ប៊ីរីយ៉ា បង្ហាញមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃខួបកំណើត
ភ្នំពេញៈ អស់រយៈពេលជិតកន្លះឆ្នាំ ហើយដែលមានព័ត៌មាន
លេចឮល្ហិចល្ហៀងថា ចំណងស្នេហារបស់តារា សម្តែង ប៊ីរីយ៉ា ជាមួយបុរសគូស្នេហ៍
ដែលគេស្គាល់ថា ជាអ្នកសិល្បៈរួមអាជីពនោះ បានដើរដល់ផ្លូវប្រះឆា មិនចុះ
សម្រុងគ្នា ដោយសារតែវត្តមាន អ្នកទី៣ចូលជ្រៀតជ្រែកស្នេហ៍
ប៉ុន្តជានិច្ចកាលពួកគេ ទាំងពីរនាក់ តែងតែខំប្រឹង លាក់បាំង
ពីការរង្គោះរង្គើស្នេហ៍នេះ មិនបើកចំហរឲ្យ មហាជនបានដឹងទេ ។
ទើបតែពេលនេះម្ចាស់សាម៉ីខ្លួន នាង ប៊ីរីយ៉ា បានសម្រេចទម្លាយអាថ៌កំបាំងស្នេហ៍
របស់នាង ជាសាធារណៈ ហើយក៏បានបង្អួតមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃ
ខួបកំណើតគម្រប់២៣ឆ្នាំ ធ្វើឲ្យទស្សនិកជនមានការហួសចិត្តជាខ្លាំង។
នាពេលកន្លងមកតារាសម្តែង រាងតូចច្រឡឹងច្រមុះស្រួច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា ធ្លាប់បានសម្ញែងភាព ផ្អែមល្ហែម សិ្នទ្ធស្នាល ជាមួយសង្សារ ដែលមានមុខមាត់សង្ហា មាឌធំ ។ នាងប្រកាសក្តែងៗថា បុរសម្នាក់នេះ គឺជា ប្រុសកំពូលស្នេហ៍ តែម្នាក់គត់ ដែលនាងមានបំណងចង់ចូលរោងការ ជាមួយ ហើយមិនថាមានរឿងអ្វីទេ នាងនៅ តែចាប់ដៃសង្សារ ដើរទៅមុខជានិច្ចដាច់ខាត មិនបែកគ្នានោះទេ ។ ប៉ុន្តែនៅទីបំផុតពាក្យសម្បថស្នេហ៍ ដ៏ផ្អែមល្ហែម មួយនេះ ត្រូវបានកាត់ផ្តាច់ចោល ដោយគ្មានការស្តាយស្រណោះ ក្រោយពីមានបុរសទី៣ ចូលពុះហែកបំបែក ស្នេហា ឲ្យរលាយគ្មានសល់ប្រៀប ដូចជាអំបិលត្រូវទឹក ។
ដូចពាក្យចាស់លោកពោលថា “ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ” មុននឹងក្រោយរឿងនឹង ត្រូវលាតត្រដាងការ ពិតជាក់ជាមិនខាន កាលពីពេលថ្មីៗនេះតារាបង្ហាញម៉ូដ កញ្ញា ប៊ីរីយ៉ា បានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ជាសាធារណៈ ណែនាំឲ្យមិត្តភក្តិ និងមហាជនបានស្គាល់ ហើយថាមិនត្រូវគូស្នេហ៍មួយគូនេះ អាចនឹងឈាន ដល់ការចូលរោងការ តាមប្រពៃណី ក្នុងពេលឆាប់ៗនេះផងក៏មិនដឹង ៕