កែងផ្លូវ ១០៣ (ភាគទី៣)
ភាគទី៣
បងនិពន្ធនាយកខ្ញុំគាត់គំហកតិចៗដាក់ខ្ញុំវិញ៖
«អ្នកស្លាប់ស្អី? គឺនិយាយពីអ្នកសម្លាប់គេ!»
ខ្ញុំឡិងឡង់ចំពេលបងនិពន្ធនាយកដៀងភ្នែកទៅរកយុវជនក្មេង។ ខ្ញុំក៏ងាកសន្សឹមៗទៅរកគេ ហើយ ឃើញគេក្រោកមកជម្រាបសួរខ្ញុំ។
«ជម្រាបសួរបង! ខ្ញុំចៅលោកតាស៊ីម»
ខ្ញុំភ្ញាក់ដូចគេកន្ត្រាក់ហើយបើកភ្នែកគ្រលួង។
«ឥឡូវគាត់នៅឯណា! ខ្ញុំអាចនាំគាត់ទៅរកមើលយ័ន្តនោះ! ខ្ញុំជួបអ៊ំសីហារួចហើយ ខ្ញុំដឹងពីរឿងខ្មោចតៃហោងនោះ! ខ្ញុំចង់សួរនាំគាត់រឿងខ្លះ….»
យុវជនមិនទាន់និយាយតបខ្ញុំផង បងនិពន្ធនាយកសួរកាត់ផូង៖
«យ័ន្តស្អី!? »
«ខ្ញុំចង់និយាយពីយ័ន្តនៅការដ្ឋានជីកលូទឹកនោះបង!»
បងនិពន្ធនាយកឈ្លីក្បាលតាមទម្លាប់ដ៏ស្ត្រេសរបស់គាត់៖
«អ្ហើយឌីអើយឌី! អើទុកកុនរឿងខ្មោចរបស់ឯងមួយដុំសិនអាឡូវនេះយើងទៅព្រហ្មទណ្ឌនាំប្អូននេះទៅគាត់និយាយពីរឿង១៥ឆ្នាំមុននៅសាលាក្មេងកំព្រាមានករណីបុកសម្លាប់មនុស្សមួយដែលឃាតករួចខ្លួនទើសអាឡូវ!»
ខ្ញុំង៉េមង៉ាមមើលមុខគេពីរនាក់។ បងនិពន្ធនាយកនិយាយផងញាក់ចិញ្ចើមផង៖
«ព័ត៌មាននេះច្បាស់ជាកក្រើកហើយ! យើងអ្នកសរសេរមុនគេវ៉ី! ឯងសរសេរឲ្យឡូយឌី! ចូលរោងពុម្ពម៉ោង៦! តោះទៅយើង!»

ខ្ញុំចេញទៅតាមពីក្រោយពួកគេឡើងឡានបងនិពន្ធនាយកឆ្ពោះទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ នៅតាមផ្លូវបងនិពន្ធនាយកពន្យល់ខ្ញុំបណ្ដើរៗ៖
«នាយកសាលានោះ កូនស្រីគាត់បុកគេស្លាប់ តែកែរឿងឲ្យទៅជាគ្រោះថ្នាក់ចរាចរណ៍ចៃដន្យ កូនគាត់ក៏រួចខ្លួនទល់ឥឡូវ។ ពេលនេះចៅលោកតាស៊ីមបានមកប្រាប់យើងមុនគេ យើងត្រូវតែទៅជជែកជាមួយខាងប៉ូលិស ចាំមើលរឿងរ៉ាវវាទៅជាយ៉ាងណាវិញ! ត្រៀមសរសេរឲ្យឡូយទៅឌី!»
ខ្ញុំបើកភ្នែកគ្រលួងសម្លឹងបុរសក្មេងហើយសង្ខើញសួរ៖
«នាយកសាលាដែលបងឯងចង់និយាយ ….អ៊ំសីហាមិនមែន?»
យុវជនងាកមកមើលខ្ញុំដោយកែវភ្នែកងឿងឆ្ងល់ទំនងជាចង់ដឹងថាហេតុអ្វីខ្ញុំស្គាល់បុរសនោះ។ គាត់ងក់ក្បាលជាចម្លើយហើយនិយាយ៖

«កាលពី១៥ឆ្នាំមុនគឺមុនពេលមណ្ឌលក្មេងកំព្រានោះលក់ឲ្យចិន ផ្លូវមានតែមួយខ្សែកាត់ពីមុខគឺផ្លូវលេខ១០៣ ចំណែកផ្លូវថ្មីនេះគឺអតីតដីបរិវេណសាលាចំណតកង់ម៉ូតូ។ ១៥ឆ្នាំមុននៅថ្ងៃទី១៥ខែកុម្ភៈលោកនាយកសាលាឈ្មោះសីហាបានបណ្ដោយឲ្យកូនស្រីស្ទាវគាត់សាកឡានក្នុងបរិវេណសាលាហើយថយជ្រុលទៅបុកក្មេងស្រីម្នាក់រហូតដល់ស្លាប់នៅនឹងកន្លែង ប៉ុន្តែដោយសារអំណាចរបស់គាត់ គ្មានអ្នកណាព្រមធ្វើសាក្សីនៅតុលាការឲ្យអ្នកស្លាប់ទេ ទីបំផុតអ្នកបុកគេបានរួចខ្លួន គ្រាន់តែសងប្រាក់បន្តិចបន្តួចដល់គ្រួសារ ចំណែកតុលាការយល់ថា ករណីនេះជាគ្រោះថ្នាក់ចៃដន្យពោលគឺក្មេងស្រីអ្នករងគ្រោះរត់មកចំពេលអ្នកបើករឺយែឡានថយ។»
ខ្ញុំនឹកឃើញភ្លែតដល់ទឹកមុខអ៊ំសីហានិងកូនប្រុសគាត់កាលពីម្សិល។ ហេតុអ្វីគាត់ពីរនាក់ឪកូន គេអាចលាក់រឿងនេះបានពីពួកខ្ញុំហើយបង្វែរសាច់រឿងទៅជាកន្សែងយ័ន្តឯណាឯណោះទៅវិញ?
ខ្ញុំតបទៅកាន់យុវជនក្មេងភ្លាម៖
ខ្ញុំតបទៅកាន់យុវជនក្មេងភ្លាម៖
«រឿងអយុត្តិធម៌រំលងដល់ទៅ១៥ឆ្នាំ ក្តីក៏កាត់រួចហើយ មានន័យថារឿងនេះផុតបណ្ដឹងអាជ្ញាទៅហើយ ប៉ូលិសម៉េចហ្នឹងសើរើមកវិញកើត? ម៉េចក៏បងឯងទើបនឹកឃើញមកបកអាក្រាត? ចុះពីព្រឹកពេលខ្ញុំជួបអ៊ំសីហា គាត់និយាយពីរឿងយ័ន្តក្រោមដីការដ្ឋានបំពង់ទឹកនោះទៅវិញ? គាត់ថា១៥ឆ្នាំមុន លោកតាស៊ីមឆ្លងកាត់ និយាយថាឃើញមានព្រលឹងខ្មោចតៃហោង គាត់ក៏ជួយសង្កត់យ័ន្ត…»
បងនិពន្ធនាយកបើកឡានបណ្ដើរដកដង្ហើមធំបណ្ដើរគាត់ទំនងចង់ចំអកខ្ញុំថា ពូកែជឿរឿងខ្មោចពេកបានជាមកឲ្យកញ្ជ្រោងកញ្ចាស់នោះបោកបាន។ ខ្ញុំមិនទាន់បាននិយាយបញ្ចប់ផងស្រាប់តែយុវជននោះឆ្លើយផូង៖

«រឿងយ័ន្តសង្កត់ខ្មោចជាការពិត! រឿងខ្មោចតៃហោងនោះក៏ជាការពិត! ដែលមិនពិតនោះគឺរឿងលោកតាខ្ញុំឆ្លងកាត់! ពួកគាត់ជាមិត្តភ័ក្ដិនឹងគ្នា! តាមពិត១៥ឆ្នំាមុនពេលកូនស្រីគាត់បុកត្រូវក្មេងស្រីអ្នកលក់ទឹកអំពៅនោះគឺគាត់ភ័យណាស់បានរត់មកពឹងពុកខ្ញុំឲ្យទៅពិនិត្យកន្លែងនោះព្រោះពុកខ្ញុំគាត់មានខ្សែស្រឡាយចិនចេះភូគព្ភវិទ្យាស្ទាត់ជំនាញ។ ដោយសារអ្នកស្លាប់រងអយុត្តិធម៌ ខ្មោចនោះមិនទៅណាមែន។ គេនៅចាំកន្លែងនោះដោយកំហឹងអាឃាត។ លោកតាខ្ញុំបានសរសេរយ័ន្តមួយផ្ទាំងសង្កត់លើដីនោះដើម្បីសេចក្ដីសុខរបស់មនុស្សទាំងអស់គឺពិធីត្រូវធ្វើនៅម៉ោងមួយយប់ភ្លាមៗក្រោយពេលខ្មោចស្លាប់មិនដល់១២ម៉ោង។ រំលងមក១៥ឆ្នាំហើយ ទីនោះក៏សុខសប្បាយ ប៉ុន្តែថ្មីៗនេះ លោកតាឮដំណឹងថា មានគេដាក់ការដ្ឋានជីកដាក់បំពង់ទឹកស្អាតនៅចំកន្លែងនោះ គាត់សង្ស័យថាយ័ន្តនោះមុខតែរសាត់ចេញទៅកន្លែងផ្សេងច្បាស់ណាស់ បន្ទាប់មកគឺមានមនុស្ស៤នាក់ចាប់ផ្ដើមស្លាប់បន្តបន្ទាប់គ្នា។ ពួកគេសុទ្ធតែ១៥ឆ្នាំមុនធ្លាប់លក់ដូរនៅជាប់របងដីដែលមានរឿងនោះ ពួកគេបានឃើញរឿងបុកក្មេងស្រីនោះយ៉ាងអយុត្តិធម៌ ប៉ុន្តែគេទទួលសំណូកពីនាយកសាលានិងខ្លាចប៉ះពាល់ដល់ការលក់ដូរទើបសុខចិត្តកែចម្លើយនៅតុលាការ!»
រថយន្តចាប់ហ្វ្រាំងឈប់ងឺតតាមការរំជួលចិត្តរបស់បងនិពន្ធនាយក…គាត់ជាន់ហ្វ្រាំងពេញទំហឹងព្រោះសម្ដីចុងក្រោយប៉ុន្មានឃ្លានេះធ្វើឲ្យបេះដូងគាត់លោត។ គាត់ឈប់ឡានដោយទឹកមុខស្លេកហើយដៀងភ្នែកងាកមកសម្លឹងខ្ញុំ។ ពន្លឺភ្នែកគាត់ជាសញ្ញាថា សម្ដីរបស់សាក្សីនិងអ្វីដែលខ្ញុំរកឃើញសរសេរផ្ញើទៅគាត់កាលពីព្រឹកគឺស៊ីសង្វាក់គ្នា។
ខ្ញុំងក់ក្បាលផ្ងក់ៗ៖
«ដែលសំខាន់គឺពួកគេស្លាប់នៅម៉ោង១ភ្លឺនៃថ្ងៃទី១៥ដូចគ្នាៗ ហើយរំលងអធ្រាត្រយប់នេះនឹងចូលដល់ថ្ងៃទី១៥ទៀតហើយ! បងគួរតែគិតគូរសុំយ័ន្តថ្មីពីលោកតាស៊ីមមកធ្វើពិធីជាជាងទៅប្ដឹងប៉ូលិស! បណ្ដឹងនេះរលត់ហើយ! បទល្មើសព្រហ្មទណ្ឌដែលរំលងដល់ទៅ១៥ឆ្នាំព្រមទាំងបានកាត់ក្តីចប់សព្វគ្រប់ហើយផង ធ្វើម៉េចអាចសើរើបណ្ដឹងអាជ្ញាបានទៀត?»

ខ្ញុំដឹងថាដែលបងនិពន្ធនាយកដឹកពួកយើងមកការិយាល័យព្រហ្មទណ្ឌមិនមែនថាគាត់មិនដឹងថាបទល្មើសនោះមិនអាចសើរើបានទេប៉ុន្តែគាត់ប្រហែលគិតពីសារប្រយោជន៍ក្នុងការសរសេររឿងនេះដើម្បីលក់កាសែតដាច់ច្រើនជាង។ លុះដល់ពេលស្ដាប់យល់ពីរឿងឃាតកម្មក្លាយមកជារឿងខ្មោចតាមទារបំណុល គាត់នៅស្ងៀមនិយាយលែងចេញតែម្ដង។
យុវជននោះឆ្លើយមកវិញកាត់ផ្ដាច់ការគិតរបស់ខ្ញុំ៖
«ខ្មោចនោះត្រូវសង្កត់១៥ឆ្នាំហើយ ពេលនេះយ័ន្តរបើកបាត់ ចង់គ្របវិញសាថ្មីមិនមែនងាយទេ ត្រូវរើសពេលរើសវេលាហើយសំខាន់គឺត្រូវធ្វើពិធីនៅម៉ោង១យប់។ ប៉ុន្មានថ្ងៃមុនលោកតាខ្ញុំខំមកទាំងឈឺតាមពិតគាត់ចាស់ណាស់ហើយ គាត់គ្រាន់តែចង់មើលកន្លែងសង្កត់យ័ន្តនោះព្រោះសង្ស័យដឹង អីពួកសង្កាត់ដេញគាត់ចេញទៅវិញ។ ឥឡូវគាត់ត្រលប់ទៅផ្ទះវិញសល់តែដង្ហើមផ្តឹកៗយើងមិនសង្ឃឹមថាគាត់ក្រោកមកបានទៀតទេ។ ខ្ញុំជាចៅបានទទួលពាក្យគាត់ថាត្រូវមកដោះស្រាយរឿងនេះឲ្យចប់កុំឲ្យមានគេស្លាប់តទៀត។ មានតែផ្លូវមួយប៉ុណ្ណោះគឺសងយុត្តិធម៌ឲ្យខ្មោចក្មេងស្រីតៃហោងនោះវិញ ហើយចាប់អ្នកដែលបុកនាងស្លាប់ឲ្យទៅសារភាពនៅមុខនាងដើម្បីឲ្យនាងយល់ព្រមលើកលែងហើយទៅចាប់ជាតិថ្មី។ ខ្ញុំអត់ដឹងអ៊ំសីហាពេលនេះនៅឯណាបានជាសម្រេចចិត្តមករកកាសែតដើម្បីឲ្យជួយ ទីបំផុតបងនិពន្ធនាយកក៏ឲ្យយោបល់ថាប្ដឹងប៉ូលិស។»
«ចុះបើឌីស្គាល់កន្លែងអ៊ំនោះហើយ ម៉េចយើងមិនដូរទិសដៅវិញទៅ!?» បងនិពន្ធនាយកដែលស្ងាត់មាត់យូរហើយនោះនិយាយឡើង។
ខ្ញុំក៏បន្ទរភ្លាមថា៖
«ត្រូវហើយ! ផ្ទះគាត់នៅផ្លូវលេខ១០៧»

ពួកយើងមើលមុខគ្នាហើយបងនិពន្ធនាយកបកក្រោយទៅផ្លូវលេខ១០៧តាមដែលខ្ញុំប្រាប់។ ពេលនោះថ្ងៃរះចំពីលើក្បាល ជាសញ្ញាថាថ្ងៃត្រង់ហើយ។ គាប់ជួនបើកកាត់កន្លែងអាភស្សខ្ញុំខំងាករកមើលនាងតែមិនឃើញនាងលក់ទេ។ យើងជិះបន្តិចទៀតក៏បានមកដល់ផ្ទះលោកអ៊ំសីហាដែលទើបនឹងជួបគាត់កាលពីព្រឹកមិញ។
យើងទាំងបីចុះពីឡានដើរមកដល់របងផ្ទះគាប់ជួនរថយន្តគាត់បម្រុងលូនចេញ។
«តានេះចង់រត់ដឹង?»ខ្ញុំនឹកស្ងាត់ៗក្នុងចិត្តម្នាក់ឯង។
រំពេចនោះគាត់ស្រាប់តែឈប់ឡានហើយរវៃកញ្ចក់អើតមករកខ្ញុំ។ ពេលនោះខ្ញុំដៀងភ្នែកទៅក៏ឃើញកូនប្រុសអ៊ំសីហាដែលជាអ្នកបើកបរសម្លឹងមកយើងដោយទឹកមុខទើសទាល់។
«ក្មួយឯងទៀតហើយ?»
អ៊ំសីហាសួរដូចមិនដឹងថាខ្ញុំបានដឹងរឿងអតីតកាលគាត់អស់នោះទេ។ ខ្ញុំក៏ធ្វើពើវិញហើយលើកដៃជម្រាបសួរគាត់។
«លោកអ៊ំនេះគឺបងប្រធានខ្ញុំហើយនេះគឺ….»
ខ្ញុំមិនទាន់បានបញ្ចប់ប្រយោគផង កូនប្រុសគាត់និយាយផូងកាត់ដោយអកម្មកិរិយាដូចធុញនឹងខ្ញុំដែលរាំងផ្លូវពួកគាត់។
«ពុកប្រញាប់ទៅក្រៅមានការណ៍សំខាន់ ចំណែករឿងសួរព័ត៌មានអីចាំពេលក្រោយសិនទៅ!»
ខ្ញុំមិនទាន់តបយ៉ាងណាជាមួយបុរសគំរោះគំរើយនោះផង ស្រាប់តែចៅលោកតាស៊ីមនិយាយកាត់តិចៗ៖
«លោកតា! ខ្ញុំអាសក្តិណ៎ា!»
សម្ដីយុវជននេះស្រាលៗសុភាពរាបសារតែធ្វើឲ្យអតីតនាយកសាលាបើកភ្នែកធំៗហើយបែរសន្សឹមៗមករកគេ។ ពន្លឺភ្នែកអ៊ំសីហាបង្ហាញថាគាត់ស្គាល់ចៅប្រុសលោកតាស៊ីមច្បាស់តាមរយៈឈ្មោះដែលទើបនឹងប្រាប់។ គាត់ញ័របបូរមាត់ហើយបង្ហាញភាពរំជួលចិត្តសាជាថ្មី៖
«សក្ដិ? ក្មួយឯងគឺចៅសក្ដិ?»
យុវជនញញឹមហើយដើរទៅរកគាត់។
«ខ្ញុំជម្រាបសួរលោកតា!»

ខ្ញុំយល់ហើយថាពួកគេទំាងពីរប្រហែលជាមានការស្រលាញ់រាប់អានជិតដិតកាលពីអតីតកាលបានជាកុមារសក្តិប្រែប្រួលក្លាយជាយុវកម្លោះហើយ នាយកមណ្ឌលក្មេងកំព្រានៅតែមិនបំភ្លេចគេ។ គាត់ស្រវាចុះពីឡាន ដោយមានកូនប្រុសចុះពីខាងមុខមកគ្រាឪពុក។ អ៊ំសីហាទាញដៃសក្ដិត្រលប់ចូលទៅក្នុងផ្ទះធ្វើឲ្យកូនប្រុសគាត់បង្ហាញភាពទើសទាល់លើផ្ទៃមុខ។ ម្នាក់នោះនិយាយឃាត់គាត់ភ្លាម៖
«ពុកម៉ោង១២ហើយណ៎ា!»
អ៊ំសីហាហាក់ចាប់អារម្មណ៍នឹងវត្តមានចៅប្រុសសម្លាញ់ចាស់គាត់ជាងពាក្យរំលឹករបស់កូនទៅទៀត គាត់ឆ្លើយវិញថា៖
«សក្តិជាចៅរបស់លោកបងស៊ីម! ពុកត្រូវការនិយាយគ្នាសិន! កូនឯងចាំបន្តិចទៅ!»
គាត់បណ្តើរយុវជនក្មេងចូលទៅក្នុងផ្ទះ ដោយមានខ្ញុំនិងបងនិពន្ធនាយកដើរចូលទៅតាមសន្សឹមៗដែរ។
«លោកតា! ពេលនេះយើងគ្មានពេលច្រើនទេ! ដើម្បីសង្គ្រោះមនុស្សដែលនៅសល់ សុំលោកតាជួយ!»

នាយកមជ្ឈមណ្ឌលថ្វីត្បិតតែជរាតែស្មារតីនៅមាំទាំល្អណាស់។ ពន្លឺភ្នែកគាត់ដែលស្រទន់តែរេសម្លឹងឆ្វាចមករកពួកខ្ញុំបង្ហាញច្បាស់ថាគាត់យល់ពីអ្វីដែលយុវជនក្មេងកំពុងនិយាយ តែគាត់មិនទាន់ចង់តបមកវិញ ព្រោះមានខ្ញុំនិងប្រធានខ្ញុំនៅទីនេះជាឆ្អឹងទទឹងក។
ដល់អញ្ចឹងទៅ យុវជនក្មេងក៏ដៀងភ្នែកមករកខ្ញុំ ជាសញ្ញាចង់ឲ្យខ្ញុំចេញសិនទៅដើម្បីឲ្យគេបានបញ្ចុះបញ្ចូលអ៊ំសីហា។ តែខ្ញុំវិញ ខ្ញុំយល់ថាយើងគ្មានពេលទេ ខ្ញុំត្រូវតែបង្ខំបុរសចំណាស់នោះឲ្យទទួលខុសត្រូវនូវទង្វើអមនុស្សធម៌របស់គាត់។
«លោកអ៊ំ! បើលោកអ៊ំមិនចង់ឲ្យមានអ្នកស្លាប់តទៅទៀត ឆាប់ហៅកូនស្រីអ៊ំចេញមកទទួលខុសត្រូវលើទោសរបស់គាត់កាលពី១៥ឆ្នាំមុនទៅ!» ខ្ញុំនិយាយដោយទឹកមុខមាំ។
អ៊ំសីហាបើកភ្នែកធំៗហើយកូនប្រុសគាត់ដែលស្ទុះមកតាំងពីពេលណាមិនដឹងបានចាប់ក្របួចកអាវខ្ញុំ។ គេសម្លុតខ្ញុំផូង៖
«ចេញពីផ្ទះខ្ញុំភ្លាម!»

ខ្ញុំយល់ថា ក្រោយការលាតត្រដាងពីរឿងពិតគេស្រាប់តែខឹង យ៉ាងនេះ ១០០ ភាគរយពុកកូនគេដឹងច្បាស់ពីសោកនាដកម្មនិងអំពើអយុត្តិធម៌ដែលពួកគេសាងឡើងកាលពី១៥ឆ្នាំមុន។ គ្មានអ្វីអាចរារាំងឲ្យខ្ញុំខ្លបខ្លាចការបណ្ដេញចេញដ៏អសុរសរបស់គេឡើយ ខ្ញុំកាន់តែនិយាយញាប់ឡើងៗ៖
«មនុស្សស្លាប់អស់៥នាក់ហើយ! អ្នកទី១បានស្លាប់ដោយអយុត្តិធម៌កាលពី១៥ឆ្នាំមុន ឥឡូវនេះអ៊ំចាស់ហើយ អ៊ំទទួលបាបអស់នេះរួចដែរ?»
ខ្ញុំនិយាយខ្លាំងៗធ្វើឲ្យមនុស្សគ្រប់គ្នារួមទាំងយុវជនក្មេងផងងាកមើលមុខខ្ញុំត្លែព្រោះភ្ញាក់ផ្អើល។ បងនិពន្ធនាយកគិតថារាល់ដងនៅOfficeខ្ញុំស្លូតជាងគេ អ្នកណាថាអីក៏មិនត គេប្រើឲ្យទៅថតខ្មោចក៏មិនថា តែពេលរឿងអយុត្តិធម៌របស់ក្មេងស្រីលក់ទឹកអំពៅ និងរឿងមនុស្សស្លាប់បន្តគ្នាបានរុញខ្ញុំឲ្យលះបង់ចរិតអត់ធ្មត់។

ខ្ញុំក៏អត់ដឹងដែរថាហេតុអ្វីកំហឹងខ្ញុំឡើងខ្លាំងដល់ថ្នាក់នេះ ខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្ញុំអាណិតក្មេង ស្រីរងគ្រោះហើយយល់ថា១៥ឆ្នាំមកនេះ នាងស្លាប់ដោយអយុត្តិធម៌ ហើយជនល្មើសរួចខ្លួនយ៉ាងងងើល។ ខ្ញុំទម្លាក់សំឡេងនិយាយទៅកាន់អ៊ំសីហាដែលញ័រជើងអង្គុយប៉ុកទៅលើសាឡុងឈើរបស់គាត់៖
«ហៅកូនស្រីអ៊ំចេញមក!»
កូនប្រុសគាត់រត់មកក្បែរខ្ញុំសាជាថ្មីហើយច្រានខ្ញុំមួយទំហឹង៖
«ឯងចេញទៅអាចង្រៃ!»
ខ្ញុំងាកសម្លឹងម្នាក់នោះ សម្ដីគំរោះគំរើយរបស់គេមិនបានធ្វើឲ្យខ្ញុំខឹងទេ តែខ្ញុំរឹតតែពន្យល់គេ៖
«មនុស្ស៥នាក់បានស្លាប់ហើយ! ក្នុងនោះអ្នកដំបូងគេគឺក្មេងស្រីក្រីក្រនោះ! ក្មេងស្រីនោះស្លាប់មិនអស់ចិត្តគឺបិទភ្នែកមិនជិត! គេក្លាយជាព្រលឹងតៃហោងពោរពេញដោយអាឃាត! បងឯងត្រូវតែបញ្ចប់រឿងនេះមុនពេលមានមនុស្សស្លាប់បន្តទៀត! ឮអត់? បងឯងគេចមិនបានទេ! ម៉ោង១យប់នេះ ឈានចូលដល់ថ្ងៃទី១៥ហើយ! យើងត្រូវតែការពារមុនពេលមានអ្នកស្លាប់ទៀត! យល់អត់?»
កូននាយកមណ្ឌលធ្លាក់ទឹកមុខ។ គេងើបមុខសម្លឹងទ្រនិចនាឡិកាប៉ោលលើជញ្ជាំងហើយនិយាយរួសរាន់ទៅកាន់ឪពុក៖
«ពុក! យើងទៅ!»
គេអូសដៃឪពុកក្រោកលែងរវល់នឹងខ្ញុំ ប៉ុន្តែបុរសចំណាស់បែរជាក្រាញហើយងាកទៅរកយុវជនក្មេងដោយនិយាយក្នុងអាការៈនឹងនរ៖
«តាចង់តែរកល្បងស៊ីម!»
យុវជនក្មេងជ្រប់មុខដោយទុក្ខព្រួយ៖
«លោកតាឈឺធ្ងន់ណាស់! សរសេរយ័ន្តលែងបានហើយ! គាត់ក្រោកមិនរួចនិយាយមិនបាន តែគាត់បានផ្ដាំខ្ញុំរឿងខ្លះបានជាខ្ញុំមករកនាយកកាសែតព្រោះចង់ផ្សាយស្វែងរកលោកអ៊ំឲ្យបានឆាប់»
គាត់ដូចយកចិត្តទុកដាក់នឹងសម្ដីយុវជននោះណាស់ប្រហែលជាភាពពូកែខាងគ្រូអូមអាមរបស់ជីតាគេនៅតែមានឥទ្ធិពលលើចិត្តគំនិតអ៊ំសីហា។
«ល្បងស៊ីមផ្ដាំថាម៉េចខ្លះ?»
យុវជនក្មេងនិយាយដោយក្រសែភ្នែកមុតថ្លា៖
«គាត់ថាបន្តោងភ្លុកនោះលោកអ៊ំត្រូវពាក់ជាប់ខ្លួន! ហើយយ័ន្តនោះរបូតហើយគ្របវិញគឺគ្មានន័យទេ មានតែរកវិធីហៅនាងមកចរចាឲ្យចប់រឿង»
«នាង»ដែលគេនិយាយគឺខ្មោចស្រីនោះមែនទេ? ខ្ញុំព្រឺសម្បុរគីង្គក់ហើយដៀងភ្នែកទៅរកលោកអ៊ំសីហាដែលកំពុងលើកដៃក្ដោបបន្តោងភ្លុករបស់គាត់យ៉ាងណែន។ គ្មាននរណាម្នាក់ហើបមាត់ថាម៉េចទៀតទេ ប៉ុន្តែយុវជននោះនិយាយបន្ថែម៖
«លោកតា! យើងសល់ពេលអត់ច្រើនទេ! ផុតម៉ោង១២ថ្ងៃត្រង់នេះទៅខ្មោចកាន់តែមានឫទ្ធិ! ពាក្យផ្ដាំរបស់លោកតាខ្ញុំគឺយើងត្រូវហៅអ្នកបុកនាងកាលពី១៥ឆ្នាំមុនធ្វើពិធីសុំទោស»។

ពួកយើងសម្លឹងមុខគាត់ត្លែព្រោះយល់ស្របតាមយុវជនក្មេងថាគាត់ត្រូវតែបញ្ចេញមុខកូនស្រីគាត់។ ភ្លាមនោះបុរសចំណាស់ងក់ក្បាលផ្ងក់ៗហើយដើរសន្សឹមៗទៅរកបន្ទប់មួយនៅខាងឆ្វេងដៃក្រោមក្រសែភ្នែកងឿងឆ្ងល់របស់ពួកយើង។ គាត់បក់ដៃហៅពួកយើងតិចៗហើយទ្វារបន្ទប់នោះក៏ត្រូវគាត់រុញរបើកក្នុងពេលដំណាលគ្នាដែរ។ ក្លិនធូបក្រអូបឆួលហើរមកប៉ះច្រមុះពួកយើង។
យុវជនក្មេង និងបទនិពន្ធនាយកដើរទៅតាមតានោះទុកខ្ញុំនៅក្រោយគេតាមសម្លឹងកាយវិការស្រងូតស្រងាត់របស់កូនប្រុសគាត់។ ឃើញខ្ញុំសម្លឹងគេ គេនោះងាកមុខចេញ។ ខ្ញុំក៏លែងរវល់ហើយដើរទៅតាមពួកអ្នកមុនៗតម្រង់រកទ្វារបន្ទប់នោះ តែមិនទាន់បានមួយជំហានត្រង់ផង ក៏ឮសម្ដីអ៊ំសីហាលាន់ឡើង៖
«នាងស្លាប់កាលពីខែមុន!»
ខ្ញុំបះសក់ច្រូងលើកដៃច្បូតមុខហើយបញ្ឈប់ជំហានលែងឈានជើងទៅ។
កូនស្រីគាត់ដែលបុកគេនោះ កាលពីខែមុនស្លាប់បាត់ហើយ? ឬមួយក្មេងស្រីនោះពិតជាបានទៅរកនាងមែន?
ខ្ញុំខ្សឹបសួរបងនិពន្ធនាយកព្រោះមិនជឿត្រចៀកខ្លួនឯង៖
«គាត់ថាកូនស្រីគាត់ដែលកាលពី១៥ឆ្នាំមុនបុកគេនោះ ឥឡូវស្លាប់ទាំងខ្លួនឯងទៀត?»
មេខ្ញុំនៅស្ងៀមមិនឆ្លើយ តែយុវជនក្មេងងាកមករកខ្ញុំ។ ទឹកមុខគេបង្ហាញភាពស្លេកស្លាំងហើយជាបណ្ដើរៗគេក្តាប់ដៃទប់ការភ័យព្រួយ។ សំឡេងអតីតនាយកមជ្ឈមណ្ឌលក្មេងកំព្រាបន្ត៖
«កូនខ្ញុំទៅរស់នៅបារាំង១០ឆ្នាំហើយ! តែទីបំផុត….នៅតែគេចមិនរួច...វាស្លាប់ដោយសារគ្រោះថ្នាក់លើមេត្រូ តែខ្ញុំដឹងថានេះមិនមែនរឿងចៃដន្យទេ ខ្មោចស្រីនោះវាសាហាវណាស់!»
កូនប្រុសអ៊ំសីហាស្ទុះមកគ្រាឪពុកជាមួយសម្ដីក្រើនរំលឹកជាលើកទី៣៖
«ពុក! ជិតហួសម៉ោងហើយ!»

ខ្ញុំអត់មានពេលពិចារណាសម្ដីរវាងឪពុកនិងកូនគេទេតែខ្ញុំកំពុងរន្ធត់ជាមួយសំណួរថាតើមួយខែមុននេះពេលដែលយ័ន្តត្រូវរបូតបាត់ ខ្មោចស្រីតៃហោងពិតជាបានទៅតាមសម្លាប់អ្នកដៃដល់រហូតដល់ស្រុកបារាំងមែនឬយ៉ាងណា?
បងនិពន្ធនាយកដែលស្ងាត់អស់ពេលយូរមកហើយនិយាយឡើងតិចៗពីក្រោយខ្នងខ្ញុំ៖
«លោកអ៊ំ យើងត្រូវធ្វើអីម្យ៉ាងទើបបាន!»
ខ្ញុំងាកមើលមុខគាត់ បងនិពន្ធនាយកដែលកន្លងមកមើលទៅចេះតែស្តីឲ្យខ្ញុំថាចាស់គំរឹលជឿរឿងខ្មោចព្រាយបិសាចខុសពីការយល់ឃើញដ៏ទាន់សម័យរបស់គាត់ ពេលនេះហាក់ដូចយល់សាច់រឿងច្បាស់ជាងខ្ញុំទៅទៀត។ គាត់និយាយផ្ទួនៗបន្ថែម៖
«ខ្ញុំមានស្គាល់ព្រះចៅអធិការមួយអង្គ…..»
គាត់មិនទាន់បញ្ចប់ប្រយោគផង លោកអ៊ំសីហានិយាយកាត់៖
«ខ្ញុំអញ្ជើញគ្រូខ្មែរល្បីៗបីនាក់មកពីភាគឥសាន! ពួកគាត់នៅលើឡាននៅខាងក្រៅ! ថ្ងៃនេះយើងត្រូវធ្វើពិធីនៅកន្លែងយ័ន្តចាស់ឲ្យទាន់ចំម៉ោង១រសៀល ឧបកិច្ចជាម៉ោងមួយយប់ទើបមានសង្ឃឹមព្រោះគាត់ថាឫទ្ធិខ្មោចតៃហោងនៅថ្ងៃត្រង់ពេលពេញពន្លឺគឺមិនមានអនុភាពខ្លាំងប៉ុន្មានទេ ជាឱកាសឲ្យយើងបង្ក្រាបវាបាន!»

សូមរង់ចាំតាមដានអានភាគបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ