លែងលះគ្នា​បាន ៣​ថ្ងៃ ស្តាយ​ម្ហូប​ចាស់​សុំ​ត្រូវ​គ្នា​វិញ​នាង​មិន​ព្រម កាប់​ដាច់​ថ្ពាល់​និង​ម្រាមដៃ​

5/08/2014 0 Comments A+ a-

Wat-07056ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​​ម្នាក់​​បាន​​រង​របួស​​ធ្ងន់ ត្រូវ​​ប​ញ្ជូន​មក​​មន្ទីរ​​ពេទ្យ ប​ន្ទាប់​ពី​​អ​តីត​​ប្ដី​​របស់​ខ្លួន ដែល​​លែង​លះ​គ្នា​​បាន ៣​​ថ្ងៃ បាន​​លប​​កាប់​​ចំ​នួន ៣​​កាំ​បិត ប​ណ្តាល​​ឲ្យ​​ដាច់​​ម្រាម​ដៃ​​ទាំង​ពីរ និង​​ដាច់​​ស្លឹក​ត្រ​ចៀក កាល​ពី​​វេ​លា​​ម៉ោង ៥​​ព្រឹកថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ កាំ ពិន​ណា​រី អាយុ ៣២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹងថា គាត់​បាន​រួមរស់​ជាមួយ​ប្តី ឈ្មោះ កាង វាសនា អាយុ ៣៧​ឆ្នាំ រហូត​មានកូន​ចំនួន ៣​នាក់ ហើយ​កូន​បង​បាន​រៀបការ មាន​ទាំង​កូន​ទៀត​។ ស្ត្រី​រងគ្រោះ​បន្តថា នៅក្នុង​ទីតាំង​ភូមិ​របស់គាត់ ជាប់​ភ្នំ​ដងរែក ព្រំដែន​ថៃ ដែល​ប្តី​របស់គាត់ តែងតែ​ឡើង​ភ្នំ​អូស​ឈើ​គ្រញូង  មិនតែប៉ុណ្ណោះ​ថែមទាំង​បែកឆ្វេង ប្រើប្រាស់​ថ្នាំញៀន​ទៀតផង​។
​ចាប់តាំងពី​ប្តី​គាត់ មាន​សារធាតុ​ញៀន​ចូលខ្លួន តែងតែ​និយាយ​ពាក្យសំដី ជាមួយ​ប្រពន្ធ​កូន  មិនដែល​ល្អ​ម្តងណា​ទេ រហូត​មាន​អំពើហិង្សា ទើប​គាត់​ប្រាប់​ទៅ​ឪពុកម្ដាយ ទាំងសងខាង ដើម្បី​សុំ​លែងលះគ្នា តែ​ពេលនោះ​ប្តី​របស់គាត់ សុំ​អធ្យាស្រ័យ​និង​ប្ដេជ្ញា ឈប់​ជក់​ថ្នាំញៀន​ទៀត ទើប​គាត់​យល់ព្រម នៅ​រួមរស់​គ្នា​ប្តី​ប្រពន្ធ​វិញ​។ ប៉ុន្តែ​មិនទាន់បាន ១​ខែ​ផង ប្តី​របស់គាត់​នៅតែ​ជក់​ថ្នាំញៀន ហើយ​ខ្លាំង​ជាង​មុន​ទៀត ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិនបាន ក៏​សម្រេចចិត្ត​លែងលះគ្នា​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤​។​
​ក្រោយពី​លែងលះគ្នា បាន​រយៈពេល ៣​ថ្ងៃ នៅក្នុង​ថ្ងៃកើតហេតុ ប្តី​របស់គាត់​បានមក​រស់នៅ​ជាមួយ​វិញ តែ​គាត់​ឆ្លើយថា មិន​ព្រមយក ហើយ​ប្ដី​របស់គាត់ បាន​ទាញ​កាំបិតផ្គាក់ កាប់​ទៅលើ​រូបគាត់​ចំនួន ៣​កាំបិត បណ្តាល​ឲ្យ​ដាច់​ស្លឹកត្រចៀក រយះ​ថ្ពាល់​ខាងឆ្វេង និង​ម្រាមដៃ​ទាំងពីរ​ដាច់​ម្រាម ដោយសារតែ​គាត់​លើកដៃ​រង នឹង​ផ្លែកាំបិត​។ ពេល​នោះបាន​អ្នកជិតខាង បាន​រត់​មកជួយ​ទាន់ ហើយ​ប្តី​របស់គាត់ បាន​រត់​គេចខ្លួនបាត់​តែម្តង ហើយ​សមត្ថកិច្ច​បានត្រឹមតែ ទៅធ្វើ​កំណត់​ហេតុ​ប៉ុណ្ណោះ​៕
Wat 07056
​_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ