បញ្ជូនលោកនេនទៅតុលាការ ពាក់ព័ន្ធនឹងករណី ចាប់រំលោភក្មេងស្រី ម្នាក់អាយុ៨ឆ្នាំបានសម្រេច
កំពង់ឆ្នាំង ៖ លោកនេនបរាជិក
មួយអង្គ គង់នៅវត្តតាគឹម ស្ថិតនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំង នគរបាល
ស្រុកកំពង់ត្រឡាច បានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត កំពង់ឆ្នាំង
នាព្រឹកថ្ងៃសៅរ៍ទី៣ ខែឧសភា ២០១៤នេះ ដើម្បីចាត់ការ តាមច្បាប់ ជាប់ពាក់
ព័ន្ធនឹងករណី ចាប់ក្មេងស្រីម្នាក់វ័យ ៨ឆ្នាំ ចាប់រំលោភ បានសម្រេច
នៅក្នុងវត្ត ។
មន្រ្តីតុលាការ បានឲ្យដឹងថា លោកនេនបរាជិត
រូបនេះមាន ឈ្មោះ ហេង សុភារិន អាយុ១៨ឆ្នាំ គង់នៅវត្តតាគឹម
ស្ថិតនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
លោកនេនម្នាក់នេះ ត្រូវបានចាប់ផ្សឹកដោយ
លោកគ្រូសូត្រស្តាំវត្ត ទាំងយប់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤
បន្ទាប់ពីបានចាប់ រំលោភសេពសន្ទវៈ ទៅលើក្មេងស្រី ម្នាក់ឈ្មោះ ស.ជ.ណ
អាយុ៨ឆ្នាំ នៅក្នុងវត្តបាន សម្រេច ខណៈដែលជនរងគ្រោះ
បានចូលទៅបេះផ្លែមៀនក្នុងវត្ត កាលពីរសៀល ក្នុងថ្ងៃ ដដែលនោះ។ ជនសង្ស័យ រូបនេះ
អាចត្រូវ ប្រឈមមុខ ជាប់ពន្ធនាគារពី៨ឆ្នាំ ទៅ១៥ឆ្នាំ៕
________________________
ផ្តល់សិទ្ធិដោយ៖ DAP
ផ្តល់សិទ្ធិដោយ៖ DAP