Showing posts with label តារា និង ជនល្បី. Show all posts
Showing posts with label តារា និង ជនល្បី. Show all posts

លំ សុក្រឹត រៀប​ការ​យប់មិញ​មិន​មាន​គូស្នេហ៍​តារា​ខ្មែរ​ណា​ធ្វើ​ដូច!


តារា​ចម្រៀង​របស់​ ផលិតកម្ម Diamond Music រូប​នេះ​តែងតែ​លាក់​បាំង​ចំណង​ស្នេហ៍​របស់​ខ្លួន​​ពេល​​ក្រុម​សារព័ត៌មាន​ សួរ​នាំ​ពី​គូស្នេហ៍។ ក្នុង​ពិធី​មង្គលការ​យប់​មិញ លំ សុក្រឹត​ ធ្វើ​ឡើង​មិន​សូវ​ជា​ធំ​ដុំ​ដូច​ជា​តារា​ដទៃ​ឡើយ ហើយ​ក្នុង​នោះ​ក៏​មិន​សូវ​មាន​សិល្បករ សិល្បការិនី​ច្រើន​រូប​នោះ​ទេ។


  ទោះ​ជា​យ៉ាង​ណា​អ្វីដែល​​ធ្វើ​ឱ្យ​​អ្នក​ចូល​រួម​មង្គលការ​​​ភ្ញាក់​ ផ្អើល រួម​នឹង​គូស្នេហ៍​របស់​ខ្លួន​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​គឺ​លោក​និពន្ធ​បទ​ចម្រៀង​​យក​មក​បក​ស្រាយ​ក្នុង​ពិធី​មង្គលការ​ដើម្បី​ បង្ហាញ​ស្នេហា​ស្មោះស្ម័គ្រ។

លោក លំ សុក្រឹត មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក Call ចូល​ជា​ច្រើន​លើក​មិន​មាន​អ្នក​ទទួល។ យ៉ាង​ណា​ក៏​ដោយ​ពិធីករ​ក្នុង​កម្មវិធី​មង្គលការ​យប់​មិញ​និយាយ​ថា​គូស្នេហ៍​ តារា​ចម្រៀង​ខាង​លើ​មិន​មាន​អាជីព​​ជា​អ្នក​ចម្រៀង​ដូច​លោក​ឡើយ។

មួយ​វិញ​ទៀត​បទ​ចម្រៀង​មួយ​បទ ​ដែល​លោក លំ សុក្រឹត យក​ទៅ​បក​ស្រាយ​ក្នុង​ពិធី​កាត់​​ផ្លែ​ឈើ​យប់​មិញ​ ​គឺ​លោក​និពន្ធ​ទុក​ជា​យូរ​មក​ហើយ ដើម្បី​យក​មក​ច្រៀង​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន។

លោក លំ សុក្រឹត ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​កាល​នៅ​ផលិតកម្ម Rock ក៏ប៉ុន្តែ​ក្រោយ​ពេល​ផលិតកម្ម​នេះ​ផ្អាក​ការ​ផលិត​ចម្រៀង​មួយ​រយៈ​លោក​មិន​ មាន​ទ្រនំ​សម្រាប់​ជ្រក​ទេ។ ទើប​តែ​ពេល​ថ្មីៗ​​លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Diamond Music ជា​មួយ​លោក ជុំ លីណូ ទើប​ចេញ​ពី​ សាន់ដេ៕

អត្ថបទដើមពី sabay.com

សមាជិកនៃអ្នក បង្កើតផែនទី Google Map នៅកម្ពុជាម្នាក់ បានស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ កាលពីព្រឹកមិញ


លោក ចិត្រ សុវិជ្ជា ដែលសមាជិកមួយរូប នៃអ្នកបង្កើតផែនទី Google Map នៅក្នុងប្រទេសកម្ពុជា បានស្លាប់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រឹកមិញនេះ ដោយសារ គ្រោះថ្នាក់ចរាចរណ៏ ខណៈលោក បានធ្វើដំណើរ ទៅកាន់ស្រុកកំណើត នៅក្នុងខេត្ត ស្ទឹងត្រែង។








លោក ចិត្រ សុវិជ្ជា ត្រូវបានគេស្គាល់ថា ជាសមាជិកដ៏សកម្មម្នាក់ នៃអ្នកបង្កើតផែនទី Google Map នៅកម្ពុជា ហើយលោកបានរួមចំនែក ក្នុងការបង្កើតផែនទី នៅក្នុងខេត្តស្ទឹងត្រែង តែម្តង។ ជាមួយគ្នានេះដែរ លោកក៏បានចំណាយ ពេលវេលា ដើម្បីធ្វើការ បណ្តុះបណ្តាល ប្រជាជនជាច្រើន ឲ្យយល់ដឹង ពីការប្រើប្រាស់ Google Map ដើម្បីស្វែងរក ទីតាំងណាមួយ នៅក្នុងប្រទេសកម្ពុជា ទៀតផង។
ជាងនេះទៅទៀត ស្នាដៃរបស់លោក ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំង ហើយវាបានជួយដល់ ប្រជាជនខ្មែរជាច្រើន ដែលបាន និងកំពុងតែប្រើប្រាស់ ផែនទី Google Map ដើម្បីស្វែងរកទីតាំង ដ៏ជាក់លាក់ណាមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ផងដែរ៕


លោក ចិត្រ សុវិជ្ជា
ប្រភព ៖ Google Developer Group Phnom Penh
កែសំរួលដោយ
ខ្មែរឡូត

រឿងដែលអ្នកស្មានពុំដល់ ក្រោយពី បង្ហោះ រូបភាព ឬវីដេអូ ចូលក្នុង ហ្វេសប៊ុក (ខ្មែរ)

ភ្នំពេញ៖ មានមនុស្សមួយចំនួន មិនបានយល់ដឹង ពី ការប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម ច្បាស់លាស់ ថា តើវាមាន ឥទ្ធិពលបែបណា នៅពេលដែល អ្នក បានប្រើប្រាស់វា តាមអំពើចិត្ដ ដោយមិនបានគិត ពីរឿងដែលកើតឡើង នៅថ្ងៃមុខនោះទេ ដែលវាអាចទាញអ្នក ទៅប្រឈមមុខ នឹងការ ដាក់ទោស ទៅតាមផ្លូវច្បាប់, ការអាប់អោន កិត្តិយស, ការបាត់បង់ជីវិត និងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
ជាឧទាហរណ៍ ដែល បុរសខ្មែរ២នាក់ ជាអ្នករស់នៅក្នុង ភូមិ-ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្ដព្រៃវែង បានបង្ហោះរូបភាព ដែលខ្លួន បានវាយ និងចងធ្វើបាប ក្មេងប្រុស លួចបេះដូង ចូលទៅក្នុង ហ្វេសប៊ុក។ ក្រោយពី រូបភាព បានបង្ហោះ និងមាន ការធ្វើចែកចាយ ច្រើន ជាចុងក្រោយ បុរសទាំងពីរនាក់ បងប្អូននេះ ត្រូវបាន សមត្ថកិច្ច ធ្វើការ ឃាត់ខ្លូន និងបញ្ជូនសំនុំរឿង ទៅកាន់ តុលាការ។



អ្វីដែល គួរឲ្យចាប់អារម្មណ៍ មួយទៀតនោះ គឺចម្រៀងជើងថ្មី វ័យក្មេងសាច់ស ទ្រលុកទ្រលន់ ឃិត សំម៉ាលីស ទើបចូលប្រឡូក ក្នុងអាជីពអ្នកសិល្បៈ ហើយទីផ្សារចម្រៀង ពុំទាន់ទូលំទូលាយខ្លាំង ដូចតារារាមច្បង ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ នាងបានធ្វើឲ្យ ទស្សនិកជន ស្រទាប់យុវវ័យ ដោយបង្ហោះ រូបថត១ សន្លឹក ជារូបសិចស៊ី ខ្លាំងបំផុត បន្ទាប់ពីឃើញធ្វើ ឲ្យប្រុសៗ សម្លឹងមិនដាក់ ភ្នែកស្ទើរគ្រប់គ្នា។ ចំពោះរូបនេះ ដែរ នាងក៏ទទួលការ រិះគន់ យ៉ាងចាស់ដៃផងដែរ ពីទស្សនិកជន ខ្មែរ។




ព័ត៌មានផ្សេងៗ ទាក់ទងនឹង ហ្វេសប៊ុក
ងាកមកមើល រឿងក្រៅប្រទេសវិញ បុរសជនជាតិ អាមេរិកម្នាក់ មានឈ្មោះថា Richard Catalano អាយុ២៦ឆ្នាំ ត្រូវបានចោរ ចាញ់សម្លាប់ កាលពីយប់ ថ្ងៃអាទិត្យ ទី១៧ ខែសីហា កន្លងទៅនេះ បន្ទាប់ពីបុរសរូបនេះ បានថតរូបលុយ ជាច្រើន និងបង្ហោះអួតគេ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ជាមួយគ្នានេះដែរ ម្តាយបុរសនេះ ក៏ត្រូវចោរ បាញ់ឲ្យរងរបួសធ្ងន់ ផងដែរ។



សម្រាប់រឿងចុងក្រោយ ដែលទើបតែកើតឡើង កាលពីពេលថ្មីៗនេះ គឺបុរសជា ឪពុកម្នាក់ ដែលបានវាយតំ កូនប្រុសអាយុ ៣ឆ្នាំ និងបង្ហោះ រូបភាពចូលទៅក្នុង បណ្ដាញទំនាក់ ទំនងសង្គម ចិនគឺ Weibo ក៏ត្រូវបាន ប៉ូលីស តាមប្រមាញ់ ចាប់ខ្លួនផងដែរ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Zhong Lo អាយុ ៣៦ឆ្នាំ ជាអ្នករស់នៅក្នុង ទីក្រុង Shantou ខេត្ដ Guandong បានប្រើ ហឹង្សាទៅលើ កូន ក្នុងគោលបំណង ដើម្បីទាមទារចង់ ឲ្យប្រពន្ធរបស់ខ្លួន វិល ត្រលប់មក រកខ្លួនវិញ។




នេះជារូបភាព របស់ក្មេងប្រុស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

សុគន្ធ ថេរ៉ាយុ សម្ញែងសង្សារ ស្អាតថើបបង្អួតគេឯង

ភ្នំពេញៈ តារាចម្រៀងរូបសង្ហា មានភាពលេចធ្លោ ក្នុងស្រទាប់យុវវ័យ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នាពេលកន្លងមក លោកមិនសូវបានបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមកៀកកើយ ជាមួយមនុស្សស្រីណា នោះឡើយ ទើបតែថ្មីៗនេះ តារាប្រុសរូបនេះ បានសម្ញែងភាពស្អិតល្មួត ជាមួយស្រីស្អាតវ័យក្មេងម្នាក់ ធ្វើឲ្យអ្នកដែលឃើញរូបនោះ ហើយមានការលាន់មាត់ ច្រណែនលោកមិនតិចទេ ។
រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់បទ “សង្សារថ្មីអូនមុខអ៊ឹកអ៊ាក់” លោក សុគន្ធ ថេរ៉ាយុ បង្ហោះនៅពាសពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ដោយនៅក្នុងរូបនោះ គេឃើញតារាចម្រៀងរូបនេះ បាន បង្ហាញភាពល្អូកល្អឺនថើបគ្នា ធ្វើឲ្យអ្នកបានឃើញរូបនេះ លាន់មាត់និយាយគ្រប់ៗគ្នាថា " អីយ៉ា ! សង្សាររបស់ សុគន្ធ ថេរ៉ាយុ ស្អាតមិនចាញ់តារាល្បីទេ..! មើលចុះគូស្នេហ៍គេផ្អែមល្ហែម ជាមួយគ្នាខ្លាំងណាស់ " ។
ចង់ដឹងថាស្រីស្អាត រាងស្រឡូនសាច់សក្បោះវ័យក្មេង ដែលបង្ហាញភាពសិ្នទ្ធស្នាល ជាមួយតារាល្បីលោក សុគន្ធ ថេរ៉ាយុ នោះ គឺជាសង្សាររបស់លោកពិត ឬក៏គ្រាន់តែការសម្តែង ក្នុងឈុតខារ៉ាអូខេនោះ តោះទៅមើលជាមួយ LookingTODAY ទាំងអស់គ្នា ៖

ទឹម រដ្ឋា មិនស្ងប់​អារម្មណ៍ នៅ​ពេល​ឮព័ត៌មាន​ថា មាន​ជម្លោះជា​មួយ ញ៉ែម សំអូន និងយ៉ាន លីនដា

ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនីល្បីឈ្មោះ ក្នុងពិភពសិល្បៈកញ្ញា ទឹម រដ្ឋា កាលពីថ្មីៗកន្លងនេះ ត្រូវបានមហាជនដឹងថា នាងបានវេចបង្វេច ចាកចេញពីស្រុកខ្មែរ ឆ្ពោះទៅសម្តែង និងដើរម៉ូដនៅប្រទេសទីពីរ គឺទឹកដីប្រទេស អូស្រា្តលី រួមជាតារាប្រុស-ស្រី របស់ខ្មែរ ជាច្រើនដួង ដែលមានលោក ញ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ជាភរិយា ជាអ្នកដឹកនាំ ក្រុមបង្ហាញម៉ូដទាំងនេះ ។
ប៉ុន្តែក្រោយពេលទៅដល់ និងស្នាក់នៅសម្តែង ក្នុងប្រទេសអូស្រាលី មិនទាន់ដល់ថ្ងៃត្រឡប់មកវិញផង ស្រាប់ តែលេចធ្លាយដំណឹង ពីការរង្គោះរង្គើរ ចំណងមិត្តភាព រវាងប្រធានក្រុម គឺលោក ញ៉ែម សំអូន ជាមួយនឹងសមាជិករួមការងារគឺ កញ្ញា ទឹម រដ្ឋា ព្រោះតែរឿងមិនផ្តល់តម្លៃឲ្យគ្នា ទៅវិញទៅមក និងការបែងចែក ពេលវេលាមិនច្បាស់លាស់ ក្នុងពេលបំពេញការងារ រហូតធ្វើឲ្យ រដ្ឋា អន់ចិត្តទ្រាំមិនបាន ក៏សម្រេចចិត្តឡើងយន្តហោះមក ស្រុកខ្មែរវិញតែម្នាក់ឯងមុនពេលកំណត់។
ផ្អែកតាមប្រភពព័ត៌ កៀកកិតពីរង្វង់អ្នកសិល្បៈ បានលើកឡើងថា ក្នុងអំឡុងពេលកំពុងស្នាក់នៅសម្តែងក្នុងទឹកដីអូស្ត្រាលី តារាសម្តែងរូបស្រស់ កញ្ញា ទឹម រដ្ឋា បានផ្ទុះជម្លោះពាក្យសម្តី នឹងគ្នាយ៉ាងក្តៅគគុក ជាមួយនឹងប្តីប្រពន្ធលោក យ៉ែ ម សំអូន និងយ៉ាន លីនដា ដែលជាមេក្រុមដឹកនាំ តារាស្រី-ប្រុស របស់ខ្មែរ ចេញទៅសម្តែង និងដើរម៉ូដ នៅទីនោះ ទើបបានជា រដ្ឋា ជិះយន្តហោះមកស្រុកខ្មែរ តែម្នាក់ឯងមុនគេ បង្កប់ដោយកំហឹងក្ដីឆេះងំពេញទ្រូង។
ជួបជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ កញ្ញា ទឹម រដ្ឋា បានឆ្លើយបដិសេធ និង ច្រានចោល ជុំវិញដំណឹងលេចឮនេះថា "បញ្ហានេះខ្ញុំដូចជា អត់យល់សោះ ព្រោះអីខ្ញុំ និង បងញ៉ែម សំអូន មិនដែលមានរឿងឈ្លោះ ប្រកែកគ្នាទេ។ ខ្ញុំនឹងគាត់ នៅតែរាប់អានគ្នា ជាធម្មតា មិនដែលមានរឿងនេះកើតឡើងផងហ្នឹង..!"។
កញ្ញា ទឹម រដ្ឋា បាននិយាយបន្តថា "ខ្ញុំសូមឲ្យសារព័ត៌មាន LookingTODAY ជួយបកស្រាយឲ្យផង កុំឲ្យបញ្ហាយល់ច្រឡំនេះ មានតទៅទៀត ព្រោះថា បើនៅតែមានបញ្ហា យល់ទ្រឡំនេះ ខ្ញុំមានអារម្មណ៍ មិនសប្បាយចិត្តទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ថា កាលដែលខ្ញុំមកស្រុកខ្មែរមុនគេ គឺដោយសារដល់ពេលកំណត់ ត្រូវវិលត្រឡប់មកវិញ..គ្មានជម្លោះជាមួយអ្នកណាឡើយ..!។
តារាសម្តែងស្រី មានប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា បន្តទៀតថា "ខ្ញុំមិនដែលមានជម្លោះ អ្វីកើតឡើង ជាមួយនឹងបង ញ៉ែម សំអូន និងប្រពន្ធគាត់នោះឡើយ។ ម្យ៉ាងទៀត កាលដែលខ្ញុំត្រឡប់ មកមុនគេនោះ ព្រោះខ្ញុំចុះកុងត្រា(កិច្ចសន្យា) តែរយៈពេលពីរសប្តាហ៍ ប៉ុណ្ណោះ ។ ចំណែកពួកគាត់កុងត្រា រយៈពេល ៤ សប្តាហ៍។ ដូច្នេះខ្ញុំត្រូវតែ ត្រឡប់មកខ្មែរមុនគេ តាមការកំណត់អ៊ីចឹងហើយ រឿងដែលគេនិយាយថា ខ្ញុំផ្ទុះជម្លោះនោះ វាមិនមែនជា ការពិតទេ..!"៕

រស់ សុធាវី ដេក​ព្រួយ នឹង​ពាក្យចចាមអារ៉ាម

ភ្នំពេញ៖ ថ្វីត្បិតតែទូរទស្សន៍ ហង្សមាស បានបើកដំណើរការ អស់រយៈពេល ជាង២ឆ្នាំមកហើយក្ដី តែសម្រាប់ពិធីករ ពិធីការិនី នៃស្ថានីយទូរទស្សន៍នេះ ហាក់មិនសូវមានភាពល្បីល្បាញ ទៅតាមកេរ្តិ៍ឈ្មោះ នៃស្ថានីយទូរទស្សន៍ដ៏ល្បីល្បាញនេះសោះ ពោលមានពិធីការិនីតិចតួចប៉ុណ្ណោះ ត្រូវបានទស្សនិកជនស្គាល់ឈ្មោះ ។
ពិធីការិនីមួយរូប ហាក់មានភាពល្បីល្បាញប្លែកគេ គឺ កញ្ញា រស់ សុធាវី ត្រូវបានទស្សនិកជនស្គាល់ តាមរយៈសកម្មភាព ពោរពេញទៅដោយ វោហាស័ព្ទមិនចេះរីស្ងួត ជាមួយរូបសម្រស់ដ៏ស្រស់សោភា ប្រៀបបាននឹងបុប្ផារីកខែវស្សា ។ រស់ សុធាវី តែងបង្ហាញវត្តមានជាមួយហ្នឹង កម្មវិធីទូរទស្សន៍ចំនួនពីរធំ គឺ "វិមានសុបិន" និង "តំបន់យុវវ័យ" សុទ្ធសឹងជាកម្មវិធីល្បីៗ ធ្វើឲ្យ សុធាវី រីកមុខរីកមាត់មិនតិចទេ ពិសេសនាងពូកែរកស្ទីល តុបតែងខ្លួនបានស្អាត នឹងថ្លៃថ្នូរសមរម្យ ស័ក្តិសមជានារីខ្មែរមួយរូប និងជាតារាសិល្បៈក្នុងភ្នែកមហាជន ។
ពេលខ្លះ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ ហង្សមាស ខណៈអវត្តមានអ្នកនាង ឈន ច័ន្ទស្រីឡា ពិធីការិនីដ៏ស្រស់សោភា រស់ សុធាវី ក៏ត្រូវបានចូលអាន ជំនួសជានិច្ច ដោយសារនាង មានទេពកោសល្យទាំងអាន និង និយាយ ។ នាង រស់ សុធាវី តែងបង្ហើបថា នាងពិតជាខ្លាចរអាបំផុត គឺពាក្យចចាមអារ៉ាមស្នេហា និងព័ត៌មានមិនល្អនានាពីនាង ។ ជារឿយៗ រស់ សុធាវី តែងតែបណ្ដើរម្ដាយរបស់នាង ទៅតាមជានិច្ច បើមិនម្ដាយក៏ប្អូនប្រុស ប្អូនស្រីរបស់នាងដែរ ព្រោះជៀសវាង រឿងបណ្ដើរអ្នកនេះ បណ្ដើរអ្នកនោះ នាំឲ្យមានរឿងមិនល្អ កើតឡើងចំពោះនាង ។
ជួបជាមួយ LookingTODAY នាង សុធាវី បាននិយាយប្រាប់ថា នាងពិតជាខ្វល់រាល់ការ ចុះផ្សាយព័ត៌មានខ្លាំងណាស់ ព្រោះកន្លងមកសម្ភាសផ្សេង ចេញផ្សាយផ្សឹង ធ្វើឲ្យនាងខ្លាចរអា មិនហ៊ានផ្ដល់បទសម្ភោធទេ ។ អ្វីសំខាន់សម្រាប់ រស់ សុធាវី មានតែការងារ ជាមួយទូរទស្សន៍ ជាមួយទស្សនិជន ដែលគាំទ្រ ពេលខ្លះរវល់ខ្លាំងរកតែ ពេលសម្រាកមិនបានផង ព្រោះកម្មវិធីទូរទស្សន៍ បច្ចុប្បន្នភាគច្រើន ចុះខេត្តជាហូរហែ ដូចនេះនាងគ្មាន ពេលគិតរឿងផ្សេងទេ ។
កញ្ញា រស់ សុធាវី មិនត្រឹមតែជា ពីធីការិនីពោរពេញ ទៅដោយសំនួនវោហាស័ព្ទ មិនចេះរីងស្ងួតនោះទេ នាងក៏ជានិស្សិតមួយរូប បានបញ្ចប់បរិញ្ញាបត្រ នៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ ផងដែរ។ ដូចនេះរាល់ពាក្យពេចន៍ និយាយក្នុងកម្មវិធីនីមួយៗ ហាក់មានអត្ថន័យល្អគ្រប់គ្រាន់ ស្ដាប់ចូលត្រចៀកមិនឆ្គង មិនដូចពិធីការិនីខ្លះ និយាយដូចអានអក្សរ រដិបរដុប ស្អាតតែរូបសម្បត្តិតែខ្វះចំណេះដឹង ហើយឡើងកាន់តំណែងក្នុងកម្មវិធី ទូរទស្សន៍ តាមរយៈខ្សែទុយោ នោះទេ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល