បុរសម្នាក់នាំយកសាកសព ដាក់រថយន្តឆ្ពោះទៅកាន់ ការិយាល័យមេធាវីរបស់ខ្លួន
រដ្ឋផ្លរីដា: ហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយបុរសម្នាក់បាន នាំយកសាកសពជនរងគ្រោះដែលខ្លួនបានសម្លាប់ មកកាន់ការិយាល័យមេធាវី មួយបង្កឲ្យមាន ការតក់ស្លុតជាខ្លាំង។
ជនសង្ស័យអាយុ ៥២ឆ្នាំឈ្មោះ John Marshall បានធ្វើដំណើរទៅកាន់ ការិយាល័យមេធាវីរបស់ខ្លួន ដោយបាននាំយក សាកសពអ្នកជិតខាងម្នាក់ដាក់ក្នុងរថយន្តទៅជាមួយ ផងហើយ Marshall ប្រាប់មេធាវីរូបនោះថា គាត់ជាឃាតកសម្លាប់ ជនរងគ្រោះបន្ទាប់ពី មានជម្លោះនឹងគ្នាហើយជនរងគ្រោះបានយកកាំភ្លើង មកគំរាម រកបាញ់គាត់មុន។
ក្រោយមក ប៉ូលីសបានធ្វើការស៊ើបអង្កេត ពីករណីនេះនិងបានដឹងថា ជនរងគ្រោះមាន ឈ្មោះ Theodore Hubbell Jr. ប៉ុន្តែ Marshall មិនត្រូវបាន រងការការចោទប្រកាន់ពី បទឧក្រិដ្ឋណាមួយទេ៕