08/2015 0 Comments A+ a-

ពិភពលោក៖ យោងតាមគេហទំព័ររបស់ Ravi Kanthl-Tech Blogger បានឲ្យដឹងថា ប្រទេសអភិវឌ្ឍន៍ជាច្រើន បានចំណាយទឹកប្រាក់ រាប់ពាន់ លានដុល្លារ ជារៀងរាល់ឆ្នាំទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ការរស់នៅរបស់មនុស្ស នាពេលបច្ចុប្បន្ន និងអនាគត ។ ការស្រាវជ្រាវវិទ្យាសាស្រ្ត បានក្លាយជាផ្នែកមួយ ដ៏សំខាន់ នៃស្ថិរភាព សេដ្ឋកិច្ច របស់ប្រទេសមូយ ។ ខាងក្រោមនេះ គឺជាបញ្ជីរាយឈ្មោះ ប្រទេសទាំង១០ នៅលើពិភពលោក ដែលមានបច្ចេកវិទ្យា ទំនើបបំផុត៖
១. ប្រទេសហ្វាំងទ្បង់
ហ្វាំងទ្បង់ គឺជាប្រទេស ដែលមានប្រព័ន្ធបច្ចេកវិទ្យា ដ៏ទំនើបនៅលើពិភពលោក ។ ត្រូវបានគេស្គាល់ថា មានគម្រោង បច្ចេកវិទ្យាដ៏ល្អបំផុត ទៅលើផ្នែកថែទាំសុខភាព សេដ្ឋកិច្ច អប់រំ បរិស្ថាន និងនយោបាយ ដែលជាគុណប្រយោជន៍ នៃជីវិតរបស់មនុស្ស ។
២. សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក គឺជាមេដឹកនាំ នៅក្នុងការស្រាវជ្រាវ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាច្នៃប្រឌិត ចាប់តាំងពីចុង សតវត្សរ៍ទី១៩មកម្ល៉េះ ។ ក្នុងនោះលោក Alexander Graham Bell បានឈ្នះពានរង្វាន់ប៉ាតង់ ជាលើកដំបូង របស់សហរដ្ឋអាម៉េរិក សម្រាប់ការបង្កើតទូរស័ព្ទ នៅក្នុងឆ្នាំ១៨៧៦ ។ អាម៉េរិកទទួលបាន ឥណទាន សម្រាប់ការបង្កើតរបស់ថ្មីៗ ដ៏សំខាន់ដូចជា អំពូលពន្លឺ ម៉ាស៊ីនថតខ្សែភាពយន្ដ ម៉ូតូ AC និងវិទ្យុជាដើម ។
៣. ប្រទេសជប៉ុន

ជប៉ុនត្រូវ បានគេស្គាល់ថា មានសមត្ថភាព ក្នុងការបង្កើតគ្រឿង អេឡិចត្រូនិច សម្រាប់តំរូវការ របស់អតិថិជនដូចជា មនុស្សយន្ដ និងឧស្សាហកម្មរថយន្ត ។ ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលឈានមុខគេ នៅក្នុងវិស័យស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យាគ្រឿងម៉ាស៊ីន និងការស្រាវជ្រាវវេជ្ជសាស្រ្ត ។
៤. ប្រទេសស៊ុយអ៊ែត
ស៊ុយអ៊ែត គឺជាប្រទេស ដែលមានបច្ចេកវិទ្យាដ៏ទំនើប ទាំងផ្នែកលក្ខខណ្ឌ នៃការវិនិយោគលើការ ស្រាវជ្រាវ និងនៅក្នុង ស្នាដៃវិទ្យាសាស្រ្តបោះពុម្ពផ្សាយ សម្រាប់ជាផលប្រយោជន៍ នៃមនុស្ស បើធៀបទៅនឹងបណ្ដាប្រទេសនៅអឺរ៉ុប ។
៥. សាធារណរដ្ឋកូរ៉េ
ប្រទេសកូរ៉េមានបច្ចេកវិទ្យា ដ៏ទំនើបខាងផ្នែក វិស័យអេឡិចត្រូនិច ដូចជា រថយន្ត នាវា គ្រឿងម៉ាស៊ីន គីមី ឥន្ទនៈ និងមនុស្សយន្ត ។
៦. ប្រទេសហូឡង់
ហូឡង់ មានឧស្សាហកម្មអេឡិចត្រូនិច ដ៏ល្អប្រណីតដូចជា កុំព្យូទ័រ ប្រព័ន្ធទូរគមនាគមន៍ ឧបករណ៍ សម្រាប់ត្រួតពិនិត្យ គ្រឿងអេឡិច ត្រូនិច ឧបករណ៍ ប្ដូរអគ្គីសនី វេជ្ជសាស្រ្ត និងវិទ្យាសាស្ដ្រ ។
៧. ចក្រភពអង់គ្លេស
ជាប្រទេស ដែលមានបច្ចេកវិទ្យា ផ្នែកឧស្សាហកម្ម ជាលើកដំបូងគេ របស់ពិភពលោក ដែលបានរកឃើញនូវ ឧស្ម័នអ៊ីដ្រូសែន ព្រមទាំង បានបង្កើតម៉ាស៊ីន ក្បាលម៉ាស៊ីន ម៉ាស៊ីនយន្តហោះ និងទូរទស្សន៍ ដែលដើរដោយ ម៉ូទ័រអគ្គីសនី និងទូរលេខអគ្គិសនី ពាណិជ្ជកម្ម ។
៨. ប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរី ត្រូវបានជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមប្រទេសទាំង១០ ដែលមានបច្ចេកវិទ្យាដ៏ទំនើប សម្រាប់ការប្រកួតប្រជែង និងការច្នៃប្រឌិតរបស់ថ្មីៗ ។ ប្រទេសនេះ មានមូលនិធិចំនួន ១.៣៥ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្ម ច្នៃប្រឌិតថ្មីៗ ជាមូលដ្ឋាន នៃចំណេះដឹង ដើម្បីជួយជំរុញ ឲ្យសេដ្ឋកិច្ចរីកចំរើន ។ មូលនិធិនេះ នឹងត្រូវបានប្រើសម្រាប់ គម្រោងសាធារណៈ និងឯកជន នៅក្នុងវិស័យស្រាវជ្រាវ និងការអភិវឌ្ឍ ។
៩. ប្រទេសកាណាដា
ប្រទេសកាណាដា មានវិស័យបច្ចេកវិទ្យាមួយ ដែលបានអភិវឌ្ឍន៍យ៉ាងខ្លាំង ។ ក្រុមប្រឹក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវបាន បង្កើតឡើងនៅខែឧសភា ឆ្នាំ២០០៧ ។ ប្រទេសកាណាដា បានវិនិយោគ យ៉ាងខ្លាំង ទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបង្កើតការងារបន្ថែមទៀត និងកសាងសេដ្ឋកិច្ចឲ្យរឹងមាំ ។
១០. ប្រទេសអូស្ត្រាលី
ប្រទេសអូស្ត្រាលី គឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំ បំផុតលំដាប់ទី ១៣របស់ពិភពលោក ហើយការផ្តោតសំខាន់ នៃការស្រាវជ្រាវ និងការអភិវឌ្ឍ របស់ប្រទេសនេះ គឺទៅលើបច្ចេកវិទ្យាព័ត៌មាន ខាងផ្នែកទំនាក់ទំនង និងឧស្សាហកម្ម ៕