ទៅ​ម៉ា​ស្សា​ឃើញ​នារី​ម៉ា​ស្សា​ ទុក​ទូរស័ព្ទ​និង​លុយ​ប្រហែស ​លួច​យក​ម៉ត់​

5/08/2014 0 Comments A+ a-

d5cu5acyភំ្ន​ពេញ​ ​៖ នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ឃា​ត់់​ខ្លួន​ជន​សង្ស័យ​ម្នាក់​តាម​ប​ណ្តឹ​ង​នារី​ម៉ា​ស្សា​ម្នាក់​ ​ពី​បទ​លួច​ទូរស័ព្ទ​៣គ្រឿង​និង​លុយ​១០០ដុល្លារ​ ​កាល​ពី​វេលា​ម៉ោង​៩និង​២០នាទី​ព្រឹក​ ​ថ្ងៃ​ទី​៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ម៉ា​ស្សា​មួយ​កន្លែង​លេខ​៣៣ ផ្លូវ​លេខ​១៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំ​កាម​ន​ ​រាជ​ធានី​ភ្នំពេញ​ ​។
ជន​សង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ ​ឈ្មោះ​ ​គង់​ ​វ​ណ្ណា​ ភេទ​ប្រុស​ ​អាយុ​២៥ឆ្នាំ​ ​ទី​លំនៅ​និង​មុខ​របរ​មិន​ពិត​ប្រាកដ​ ​។
ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ ​ស្រី​ ​ឡា​ង​ ​អាយុ​២០ឆ្នាំ​ ​ស្នា​ក់​នៅ​ក្នុង​ហាង​ម៉ា​ស្សា​លើ​មុខ​របរ​ជា​នារី​ម៉ា​ស្សា​ ។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​នារី​ម៉ា​ស្សា​ខាង​លើ​បាន​និយាយ​ថា​ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩ព្រឹក​ ​ថ្ងៃ​ទី​៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ ជន​សង្ស័យ​បាន​ចូល​មក​ម៉ា​ស្សា​ធ្វើ​សរសៃ​ ​ពេល​ធ្វើ​សរសៃ​រួច​ ​ជន​​នេះ​បាន​ចូល​ទៅ​លួច​យក​ទូរ​ស​ព្ទ័​នៅ​ក្នុង​បន្ទប់​ចំនួន​៣គ្រឿង​ ​និង​លុយ​១០០ដុល្លារ​យក​ទៅ​ ​បាត់​ ​។ ពេល​ជន​សង្ស័យ​យក​ទៅ​នោះ​ ​នាង​ ​ស្រី​ឡា​ង​ ​មិន​ទាន់​បាន​ដឹង​ភ្លា​មៗ​នោះ​ទេ​ ​លុះ​បើក​កា​ម៉េ​រ៉ា​សុវត្ថិ​ភាព​ ​ទើប​ដឹង​ថា​ ​ជន​សង្ស័យ​ ​គង់​ ​វ​ណ្ណា​ ជា​អ្នក​យក​ ​។ ដំបូង​ឡើយ​​នារី​រង​គ្រោះ​មិន​មាន​សង្ឃឹម​ថា​ ​ចាប់​ជន​សង្ស័យ​បាន​នោះ​ទេ​ ​តែ​ដោយ​ជន​សង្ស័យ​ភ្លេច​ខ្លួន​ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៨ ខែ​ឧស​ភា​ ​វេលា​ម៉ោង​ប្រមាណ​៧ព្រឹក​ស្រាប់​លេច​មុខ​ជន​សង្ស័យ​ ​គង់​ ​វ​ណ្ណា​ បាន​មករ​ក​ម៉ា​ស្សា​ម្តង​ទៀត​ ​ភ្លា​មៗ​នោះ​នារី​ម៉ា​ស្សា​ បាន​ទូរ​ស​ព្ទ័​ហៅ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ឲ្យ​មក​ឃាត់​ខ្លួន​ជន​សង្ស័យ​ដើម្បី​យក​ទៅ​សាកសួរ​ ​។
បន្ទាប់​ពី​សាកសួរ​ ​ជន​សង្ស័យ​បាន​សារភាព​ថា​ ​រូប​គេ​បាន​លួច​យក​ទូរ​ស​ព្ទ័​ចំនួន​៣គ្រឿង​ពិត​មែន​ ​និង​លុយ​ ​ចំនួន​១០០ដុល្លារ​ ​តែ​លុយ​រូប​គេ​ចាយ​តែ​មួយ​យប់​អស់​៨០ដុល្លារ​ ​នៅ​សល់​ប្រហែល​២០ដុល្លារ​ ​ណ្ណោះ​ ។ ចំណែក​ទូរ​ស​ព្ទ័​មិន​ទាន់​បាត់បង់​ទៅ​ណា​ទេ​ ​គឺ​ទូរ​ស​ព្ទ័​ម៉ា​ក​អាយ​ហ្វូ​ន​១គ្រឿង​ ​និង​ណូ​គា​ ​ចុច​ពិល​២គ្រឿង​សមត្ថ​កិច្ច​បាន​ដក​ហូត​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ​។ ចំណែក​ជន​សង្ស័យ​ ​ត្រូវ​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​រ​ដ្ឋា​ន​ ​នគរបាល​ខណ្ឌ​ចំ​ការ​មន​ដើម្បី​ចាត់​ការ​បន្ត​ ​៕
ប្រភពពី នគរវត្ត