បញ្ជូនអតីត ប្រធាន នាយកដ្ឋាន អធិការ កិច្ចក្រសួង ប្រៃសនីយ ទៅតុលាការ ពីបទពុករលួយ
ភ្នំពេញ ៖ អតីតប្រធាន
នាយកដ្ឋាន អធិការ ក្រសួងប្រៃសនីយ និង ទូរគមនាគមន៍ លោកចែម សង្វា
ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនទៅកាន់ សាលាដំបូង
រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ពីបទពុករលួយ
ជុំវិញការកឹបកេងប្រាក់រាប់ ម៉ឺនដុល្លារ នៅពេលដែលលោក កាន់តំណែង
នៅក្នុងក្រសួងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកនោះ ។
លោកចែម សង្វា
ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីថ្ងៃទី០២ ខែឧសភា
ឆ្នាំ២០១៤ ជុំវិញសំណុំរឿងពុករលួយ ប៉ុន្ដែអង្គភាពមួយ នេះ
មិនទាន់បានបញ្ជាក់លំអិត ពីដំណើររឿង នៃការប្រព្រឹត្ដ អំពើពុករលួយ
របស់អតីតមន្ដ្រីជាន់ខ្ពស់ នៃក្រសួងប្រៃសនីយ នេះនៅឡើយទេ។