លំ សុក្រឹត រៀបការយប់មិញមិនមានគូស្នេហ៍តារាខ្មែរណាធ្វើដូច!
តារាចម្រៀងរបស់
ផលិតកម្ម Diamond Music
រូបនេះតែងតែលាក់បាំងចំណងស្នេហ៍របស់ខ្លួនពេលក្រុមសារព័ត៌មាន
សួរនាំពីគូស្នេហ៍។ ក្នុងពិធីមង្គលការយប់មិញ លំ សុក្រឹត
ធ្វើឡើងមិនសូវជាធំដុំដូចជាតារាដទៃឡើយ
ហើយក្នុងនោះក៏មិនសូវមានសិល្បករ សិល្បការិនីច្រើនរូបនោះទេ។
ទោះជាយ៉ាងណាអ្វីដែលធ្វើឱ្យអ្នកចូលរួមមង្គលការភ្ញាក់ ផ្អើល រួមនឹងគូស្នេហ៍របស់ខ្លួនស្ទើរស្រក់ទឹកភ្នែក គឺលោកនិពន្ធបទចម្រៀងយកមកបកស្រាយក្នុងពិធីមង្គលការដើម្បី បង្ហាញស្នេហាស្មោះស្ម័គ្រ។
លោក លំ សុក្រឹត មិនអាចសុំការអត្ថាធិប្បាយបានទេនៅព្រឹកនេះ ដោយទូរសព្ទរបស់លោក Call ចូលជាច្រើនលើកមិនមានអ្នកទទួល។ យ៉ាងណាក៏ដោយពិធីករក្នុងកម្មវិធីមង្គលការយប់មិញនិយាយថាគូស្នេហ៍ តារាចម្រៀងខាងលើមិនមានអាជីពជាអ្នកចម្រៀងដូចលោកឡើយ។
មួយវិញទៀតបទចម្រៀងមួយបទ ដែលលោក លំ សុក្រឹត យកទៅបកស្រាយក្នុងពិធីកាត់ផ្លែឈើយប់មិញ គឺលោកនិពន្ធទុកជាយូរមកហើយ ដើម្បីយកមកច្រៀងក្នុងថ្ងៃមង្គលការរបស់ខ្លួន។
លោក លំ សុក្រឹត ជាតារាចម្រៀងល្បីឈ្មោះម្នាក់កាលនៅផលិតកម្ម Rock ក៏ប៉ុន្តែក្រោយពេលផលិតកម្មនេះផ្អាកការផលិតចម្រៀងមួយរយៈលោកមិន មានទ្រនំសម្រាប់ជ្រកទេ។ ទើបតែពេលថ្មីៗលោកបានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Diamond Music ជាមួយលោក ជុំ លីណូ ទើបចេញពី សាន់ដេ៕
