ខឹងថៅកែ​សម្លាប់មាន់​របស់​ខ្លួន កម្មករ​ម្នាក់​ចាប់មាន់​មួយក្បាល​រំលោភវិញ​ ជាការ​សងសឹក

3/08/2015 0 Comments A+ a-

កេនយ៉ា៖ ប៉ូលីសនៅប្រទេសកេនយ៉ា បានចាប់ខ្លួនបុរសអាយុ២២ឆ្នាំម្នាក់ឈ្មោះ Ndanu Mwatha ដោយចោទប្រកាន់ ពីបទប្រព្រឹត្តទង្វើព្រៃផ្សៃលើសត្វ បន្ទាប់ពីគេបានចាប់មាន់មួយក្បាល រំលោភរហូតដល់វាបាត់បង់ជីវិត ដើម្បីសងសឹកនឹងថៅ កែរបស់ខ្លួន ដែលបានសម្លាប់មាន់របស់គេ ។
Mwatha បានសារភាពប្រាប់សមត្ថកិច្ចថា នៅពេលដឹងថា ថៅកែសម្លាប់មាន់របស់ខ្លួន គាត់ទាមទារឲ្យថៅកែ សងសំណងជាប្រាក់ ប៉ុន្តែថៅកែរូបនោះ បដិសេធមិនព្រមសងទេ ទើបខ្លួនមានការខឹងសម្បារជាខ្លាំង ហើយក៏បានទៅចាប់មាន់ថៅកែរំលោភវិញ ជាការសងសឹក ក្រោយមកវាក៏បានប្រកាច់ស្លាប់ទៅ ៕