កែងផ្លូវ១០៣ (ភាគទី១)
ដោយ កែវ សំណាង
ភាគទី១
….នេះជាសាកសពទី៤ហើយដែលខ្ញុំត្រូវចុះថតក្នុងខែនេះ។
…ដែលថាំចិត្តនោះគឺសុទ្ធតែស្លាប់ចំពេលយប់ជ្រៅធ្វើឲ្យខ្ញុំត្រូវទៅសាលខ្មោចសុំគេថតទាំងបះសក់ព្រឺរោមម្តងៗ។
…ចាំព្រឹកក៏បានប៉ុន្តែខ្ញុំអ្នកកាសែត ខ្លាចតែចេញមិនទាន់ពួកវេបសាយទេ…ធ្វើម៉េចភារកិច្ចទៅហើយមានតែសុំគុណម៉ែពុកតាមជួយកូន….នមោតស្សៗៗៗ។
«អីគេបង?!!!….ស្រី? អ្នក….អ្នកស្លាប់ជាស្រី??» ខ្ញុំនិយាយទៅកាន់បងអ្នកយាមសាលទាំងបះសក់ជ្រោង។ សំខាន់គឺបីនាក់មុនជាប្រុសទាំងអស់ ចំណែកនេះជាសពស្រីដំបូងដែលអ្នកកាសែតកម្សត់ដូចខ្ញុំត្រូវចូលថត។
«សពអាយុទើបអាយុ៣១ឆ្នាំទេអាវ៉ា! ចូលថតចូលទៅ! តែហាមនិយាយ! ធម្មតាគេមិនឲ្យទៅទេ! តែអាណិតឯងដែលខំទិញកាហ្វេមកផ្ញើ ឲ្យចូល៥នាទីបាន! ថតកុំដាក់ Flash កុំឲ្យផ្អើលដល់គេ! ទៅ!ឲ្យស្រូត!»។

ស៊យធំគឺអាប្អូនជីដូនមួយដែលរាល់ដងធ្លាប់កំដរឯងមកជាគ្នា ឥឡូវវាគ្រុនពោះវៀនដេកមិនទាន់ងើប មានតែប្រថុយដើររុលទៅមុខម្នាក់ឯងតាមពាក្យតឿនរបស់បងអ្នកយាម។
«ខ្ញុំធ្វើការឲ្យគេដែរទេ! មួយជីវិតនេះសាងតែអំពើល្អ កុំប្រកែប្រកាន់ ខ្ញុំថតរួចចេញទៅវិញភ្លាមទេ! ម្ចាស់ទឹកម្ចាស់ដីជួយផង! លោកនេះគ្មានខ្មោចទេអាឌី ធ្វើកុំខ្លាចមើល៍ វី!» ខ្ញុំនិយាយកំឡាខ្លួនឯងក្នុងចិត្តហើយលើកកាមេរ៉ាចុចគ្រឹបៗអត់ខ្វល់ប្លង់អត់ខ្វល់ពន្លឺ។
ការងារចុងក្រោយដែលត្រូវអត់ដង្ហើមធ្វើគឺគ្របកំណាត់សឲ្យសពវិញ។ ខ្ញុំស្ពាយកាមេរ៉ាទៅក្លៀកខាងស្តាំហើយលូកដៃទៅយឺតៗតម្រង់ក្រណាត់សក្បែរទ្រូងសព….
….ភូស….
ប៉ុន្តែកុំភ័យ…មិនមែនស្រី៣១ឆ្នំានោះក្រោកមកទាញដៃខ្ញុំទេ គឺ«ភូស»នោះស្នូរបោកកាសែតរបស់បងប្រុសខ្ញុំលើតុផ្ដៅនៅព្រឹកបន្ទាប់។
«រៀនដល់ទៅអនុបណ្ឌិតទៅធ្វើអ្នកកាសែតម៉ារៀលៗ សរសេរអីមិនសរសេរ សរសេរតែរឿងខ្មោច?»
ខ្ញុំបូញមាត់បឺតកាហ្វេធ្វើមិនដឹងដែលគាត់ឌឺខ្ញុំ។
ពេលក្មួយខ្ញុំដើរកាត់ ខ្ញុំលើកវាថើបខ្សឺតហើយក្រោកទាញម៉ូតូចេញទៅធ្វើការវឹងខ្ជិលស្ដាប់បងខ្ញុំទេសនា។
ជិះកាត់ផ្លូវកាច់ជ្រុងមួយ ខ្ញុំឃើញរទេះភេសជ្ជៈចល័តក៏បត់ម៉ូតូបកមកវិញឈប់អែបក្បែររទេះស្រែករកម្ចាស់៖
«អ្នកលក់!?»
ពេលខ្ញុំឱនលូកកាបូបលុយបើកយកក្រដាសពីរពាន់មួយសន្លឹកចេញមកត្រៀមឲ្យហើយ សំឡេងស្រួយឆ្មាមួយឆ្លើយវិញ៖
«ចា៎»
«ចុម! ដូចសូរសំឡេងស្រីស្អាត?»
ខ្ញុំជាអ្នកកាសែតកាលីបងើបមុខរំពៃរកមើលប្រភពនៃសំឡេងភ្លាម។
ស្រីតូចដូចសំឡេងងើបមកពីក្រោយរទេះមានកាន់កន្សែងជូតតុនៅនឹងដៃផង។ ឃើញមុខគេខ្ញុំភ្លេចពីរឿងថាគួរទិញ CocaឬSting។ ខ្ញុំចំហមាត់ព្រោះតែគេស្អាតជាងតួ នី មុនីនាថ ទៅទៀតគឺស្អាតជាងត្រង់គេមានមុខស្រដៀង ប៉ុន្តែរាងរៅខ្ពស់ ហើយសាច់សដូចកាត់ចិន។ គេញញឹមស្រស់ស្វាគមន៍ខ្ញុំប៉ុន្តែតាមពិតចង់អួតធ្មេញសត្រឹមរបស់គេ។
«យកអីដែរ?»
ខ្ញុំភ្ញាក់មកវិញធ្វើភ្នែកមមី។ បើទិញទឹកប្រហែលជាមើលនាងមិនបានយូរទេតែបើសួរព័ត៌មានប្រហែលជាបានយូរជាងហ្នឹង។
«កូកា!»
ខ្ញុំចុះពីម៉ូតូចំពេលនាងគាស់គម្របឆាច់។ ដៃនាងសអើយសខ្ចីអើយខ្ចី។ ពេលនាងហុចមកខ្ញុំញញឹមហើយឲ្យលុយនាង។ ពេលបឺតបានបន្តិចខ្ញុំធ្វើជាងើបមុខសួរ។
«ជិះកាត់រាល់ង៉ៃ ម៉េចមិនដែលឃើញលក់?»
ស្រីស្អាតមមាញឹកជូតរទេះ តែក៏នៅតែឆ្លើយធ្វើដូចមិនដឹងថាខ្ញុំកំពុងលេងក្បួនតាប៉ែ។
«មកពីបង ឯងអត់ចាប់អារម្មណ៍ហ្នឹង!»

ចាប់ពីពេលនោះមកខ្ញុំស្រេកទឹកច្រើនជាងឃ្លានបាយ។ ទោះបីនៅឆ្ងាយដល់ណាក៏ដោយ កាហ្វេ កូកា Stingគឺត្រូវជិះមកទិញដល់នេះ។ ទីបំផុតខ្ញុំស្គាល់ឈ្មោះគេ គេឈ្មោះ«អាភស្ស»។
«ហើយថ្ងៃហ្នឹងបងឯងមកហូបកាហ្វេទាំងថ្ងៃត្រង់? បាយរួចឬនៅ?»
នាងសួរពេលខ្ញុំមកទិញចំម៉ោង១២ថ្ងៃត្រង់។
«ចាំបាច់សួរ? នឹកអ្នកលក់ពេកហ្នឹងហើយ!»
នាងសើចអៀនឈ្ងោកមុខដៃរៀបចំលាយកាហ្វេឲ្យអ្នកកាសែតស្តេចតាប៉ែ។
«កុំមកប្រូ! គ្មានកាហ្វេហ្វ្រីទេ!»
«នឹកមែនណ៎ា!»
ខ្ញុំក្រឡេកទៅឃើញសំពត់នាងប្រឡាក់ដីដោយអន្លើក៏សួរភ្លាម៖
«សំពត់ប្រឡាក់អី?»
អាភស្សផ្លាស់ទឹកមុខឱនមើលហើយរលាស់បោសធូលីចេញ។
«ដួល!»
ខ្ញុំភ្ញាក់ព្រើតនឹងចម្លើយកំបុតឆ្កុយរបស់នាង ហើយប្រញាប់សួរវិញភ្លាម៖
«ម៉េចបានដួល? មានត្រូវត្រង់ណាអត់?»
នាងធ្វើមុខស្ងួត ហើយឆ្លើយបន្លប់៖
«មានអីឯណា!»
ខ្ញុំដឹងថាតាមពិតគេជាស្រីស្អាតមិនបាច់មកហត់នឿយជាមួយការងារនេះទេ។ នៅពេលដែលស្រីៗជាច្រើនគេប្រើផ្លូវកាត់ដើម្បីរស់នៅស្រួលមានឡានឡូយៗជិះស្លៀកពាក់ឡូយឆាយ អាភស្សអាចជៀសពីការលំបាករុញរទេះកាហ្វេនេះហាលភ្លៀងហាលខ្យល់បាន ប៉ុន្តែភាពថ្លៃថ្នូរត្រឹមត្រូវរបស់នាង បានធ្វើឲ្យនាងអាចស៊ូជាមួយការលំបាកទាំងអស់នេះបាន។ កាន់តែគិតខ្ញុំកាន់តែអាណិតនាង។ ពិសេសរដូវវស្សានេះខ្ញុំដឹងថានាងកាន់តែលំបាកជាមួយមុខរបរប្រចាំថ្ងៃ។ ខ្ញុំនិយាយតាមរបៀបមួម៉ៅ៖
«អាណាគេជិះឡានប៉ះដឹង?»
អាភស្សនៅស្ងៀមជាសញ្ញាថាការសង្ស័យរបស់ខ្ញុំត្រូវពិតមែន។ ខ្ញុំកាន់តែនឹកក្ដៅចិត្តចុះពីម៉ូតូទៅទាញកៅអីទៅអង្គុយវឹងពីក្រោយនាង។ នាងហុចកែវកាហ្វេមកខ្ញុំលូកដៃទទួលទាំងមុខខឹង។
«អាចង្រៃណាបើកឡានអត់មើលមនុស្សទេ?»

ហេតុតែអាណិតនាង ពេលនៅយប់នោះខ្ញុំចេញពីធ្វើការមក ក៏បបួលនាងដើរកម្សាន្ត។ ឆ្លៀតពេលនោះខ្ញុំក៏សុំស្រលាញ់នាងជាសង្សារហើយសុំការពារនាងក្នុងនាមជាកូនប្រុស។ អាភស្សប្រាប់ថានាងជាកូនច្បងក្នុងគ្រួសារកសិករមានស្រុកកំណើតនៅខេត្តស្វាយរៀង។ នាងមកភ្នំពេញតាំងពីអាយុ១៦ឆ្នាំធ្វើការរោងចក្រជាមួយម្ដាយមីង តែដោយហត់ពេកនាងបានចេញមកលក់ដូរវិញ។
ចំពោះសេចក្ដីស្រលាញ់របស់ខ្ញុំ នាងថាមិនជំទាស់ទេ តែនាងកាន់តែបារម្ភព្រោះវណ្ណៈខុសគ្នានាំតែថ្ងៃមុខមិនបានជួប នាំមានការឈឺចាប់លើសដើម។ ពេលនោះខ្ញុំប្រាប់នាងថា ស្នេហាគ្មានវណ្ណៈទេ ហើយគ្មានអ្នកណាអាចធ្វើឲ្យនាងឈឺចាប់ឡើយព្រោះខ្ញុំនឹងការពារនាង។
«បងមិនយកស្រីណាធ្វើប្រពន្ធទេបើមិនបានអូនឯង»
នាងឆ្លើយមកវិញថា៖
«ថ្ងៃក្រោយបងជាប្ដីរបស់អូនអញ្ចឹងបងនិយាយថាម៉េចក៏អូនធ្វើតាមដែរ!»។

ទោះនិយាយអញ្ចឹងមែន តែយប់នោះត្រលប់មកផ្ទះវិញ ខ្ញុំត្រូវឈ្លោះជាមួយបងប្រុសខ្ញុំទៀតដោយសារគាត់ហៅទៅមើលកូនគេមួយជាកូនស្រីថៅកែបោះដុំទឹកក្រូចនៅអូឡាំពិកត្រូវជាខ្សែឆ្ងាយប្រពន្ធគាត់តែខ្ញុំប្រកែក ព្រោះថាទីមួយខ្ញុំអាណិតអាភស្ស ខ្ញុំស្រលាញ់គេចង់បានគេជាគូអនាគតមែន ទីពីរ ខ្ញុំចង់ធ្វើជាអ្នកកាសែតល្បីមិនចង់ក្លាយជាអ្នកសំកុកមើលបញ្ជីនៅឃ្លាំងបោះដុំទឹកក្រូចទេ។ ម្ដងណេះបងខ្ញុំគាត់ខឹងយកតែមែនទែនព្រោះគាត់មិនចង់ឲ្យខ្ញុំបន្តការងារហ្នឹងទៀតទាំងខ្ញុំមិនទាន់បានបញ្ចេញសមត្ថភាពឲ្យអស់ចិត្តផង។
ចំណែកព្រឹកបន្ទាប់គឺ….ដល់វេនបងនិពន្ធនាយកលត់ខ្ញុំម្ដង…
«ឌីឯងសរសេររឿងខ្មោចទៀតហើយ?! សំណុំរឿងហ្នឹងគេបូជាជិតមួយខែហើយ ខ្វះរឿងសរសេរណាស់? គិតចង់សរសេររឿងដដែលៗហ្នឹង១ឆ្នាំពេញ?»
«អត់ទេបង! តែនៅមានតម្រុយច្រើនដែលទើបតែរកឃើញ។ ខ្ញុំសង្ស័យថា…..»
ខ្ញុំអត់ទាន់និយាយចប់ផង បងនិពន្ធនាយកស្រែកកាត់មកវិញ៖
«អញ្ចឹងឌីឯងទៅធ្វើប៉ូលិសវិញទៅ! រឿងមានគំនរគរដីរកអ្នកសរសេរមិនបាន ឌីឯងម៉្ងៃៗការងារមិន ធ្វើទៅ ធ្វើអ្នកស៊ើបការណ៍រឿងខ្មោច?»
ល្ងាចនោះខ្ញុំអត់សប្បាយចិត្តជាខ្លាំង និយាយសរុបគឺបាក់ទឹកចិត្ត។ ខ្ញុំអត់ទៅរកអាភស្សទេ តែមកអង្គុយផឹកម្នាក់ឯងនៅបៀរហ្គាដេន។ ដែលស្មុគស្មាញបំផុតគឺបងប្រុសចាប់ឲ្យការប្រពន្ធទាំងខ្ញុំនៅចង់ធ្វើអ្នកកាសែតឯមេខ្ញុំយល់ថាខ្ញុំធ្វើអ្នកកាសែតមិនកើតមិនដែលសរសេរបានរឿងអីក្រៅពីរឿងខ្មោច ឬមួយជីវិតខ្ញុំពិតជាត្រូវឃ្លាតពីចុងប៊ិចដូរទៅជាអ្នកបោះដុំទឹកក្រូចតែម្ដងឲ្យវាចប់រឿង?
«បង?»
ខ្ញុំភ្ញាក់ព្រើតទាំងស្រឿងៗ។ ម៉េចក៏អាភស្សដឹងថាខ្ញុំនៅហ្នឹង?
ខ្ញុំងើបមុខសម្លឹងនាងដែលមកឈរនៅឆ្វេងដៃខ្ញុំតាំងពីពេលណាក៏មិនដឹង។ ទឹកមុខនាងនៅតែក្រហម តែក៏នៅតែស្អាត។ នៅក្រោមអំពូលភ្លើងពណ៌របស់កន្លែងផឹកស៊ី អាភស្សស្អាតដាច់អស់ពួកនារីផ្សាយស្រាបៀរ។ ខ្ញុំទាញកៅអីទទួលនាង។
«ហើយម៉េចក៏មកកន្លែងនេះ?»
នាងមិនឆ្លើយបែរជាសួរខ្ញុំតិចៗបន្ទាប់ពីអង្គុយចុះក្បែរខ្ញុំ។
«បងឯងពិបាកចិត្ត?»
ខ្ញុំមិនចង់និយាយកុហក ហើយខ្ជិលរកពាក្យភរក៏និយាយតាមដំណើរ៖
«គេថាបងធ្វើការមិនកើត!»
«បងឯងចូលចិត្តធ្វើអ្នកកាសែតណាស់?»
ខ្ញុំអត់ឆ្លើយព្រោះកំពុងធ្លាក់ទឹកចិត្ត។ ខ្ញុំដឹងថាត្រឹមស្រីរុញរទេះកាហ្វេម្នាក់ នាងគ្មានអីអាចជួយរំលែកទុក្ខសង្សារបានទេ ខ្ញុំប្រុងថាងាកទៅបបួលនាងនិយាយរឿងផ្សេងស្រាប់តែអាភស្សនិយាយមកបន្តទៀតភ្លាម៖
«ចុះម៉េចបងឯងចូលចិត្តសរសេររឿងខ្មោចម៉្លេះ?»
ខ្ញុំងាកសម្លឹងមុខនាង តាមពិតគឺខ្ញុំចង់ដូរប្រធានបទព្រោះដឹងថានិយាយរឿងការងារជាមួយនាងគ្មានប្រយោជន៍ទេព្រោះនាងរៀនបានតិច តែពេលឃើញពន្លឺភ្នែកនាងកាលណា ក៏អាណិតនាងព្រួចព្រោះនាងកំពុងបង្ហាញសេចក្តីបារម្ភពិត។
រំបល់យ៍អាឌី! លើលោកនេះបើគ្មានអ្នកណាយល់ចិត្តឯងទេ មានអាភស្សដែរតើ និយាយប្រាប់នាងក៏គ្រាន់បានធូរទ្រូងដែរ។
«ព្រោះបងយល់ថាមនុស្សអស់នោះស្លាប់ចម្លែកៗ! ប្រាកដជាមានអាថ៌កំបាំងពីក្រោយហ្នឹង! អូនឯងគិតមើល! មនុស្សស្លាប់បន្តកន្ទុយគ្នាដល់ទៅបួននាក់ស្ថានភាពស្លាប់គឺប្រហាក់ប្រហែលគ្នា! ទឹកមុខដូចជានៅមុនពេលស្លាប់បានជួបរឿងអ្វីមួយរន្ធត់ហួស ពួកគេយល់ថារឿងកើតឡើងនៅកន្លែងខុសគ្នាៗ វាគ្រាន់តែជួនគ្នា តែបងទើបតែរកឃើញរឿងមួយ អូនឯងដឹងអត់មនុស្សប្រុសបីនាក់ដែលស្លាប់កាលពីប៉ុន្មានខែមុននិងម្នាក់ស្រីអាយុ៣១ដែលស្លាប់ពីកាលជាង១០ថ្ងៃមុននេះតាមពិតអាចថាស្គាល់គ្នាពីមុនមក!»
ខ្ញុំបញ្ឈប់សម្ដីត្រង់នេះព្រោះឃើញនាងដូចស្ងាត់មាត់ច្រៀបពេក។ ខ្ញុំងាកទៅសម្លឹងកែវភ្នែកមូលក្លំរបស់អាភស្ស ឃើញនាងមើលមកខ្ញុំស្ទើរមិនប៉ព្រិចភ្នែកសោះទេ។
«អូខេ កុំខ្លាចអី បងឈប់និយាយហើយ!»
ស្រាប់តែនាងបដិសេធ៖
«អត់អីទេ! បងឆាប់និយាយតទៀតទៅ!»
ខ្ញុំមិនចង់ទេតែមើលទៅនាងដូចជាកំពុងជក់ស្ដាប់។ ម្យ៉ាងដែរកាលដែលខ្ញុំខំស៊ើបរឿងនេះដូចគ្មានអ្នកណានៅកន្លែងធ្វើការខ្ញុំឲ្យតម្លៃការប្រឹងប្រែងរបស់ខ្ញុំសោះ បែរជាអាភស្សយល់ចិត្តខ្ញុំទៅវិញ។ ខ្ញុំនិយាយបន្តភ្លាម៖
«អូនឯងដឹងអត់? មនុស្សបួននាក់ដែលស្លាប់ហ្នឹង កាលពី១៥ឆ្នាំមុនធ្លាប់មានប្រវត្តិជាអ្នកលក់ដូរនៅសំយាបផ្លូវមួយក្បែរមណ្ឌលក្មេងកំព្រា។ ក្រោយមករដ្ឋាភិបាលលក់កន្លែងនោះឲ្យក្រុមហ៊ុនឯកជនមួយហើយគេក៏ឈូសឆាយផ្លូវនោះឡើងវិញ ពួកគេក៏បែកខ្ញែកគ្នាអស់ទៅ។ ប្រុសៗបីនាក់មុននោះម្នាក់ជាមេជាងកាត់ដេរ ម្នាក់បកទៅស្រុករស់នៅជាកសិករ ចំណែកម្នាក់ទៀតរៀនចប់បានរៀបការជាមួយកូនស្រីអ្នកមាន។ ចំណែកស្រីម្នាក់ចុងក្រោយគឺជាម្ចាស់ហាងកែសម្ផស្ស»
អាភស្សនៅតែស្ងៀមដដែលប្រហែលនាងកំពុងជក់ស្ដាប់ ខ្ញុំក៏បានចិត្តនិយាយបន្តទៀត៖
«ចម្លែកគឺពួកគេបែកគ្នា១៥ឆ្នាំមិនធ្លាប់ទាក់ទងគ្នាទេតែឥឡូវស្រាប់តែមកស្លាប់បន្តបន្ទាប់គ្នា! អូនយល់ថាប្លែកដែរអត់? រឿងបែបនេះបើសរសេរទៅ មុខតែមានអ្នកមើលច្រើន តែមេបងគាត់គិតថាគ្មានបានការទៅវិញ! យ៉ាប់មែនធ្វើកូនចៅគេ!»
«ជួនកាលមេបងក៏គិតត្រូវ នៅមិននៅបងឯងសរសេររឿងខ្មោចធ្វើអី? ពិសេសរឿងហ្នឹងទៀត ជួនកាលយើងមិនសមទៅគាស់កកាយរឿងអាថ៌កំបាំងដែលអត់ទាក់ទងនឹងខ្លួនយើងទេ!»
ខ្ញុំមិនដឹងផងទេថាហេតុអ្វីដល់វេននាងម្នាក់ទៀតហើយដែលជំទាស់ខ្ញុំ។ ប្រហែលនាងខ្លាចថារឿងខ្មោចជារឿងអពមង្គលអាចនាំស៊យដល់ខ្ញុំហើយមើលទៅបានជានាងនិយាយដូច្នេះ។ ខ្ញុំពោលពន្យល់នាង៖
«បងចង់ល្បី! បងចង់ឲ្យមេបងដឹងថាអ្វីដែលបងអាចធ្វើបាន វាគ្រាន់បើជាងពួកកូនចៅសំណព្វចិត្តរបស់គាត់ឆ្ងាយណាស់! រឿងដែលកាន់តែអាថ៌កំបាំង បើយើងអាចលាតត្រដាងចេញមក យើងនឹងល្បី! មេយើងក៏លែងមើលងាយយើងបានទៀតដែរ អូនឯងយល់អត់!»
នាងដូចជាទើបយល់ច្បាស់ពីគោលបំណងខ្ញុំទើបងក់ក្បាលផ្ងក់ៗ។
«អញ្ចឹងបងឯងសង្ស័យថា ការស្លាប់របស់ពួកគេមានទាក់ទងនឹងមុខរបរចាស់ឬទាក់ទងនឹងកន្លែងដែលគេធ្លាប់ស្គាល់គ្នា?»
ខ្ញុំតបវឹង៖
«ទំនងជាអញ្ចឹង! មិនទាន់ថាបាន១០០%ទេ តែអាចថាមានទាក់ទងនឹងរឿងរវាង១៥ឆ្នាំមុនព្រោះហេតុអ្វីបានជាអ្នកស្លាប់ជាមនុស្សដែលពីមុនធ្លាប់លក់ដូរក្បែរគ្នានៅផ្លូវតែមួយនោះ?»
«អញ្ចឹងប្រហែលជាអាចមានអ្នកស្លាប់បន្តដែរទេបើអ្នកលក់នៅកន្លែងនោះមិនមែនមានត្រឹមតែបួននាក់ហ្នឹង?? នាងសួរខ្ញុំដោយផ្ដោតសម្លឹងខ្ញុំផង។ អាឌីខ្ញុំបើកភ្នែកធំៗសឹងមិនជឿនឹងត្រចៀកខ្លួនព្រោះថាអ្វីដែលខ្ញុំគិតមិនចេញនាងស្រាប់តែគិតឃើញ?
«មែនហើយ! ម៉េចក៏បងនឹកមិនឃើញ? បើរឿងហ្នឹងមានទាក់ទងនឹងកន្លែងកែងផ្លូវដែលពួកគេលក់ដូរមែន ហើយបើពួកគេមានគ្នាច្រើនជាងហ្នឹង ប្រាកដជាអាចមានអ្នកស្លាប់បន្តទៀត! ពុទ្ធោ! បើអញ្ចឹងមែន….» ខ្ញុំរៀបនឹងបញ្ចប់ថាខ្ញុំមិនចង់ឃើញមានអ្នកណាម្នាក់ស្លាប់បន្តទៀតទេ សង្សារខ្ញុំស្រាប់តែនិយាយឡើងថា ៖
«បងឯងនឹងល្បីឈ្មោះមិនខាន?»

ខ្ញុំស្វាងពីភាពស្រវឹង។ ឬមួយអាភស្សចង់និយាយថាបើខ្ញុំរកអ្នកស្លាប់ទីប្រាំឃើញដើម្បីបញ្ជាក់ពីរឿងចម្លែកនេះ ខ្ញុំមុខតែអាចបញ្ជាក់ឲ្យគ្រប់គ្នារួមទាំងមេក្បាលរឹងរបស់ខ្ញុំផងថា ខ្ញុំជាអ្នកកាសែតផ្នែកស៊ើបអង្កេតដ៏មានស្នាដៃម្នាក់។ តែខ្ញុំតបនឹងនាងវិញដោយក្រៀមក្រំ៖
«បងចង់ល្បី! តែបងមិនចង់ឲ្យមានអ្នកណាម្នាក់ស្លាប់ដើម្បីបងបានល្បីនោះទេ!»
នាងសម្លឹងខ្ញុំដោយកែវភ្នែកផ្អែមល្ហែម។ ខ្ញុំដឹងថានាងពេញចិត្តខ្ញុំជាខ្លាំង។ នាងនិយាយ៖
«មនុស្សឥឡូវគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន! មិត្តក៏អាចក្បត់មិត្តបានដែរ! ចុះប្លែកអីតែបង! បងគិតគេម៉េ្លះបើបងមិនដែលទាំងស្គាល់គេផង!»
ខ្ញុំមិនមែនរំភើបនឹងពាក្យនាងទេ តែខ្ញុំស្ទុះក្រោកវឹងពីកៅអីព្រោះនឹកឃើញដល់រឿងសំខាន់មួយ។
«ម៉េចហ្នឹងបង?»
ខ្ញុំមិនមែនស៊ីជោរនឹងពាក្យអាភស្សសរសើរទេ តែសម្ដីនាងធ្វើឲ្យខ្ញុំនឹកឃើញ។ ហេតុអ្វីខ្ញុំគិតពីរឿងអត្ថបទមិនគិតពីអ្នកស្លាប់បន្តទៀត?
«អាភស្ស! អ្នកស្លាប់មុនៗដូចជាសុទ្ធតែស្លាប់នៅម៉ោង១យប់ហើយប្រហែលនៅចំថ្ងៃទី១៤ឬ១៥ពាក់កណ្ដាលខែដូចគ្នាទៀត បងត្រូវទៅឆែកឯកសារសិន! បើពិតជាមានអ្នកស្លាប់បន្តមែន គឺមានតែយប់ស្អែកខានស្អែកនេះហើយ! ថ្ងៃនេះថ្ងៃទី១៣ណ៎ា!»
នាងក្រោកមកសន្សឹមៗប្រឈមនឹងខ្ញុំដោយកែវភ្នែកក្រៀមក្រំ។ ខ្ញុំសម្លឹងនាងបន្តិចរួចបោយដៃហៅអ្នកគិតលុយ។ សំឡេងអាភស្សឮមកតិចៗ៖
«ចុះបងឌីប្រុងធ្វើម៉េច?»
ខ្ញុំអន្ទះសា។ ខ្ញុំដឹងថាបើខ្ញុំនិយាយរឿងនេះប្រាប់អ្នកផ្សេងគេប្រាកដជាថាខ្ញុំឆ្កួត ប៉ុន្តែការពិតគឺនៅតែជាការពិតមនុស្សសុទ្ធតែមានប្រវត្តិលក់ដូរក្បែរគ្នាកាលពី១៥ឆ្នាំមុនហើយមកស្លាប់នៅរំលងអធ្រាត្រ ដូចគ្នា ហើយបើពិតជានៅថ្ងៃ១៤ឬ១៥ដូចគ្នាមែន រឿងនេះពិតជាមិនធម្មតាទេ។ ខ្ញុំលូកយកលុយបណ្ដើរឆ្លើយនឹងអាភស្សបណ្ដើរ៖
«បងចង់ទៅផ្ទះឆែកមើលព័ត៌មានចាស់ៗទាក់ទងនឹងអ្នកស្លាប់បួននាក់ហ្នឹង។ បើពួកគេស្លាប់នៅថ្ងៃជាមួយគ្នាមែន យើងត្រូវរកមនុស្សផ្សេងដែលធ្លាប់លក់ដូរនៅមុខមណ្ឌលក្មេងកំព្រាឲ្យបានមុនម៉ោង១យប់ស្អែកជៀសវាងរឿងអពមង្គលកើតឡើងចំពោះពួកគេ»
អាភស្សក្រពាត់ដៃនិយាយស្មើធេង៖
«បើរឿងអពមង្គលពិតជាប្រុងកើតលើអ្នកអស់នោះ បងឯងជាទេវតាឬដែលចង់ទៅឃាត់?»
ខ្ញុំទាញដៃនាងចេញតម្រង់ម៉ូតូ។ មិនឆ្លើយសំណួរនាងហើយបែរជាសួរនាងវិញ៖
«ភស្ស! អូនលក់ដូរស្គាល់ផ្លូវច្រើន ដឹងថាមណ្ឌលកុមារកំព្រានោះឥឡូវនៅត្រង់ណាទេ?»
នាងឡើងអង្គុយពីក្រោយហើយសួរបកខ្ញុំវិញ៖
«ក្រែងបងឯងពូកែស៊ើបដឹងរឿងគេណាស់អ្ហី? ដឹងតាំងពីរឿងគេធ្លាប់លក់ដូរកាលពី១៥ឆ្នាំមុនជាមួយគ្នាម៉េចមិនដឹងថាតាមពិតកែងផ្លូវនោះនៅឯណា?»
«អត់ទេ! ពេលសាកសពស្រីចុងក្រោយហ្នឹងបងបានសម្ភាសន៍លោកយាយរបស់គេ លោកយាយនោះត្អូញថាមិនដឹងយ៉ាងម៉េចបានជាអ្នកធ្លាប់លក់ដូរក្បែររបងមណ្ឌលក្មេងកំព្រាហ្នឹងចេះតែស្លាប់បន្តគ្នា ឥឡូវដល់វេនចៅគាត់សោះ? អញ្ចឹងបានបងដឹងព័ត៌មានហ្នឹងប្រុងថាមកសរសេរឲ្យអ្នកអានវិភាគ តែអ៊ំនោះចាស់ហើយពិការ គាត់មិនដែលចេញពីផ្ទះទេ គាត់បានត្រឹមតែអានកាសែត ដឹងពីរឿងអ្នកស្លាប់មុនៗ។ ចំណែកពេលសួរថាមណ្ឌលក្មេងកំព្រានោះឥឡូវក្លាយជាស្អី ហើយនៅកន្លែងណា គាត់ក៏មិនដឹងដែរ! បងសួរអូនឯងក្រែងអូនឯងដឹងហ្នឹង! បើមិនដឹងមិនអ្វីទេ ចាំបង…. »
«ទៅផ្ទះសួរបងប្រុសបងឯងទៅ!»

សូមរង់ចាំតាមដានភាគបន្តនៅថ្ងៃពុធស្អែកនេះ…